ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចស្នើអ្នកជំនាញអចលនវត្ថុពិនិត្យបញ្ហាប្រឈម ដើម្បីរកនូវវិធានការល្អៗ និងថ្មីៗលើទីផ្សារអចលនវត្ថក្នុងប្រទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើ​ឲ្យ អ្នកជំនាញ​អចលនវត្ថុ​ពិនិត្យ​បញ្ហា​ប្រឈម ដើម្បី​រក​នូវ​វិធានការ​ល្អ​ៗ និង​ថ្មី​ៗ​សំដៅ​ផ្តល់​បរិយាកាស​លើ​ទីផ្សារ​អចលន​វត្ថ​ក្នុង​ប្រទេស​។ ឯកឧត្តម​ឧ​បក​នាយក​រដ្ឋមន្ត្រី​អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើ​ឲ្យ អ្នកជំនាញ​អចលនវត្ថុ​ពិនិត្យ​បញ្ហា​ប្រឈម ដើម្បី​រក​នូវ​វិធានការ​ល្អ​ៗ និង​ថ្មី​ៗ​សំដៅ​ផ្តល់​បរិយាកាស​លើ​ទីផ្សារ​អចលន​វត្ថ​ក្នុង​ប្រទេស​។

ឯកឧត្តម​ឧ​បក​នាយក​រដ្ឋមន្ត្រី​អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ក្នុង​ពិធី​បើក​សមាជ​លើក​ទី​២៣​នៃ​សមាគម​ន៍​អ្នក​វាយតម្លៃ​អាស៊ាន ឆ្នាំ​២០២១ ក្រោម​ប្រធានបទ ៖«​ការ​វាយតម្លៃ​អចលនវត្ថុ​ក្នុង​អំឡុង​ពេ​ឡ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩» នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា តាម​ប្រព័ន្ធ​វី​ឌី​អូ​ថា ក្នុង​នាម​រដ្ឋាភិបាល​និង​ក្នុង​នាម​ក្រសួង​សេដ្ឋកិច្ច​សូម​វាយតម្លៃ​ចំពោះ​ការ​រៀបចំ​សមាជ​នេះ​ពីព្រោះ​ថា ការ​រៀបចំ​សមាជ​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង​តួអង្គ​សំខាន់​ក្នុង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ទី ផ្សា​អចលនវត្ថុ និង​ស្តង់ដា​បច្ចេកទេស​ក្នុង​ការ​វាយតម្លៃ​អចលនវត្ថុ​ក្នុង​តំបន់ អាស៊ាន​ក្នុង​បរិ​ការ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ពិសេស​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា​ចរន្តរ​នៃ​ទីផ្សា​អចលន វត្ថុ​នៅ​ក្នុង​តំបន់​»​។

ឯកឧត្តម​បន្ត​ថា អង្គ​សមាជ​ក​គួរ​ពិនិត្យ​បញ្ហា​ប្រឈម ដើម្បី​រក​នូវ​វិធានការ​ល្អ​ៗ និង​ថ្មី​ៗ​សំដៅ​ផ្តល់​បរិយាកាស​លើ​ទីផ្សារ​អចលន​វត្ថ​ក្នុង​ប្រទេស​របស់​ខ្លួន និង​ក្នុង​តំបន់​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ដែល​នេះ​ជា​បុព្វ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ។

ក្នុង​ន​ន័យ​នេះ​ខ្ញុំ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​មានការ​រៀបចំ​សមាជ​នៃ​សមាគម​ន​អ្នក​វាយតម្លៃ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​គ្នា និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​សំដៅ​ពង្រឹងគុណភាព និង​លើកកម្ពស់​វិជ្ជាជីវៈ​នេះ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​សា​ធា​ណៈ​ជន ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​សង្ឃឹមថា នៅ​ពេល​ដែល​សាធារណៈជន​មាន​ជំនឿរ​ទុកចិត្ត​ចំនុក​ចិត្ត​ចំពោះ​គុណភាព​នូវ​ការ​ផ្តល់​សេវាកម្ម​របស់​អ្នក​វាយតម្លៃ​អចលនវត្ថុ​មាន​ន័យ​ថា អ្នក​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​នេះ និង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ទីផ្សារ​អចលនវត្ថុ​ទាំង​ក្នុង​ប្រទេស​របស់​ខ្លួន និង​ប្រទេស​អាស៊ាន​ទាំងមូល ហើយ​ការ​ប្រើប្រាស់​សេវា​វាយតម្លៃ​ក៏​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។

