ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឹ​ម វាសនា​ ប៉ះ​ធឿ​ន ធា​រ៉ា​ ដណ្ដើម​ប្រាក់​លាន​កក្រើក​​សង្វៀន​ទៀត​ហើយ

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​គឹ​ម វាសនា​ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការ​ដ្ធា​ន​ទ័ព​ពិសេស ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ធឿ​ន ធា​

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​គឹ​ម វាសនា​ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការ​ដ្ធា​ន​ទ័ព​ពិសេស ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ធឿ​ន ធា​រ៉ា​ សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃ​សៅរ៍​ ទី​២៧​ វិច្ឆិកា​ ​ឆ្នាំ​២០២១​ ខាង​មុខ​នេះ ដណ្ដើម​ប្រាក់​ពីរ​លាន​រៀល​ពី​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​។

រវាង​គូ​នេះ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ ដោយសា​តែ​គេ​ទាំង​ពីរ​ជា​អ្នក​ប្រដាល់​ប្រភេទ​ទម្ងន់​ធ្ងន់​រហូត​ដល់​ទៅ​៦៩​គីឡូក្រាម​ឯណោះ​ ។ ​ដូច្នេះ​ហើយ​ទើប​ពួក​គេ​មិន​ងាយ​រក​គូប្រកួត​បាន​ ។ ​កីឡាករ​គឹ​ម វាសនា​ និង​កីឡាករ​ធឿ​ន ធា​រ៉ា​ មាន​ថ្វីដៃ​ប្រកួត​ល្អ​ដូច​គ្នា មាន​ស្នៀត​កណ្ដាប់ដៃ​ធ្ងន់​ដូច​គ្នា​ទៀត ធឿ​ន ធា​រ៉ា​ ទម្ងន់​ជើង​របស់​គេ​ធ្ងន់​ជាង​ ។

​គេ​នៅ​ចាំ​បាន​ថា​កាលពី​ស​ប្ដា​ហ៍​មុន​ធឿ​ន ធា​រ៉ា​ ផ្ដួល​ពុទ្ធ ឆាយ​រិ​ទ្ធី​ នៅ​ត្រឹម​ទឹក​ទី​៣​ប៉ុណ្ណោះ​ ។ ​ប៉ុន្តែ​សម្រាប់​ការ​មក​ប៉ះ​ជាមួយ​គឹ​ម វាសនា​ លើក​នេះ​ប្រហែលជា​មិន​ងាយស្រួល​នោះ​ឡើយ​ ។ ​ព្រោះ​អី​គឹ​ម វាសនា​ មាន​មាឌ​និង​កម្ពស់​ ព្រមទាំង​ថ្វីដៃ​ប្រកួត​ប្រហាក់ប្រហែល​គ្នា​ជាមួយ​ធឿ​ន ធា​រ៉ា​ ។ ​គ្រាន់តែ​ធឿ​ន ធា​រ៉ា​ មាន​ស្នៀត​ជើងល្អ​ជាង ហើយ​ធ្ងន់​ជាង​ ។ ​ទោះជា​យ៉ាងណា​ សម្រាប់​អ្នក​តាម​ដាន​ការ​ប្រកួត​គេ​គិត​ថា ​ការ​ប៉ះ​គ្នា​រវាង​គូ​នេះ​មិន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ខកចិត្ត​នោះ​ទេ​ ។ ​ម្យ៉ាងវិញទៀត​វា​ គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​រហូត​ដល់​ទៅ​ពីរ​លាន​រៀល​ឯណោះ ទាំង​សងខាង​សុទ្ធតែ​បាន​ត្រៀមខ្លួន​ទុកជា​មុន​រួច​ជា​ស្រេច ហើយ​ថែម​ទាំង​បាន​ដាក់​គោលដៅ​ចង់​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ទៀត​ផង​ ។ ​ចាំ​មើល​តើ​ធឿ​ន ធា​រ៉ា​ ឬ​គឹ​ម វាសនា​ ជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ​។

ក្រៅពី​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​ក៏​នៅ​មាន​គូប្រកួត​មិត្តភាព​ចំនួន​៣​គូ​ផ្សេង​ទៀត​ ដូច​ជា​កីឡាករ​សោម វិ​ឆ័​យ ​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ប៉ះ​ជាមួយ​កីឡាករ​ឡុ​ង ជិន​ ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ កីឡាករ​យ៉​ន ពិសី​ ក្លិប​សាល​វ័​ន្ទ​កីឡា​ប៉ះ​ជាមួយ​កីឡាករ​ស៊ី​ន ថៃ​សាន់​ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ ខណៈ​គូប្រកួត​បើក​ឆាក​កីឡាករ​ជិន ចាង​ ក្លិប​ឃ្លាំងមឿង​កីឡា​ប៉ះ​ជាមួយ​កីឡាករ​សូ​ដា សូ​ជាតិ​ក្លិប​គោព្រៃ​គុន​ខ្មែរ​ ។

ដោយ​ឡែ​ក​​សម្រាប់​គូប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ​ មាន​ចំនួន​២​គូ​កីឡាករ​ពុទ្ធ សំបូរ​ ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ប្រកួត​ជាមួយ​កីឡាករ​សូត្រ វាសនា​ ក្លិប​បក្សី​ស្លាប​ដែក ខណៈ​កីឡាករ​សេក ចៅ​ជូត​ ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ចក់ ស៊ី​វិ​ន​ក្លិប​នាយកដ្ឋាន​អង្គរ​ក្ស ៕​