សកម្មភាពផលិតកម្មរបស់ចិនកើនឡើងម្តងទៀតនៅខែមេសា
ប្រទេសចិន ៖ សកម្មភាពផលិតកម្មរបស់ចិនបានកើនឡើងជាលើកទី២នាខែមេសា ប៉ុន្តែវាមានកំណើនយឺតយ៉ាវ ។ នេះបើតាមតួលេខដែលបានចុះផ្សាយជាផ្លូវការកាលពីពេលកន្លងមក ។
ប្រទេសចិន ៖ សកម្មភាពផលិតកម្មរបស់ចិនបានកើនឡើងជាលើកទី២នាខែមេសា ប៉ុន្តែវាមានកំណើនយឺតយ៉ាវ ។ នេះបើតាមតួលេខដែលបានចុះផ្សាយជាផ្លូវការកាលពីពេលកន្លងមក ។
ប្រទេសចិន ៖ សកម្មភាពផលិតកម្មរបស់ចិនបានកើនឡើងជាលើកទី២នាខែមេសា ប៉ុន្តែវាមានកំណើនយឺតយ៉ាវ ។ នេះបើតាមតួលេខដែលបានចុះផ្សាយជាផ្លូវការកាលពីពេលកន្លងមក ។
ចំពោះសន្ទស្សន៍នៃការគ្រប់គ្រងអ្នកបញ្ជាទិញ (PMI) ស្មើនឹង៥០,១ពិន្ទុនាខែមេសា ពោលគឺបានធ្លាក់ចុះ បើធៀបនឹងខែមីនា មាន៥០,២ពិន្ទុ ។
តួលេខនេះ គឺទាបជាងតួលេខដែលបានព្យាករទុកក្នុងអត្រា៥០,៣ពិន្ទុទៅទៀត ។ នេះបើតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិ និងសហព័ន្ធទិញ និងដឹកជញ្ជូនរបស់ចិន ។
លោក Zhang Liqun អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ក្រុមប្រឹក្សារដ្ឋ បានថ្លែងថា ៖ « សេដ្ឋកិច្ចចិនកំពុងតែមានស្ថិរភាព ដែលនៅខែមេសា គឺនៅតែភាពវិជ្ជមាន ទោះបីជាបានធ្លាក់ចុះបន្តិចក្តី » ។
រីឯអ្នកស្ថិតិមកពីការិយាល័យស្ថិតិជាតិ លោក Zhao Qinghe លើកឡើងថា ៖ « ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនេះ គឺបណ្តាលមកពីទីផ្សារលំនៅឋាន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានរើបឡើងវិញ » ។
ជាក់ស្តែង នៅត្រីមាសទី១ឆ្នាំនេះ ការវិនិយោគទៅលើទ្រព្យសកម្មបានកើនឡើង ១០,៧%ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការចំណាយលើអចលនទ្រព្យកើនឡើង៦,២%។ នេះបើតាមតួលេខដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ ។
លោក Zhao Qinghe បន្តថា ៖ « វិធានការកំណើន និងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ បានជួយឲ្យតម្រូវការរើបឡើងវិញនៅក្នុងខែមេសា » ។
រដ្ឋាភិបាលក៏បានកាត់បន្ថយទៅលើអត្រាការប្រាក់, ពន្ធ, ការផ្គត់ផ្គង់លើសកំណត់ ព្រមទាំងផ្តួចផ្តើមក្នុងការធ្វើកំណែទម្រង់ឡើងវិញ ដើម្បីជួយដល់វិស័យផលិតកម្ម ដែលកំពុងតែប្រឈមនឹងអាកាសធាតុប្រែប្រួលផងដែរ ។
តម្លៃនៃវត្ថុធាតុដើមបានបន្តកើនឡើងកាលពីខែមុន ដែលសន្ទស្សន៍រងបានកើនឡើងដល់៥៧,៦ពិន្ទុ ជាពិន្ទុខ្ពស់ជាងគេក្នុងរយៈពេលជិត២ឆ្នាំនេះ ។
លោកបន្ថែមថា ៖ « កំណើននៃការបញ្ជាទិញនៅក្នុងស្រុក និងការបញ្ជាទិញពីបរទេសបានថយចុះបន្តិចម្តងៗ ដោយសារតែរងនូវព្យុះបោកបក់ជាសកល ហើយប្រហែលជាអាចធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទៀតផង » ។
ទន្ទឹមនឹងនេះ សកម្មភាពមិនមែនជាវិស័យផលិតកម្មរបស់ចិននៅតែមានអត្រាខ្ពស់ បើទោះជាមានកំណើនខ្សោយបន្តិចក្តីក្នុងខែមេសា ដែលធ្លាក់ត្រឹមតែ០,៣ពិន្ទុ ក្នុងខែមីនា មាន៥៣,៥ពិន្ទុ។ នេះបើតាមរបាយការណ៍បានបញ្ជាក់ ។
ចំណែកសន្ទស្សន៍នៃការសាងសង់ បានបន្តរើបឡើងវិញស្មើនឹង៥៩,៤ពិន្ទុ ខណៈវិស័យសេវាកម្មមានតែជាង៥២,៥ពិន្ទុ ៕
ចែករំលែកព័តមាននេះ