ឯកឧត្តម​បន្ថែម​ថា​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​កន្លង​មកនេះ គឺ​ចាប់ពី​ឆ្នាំ​២០២០​មកនេះ​ពិភពលោក​បាន​ជួបនឹង​វិបត្តិ​សកល​ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។ ជំងឺ​នេះ​មិន​ត្រឹមតែ​បង្ករ​ដល់​ជីវី​តមនុស្ស​ថែម​ទាំង​បាន​ផ្តល់​ផល​ប៉ះពាល់​ធ្ងន់ ធ្ង​រ​ដល់​សេដ្ឋកិច្ច និង​សង្គម​ទាំងមូល ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា តាម​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សកលលោក​បាន​កើនឡើង​២៥០​លាន​នាក់ និង​ចំនួន​អ្នក​ស្លាប់​៥.១​លាន​នាក់ ។ ក្នុង​ឆ្នាំ​២០២០ និង​២០២១​ប្រទេស​ជា​ច្រើន​បាន​កំពុង​បន្ត​បិទ​ប្រទេស និង​ដាក់​ចេញ​វិធានការ ដើម្បី​ធ្វើ យ៉ាងណា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។

ជា​លទ្ធផល​វិធានការ​នេះ​បាន​បន្ថែម​សម្ពាធ និង​បង្កា​ក់​សកម្មភាព​ផលិតកម្ម​ការ​ផ្គត់ផ្គង់​ការ​ប្រើប្រាស់ និង​ការ​វិនិយោគ​ដែល​រុញច្រាន​សេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ​២០២០​ធ្លាក់​ចុះ​យ៉ាង​កំ​ហុ​ករ​ហូត​ដល់​-៣.១% និង​សេដ្ឋកិច្ច​នៅ​អាស៊ាន​មាន​ចំនួន​-៣.៣%​។

ជាមួយ​គ្នា​នោះ​ដែរ សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​ធ្លាក់​ចុះ​ក្នុង​អត្រា​-៣.១%​ផង​ដែរ ។ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា តាម​ការ​ព្យាករណ៍​សេដ្ឋកិច្ច​សកល​ត្រូវ​រំពឹង​ថា នឹង​មានការ​កើនឡើង​ក្នុង​រង្វង់​៥.៩% និង​៤.៩% ក្នុង​នោះ​កំណើនសេដ្ឋកិច្ច​ប្រទេស​ជា​ថៃ​គូ​ពាណិជ្ជកម្ម និង​វិនិយោគ​សំខាន់​របស់​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ងើបឡើង​វិញ​រួ​មាន ៖​អា​មេ​រិ​ក ៦% និង​៥.២%​និង​តំបន់​ចាយប្រាក់​អឺ​រ៉ូ​ក្នុង​អត្រា​៥% និង​៤.៣%​ក្នុង​ឆ្នាំ​២០២១​និង​២០២២ រៀង​គ្នា ។

ដោយឡែក​សេដ្ឋកិច្ច​នឹង​បន្ត​កំណើន​ខ្ពស់​ក្នុង​អត្រា​៨% និង​៥.៦% និង​តំបន់​អា​ស៊ា ន​២.៧% និង​៥.៨%​នៅ​ឆ្នាំ​២០២១ និង​២០២២​រៀង​គ្នា ។ ដោយឡែក​ស្រប​សេដ្ឋកិច្ច​សកល​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ងើបឡើង​វិញ​ក្នុង​កំណើន​ទាប​ប្រមាណ​២.៤% ដោយសារ ការ​អូស​បន្លាយ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ងើបឡើង​វិញ​នូវ​កម្រិត​យឺត​នៃ​សេដ្ឋកិច្ច​សកល​ជាដើម ។ នៅ​ឆ្នាំ​២០២២ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​មាន​កំណើន​៤.៨%​ដោយសារ​បន្ត​ងើបឡើង​វិញ​នូវ​សកម្មភាព​ក្នុងស្រុក និង​សកល ។

ជាមួយ​គ្នា​នេះ​អនុ​វិស័យសេដ្ឋកិច្ច​កម្ពុជា​នឹង​ត្រូវ​ព្យាករ​នឹង​ងើបឡើង​វិញ​២.៤%​ក្នុង​២០២១ និង​៤.៨%​នៅ​ឆ្នាំ​២០២២​ដោយសារ​ការ​កើនឡើង​សន្សឹម​ៗ​នៃ​លំហូរ​ទន់​វិនិយោគ​ពី​បរទេស ផ្នែក​វិស័យ​អចលនទ្រព្យ ខណៈ​តម្រូវការ​ក្នុងស្រុក​ផ្នែក​អចលនវត្ថុ​ដែល​មាន​តម្លៃ​ទាប និង​មធ្យម​នៅ​រក្សា​កំណើន​ល្អ​ប្រសើរ ។

ឯកឧត្តម​គូសបញ្ជាក់​ថា​៖«​យ៉ាងណា​ក្តី ខ្ញុំ​សូម​គូសបញ្ជាក់​ថា ការ​ព្យាករណ៍​នេះ គឺជា​ការ​ប៉ាន់ស្មាន​នៅឡើយ​ដោយសារ​ហានិភ័យ​នៃ​ការ​បំ​ម្លែ​ង​ខ្លួន​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​សភាព​កាន់តែ​កាច​សាហាវ នៅ​តែ​មាន​ប្រឈម​ចំពោះ​ការ​អភិវឌ្ឍន៍​ក្នុង​ពិភពលោក​នឹង​តំបន់​។ ជាក់ស្តែង មេរោគ​នេះ​បាន​កំពុង​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ដែល​ធ្លាប់​គ្រប់គ្រង​បាន​ក្លាយជា​តំបន់​ក្តី​គគុក​រីក​រាលដាល​ខ្លាំង​»​។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន (ASEAN Valuers Association – AVA) និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​បាន​លើក​ឡើង​ថា​នៅ​ឆ្នាំ​នេះ​ក្នុង​នាម​ជា​ប្រធាន AVA​បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​នេះ​ដែល នឹង​ផ្តោត​លើ​បច្ចុប្បន្ន​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​តំបន់ និង​សារៈសំខាន់​នៃ​ស្តង់ដារ​វាយតម្លៃ សម្លឹង​មើល​ការ​រំពឹង​ទុក​នៃ​ឧស្សាហកម្ម​អចលនទ្រព្យ ។

លោក​បញ្ជាក់​ថា​«​ខ្ញុំ​ជឿ​ថា តម្លៃ​វិជ្ជាជីវៈ និង​ភ្នាក់ងារ​អចលនវត្ថុ​ត្រូវ​តែ​ត្រៀមខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​នា​ពេល​អនាគត​នេះ​ក៏​ព្រោះតែ​កម្ពុជា​កំពុង​នាំមុខ​គេ​លើ​វិស័យ​វ៉ាក់សាំង COVID-19 និង​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​វី​រ៉ុ​ស ដូច្នេះ​ហើយ​ទើប​កម្ពុជា​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​តម្រូវ​ឱ្យ​នៅ​ដាច់​ពី​គេ​សម្រាប់​អ្នកដំណើរ​ពេល​ចូល​ប្រទេស​ដែល​នឹង​ទាក់ទាញ​អ្នក​វិនិយោគ ជា​ពិសេស​ពី​ប្រទេស​ចិន មក​បណ្តាក់ទុន​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ជា​ឧស្សាហកម្ម​រីក​ចម្រើន​ខ្លាំង ។ ដូច្នេះ ការងារ​វាយតម្លៃ​កាន់តែ​មាន​សារៈសំខាន់​ចាប់ពី​ពេល​នេះ​តទៅ​» ។

លោក​ក៏​បាន​លើក​ឡើង​ថា ការ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​បើក​ដំណើរការ​លើ​គ្រប់​វិស័យ​ឡើង គឺជា​ដំណឹង​មួយ​ល្អ​សម្រាប់​វិស័យ​អចលនវត្ថុ ។ លោក​បញ្ជាក់​ថា ៖ «​នៅ​ពេល​រាជរដ្ឋាភិបាល​បើក​ដំណើរការ​ប្រទេស​បើក​ចរាចរណ៍​លើ​គ្រប់​អាជីវកម្ម​គ្រប់​ប្រភេទ ធ្វើ​ឲ្យ​ចំនួន​អ្នក​វិនិយោគទន់​នៅ​ក្នុង​ប្រទេស​និង​ចាប់ផ្តើម​សំឡឹង​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ជា​ពិសេស​នោះ​អចលនទ្រព្យ​តាម​បណ្តាញ​ជាយក្រុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត និង​គម្រោង​ផ្សេង​ៗ​នឹង​ចាប់ផ្តើម​ដំណើ​ការ​បន្តិច​ម្តង​ៗ» ។

អ្នកជំនាញ​ផ្នែក​អចល​នា​ទ្រព្យ​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​អ្នក​វិនិយោគ​បរទេស​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​គាត់​នឹង​នាំ​យក​ធនធាន​ថវិកា​មក ដូច្នេះ​នឹង​ធ្វើ​កំ​ណើ​រ​ផលិតផល សរុប​ក្នុងស្រុក​នឹង​មានការ​កើនឡើង ។ លោក​បាន​លើក​ថា​៖«​នៅ​ពេល​យើង​មាន​កំណើន​ទន់​ក្នុងស្រុក​មួយ​ចំនួន​ហើយ​មាន​ទន់​ក្រៅ​ស្រុក​មួយ​ចំនួន​ទៀត ដូច្នេះ​ទន់​ទាំង​ពីរ​រូ​ម​គ្នា​ធ្វើ​ឲ្យ​វិស័យសេដ្ឋកិច្ច​នៅ​ក​កម្ពុជា​នឹង​ទទួល​បាន​រីក​ចម្រើន​ផង​ដែរ​» ។ ខ្ញុំ​មើលឃើញ​ថា មាន​បណ្តា​ប្រទេស​ជា​ច្រើន​ដែល​ជា​ដៃគូរ​ធ្វើការ​វិនិយោគ​រកស៊ី​នៅ​កម្ពុជា​បាន​កំពុង​សំឡឹង​និង​ចាប់អារម្មណ៍​មក​កម្ពុជា​ដូច​ជា ប្រទេស​ចិន អា​មេ​រិ​ក ជប៉ុន និង​ប្រទេស​ផ្សេង​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