ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្តៅក្រហាយ​នឹង​អាជីវកម្មដឹក​ដី​ស្អុយ​មក​ចាក់​ហាល​នៅ​ក្រោយ​«វត្ត​ទួលអស់លោក»​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋរស់នៅ​ក្នុងភូមិ​ក្រោល​គោល​ និងភូមិស្ពាន​ខ្ពស់​ក្នុង​សង្កាត់​កី​ឡូ​ម៉ែត្រ​លេខ៦ ​ខណ្ឌ​ឬ​ស្សី​កែវ​ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរឆ្លងកាត់ ​បាន​មាន​ប្រតិកម្ម​និង​ខឹងសម្បារ​ជា​ខ្លាំង​ចំពោះ​អាជីវកម្ម​រថយន្ត​ដឹក​ដី​ស្អុយ​យក​មក​ចាក់​ហាល​នៅ​ក្រោយ «​វត្ត​ទួល​អស់លោក» បណ្តាល​អោយ​ដី​ជាប់​កង់ ជ្រុះ…


រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋរស់នៅ​ក្នុងភូមិ​ក្រោល​គោល​ និងភូមិស្ពាន​ខ្ពស់​ក្នុង​សង្កាត់​កី​ឡូ​ម៉ែត្រ​លេខ៦ ​ខណ្ឌ​ឬ​ស្សី​កែវ​ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរឆ្លងកាត់ ​បាន​មាន​ប្រតិកម្ម​និង​ខឹងសម្បារ​ជា​ខ្លាំង​ចំពោះ​អាជីវកម្ម​រថយន្ត​ដឹក​ដី​ស្អុយ​យក​មក​ចាក់​ហាល​នៅ​ក្រោយ «​វត្ត​ទួល​អស់លោក» បណ្តាល​អោយ​ដី​ជាប់​កង់ ជ្រុះ ប្រឡាក់​ផ្លូវ ពេល​ភ្លៀង​រអិល ពេល​ថ្ងៃ​ក្តៅ​ស្ងួត​ដី​ហុយ សំពោង ស្ទើរ​មើលផ្លូវ​លែង​ឃើញ ។ ទន្ទឹម​ការ​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​នេះ​ប្រជាពលរដ្ឋ ក៏​ធ្លាប់​ស្នើសុំ​ទៅ​លោក អភិ​បាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជាអភិបាល​ខណ្ឌ​ឬ​ស្សី​កែវចាស់​អោយ​ជួយ​អន្តរាគមន៍ តាម​បណ្តាញ​សង្គមដែរ តែ​គ្មាន​ប្រសិទ្ធភាព​។

​តាម​ប្រជាពលរដ្ឋ ដែលរស់នៅ​សងខាង​ផ្លូវ​ខាងលិច​ស្ពាន​វត្ត​ទួល​សន្តិ​វ័ន​ ហៅ​វត្ត​ទួល​អស់លោក បានអោយ​ដឹង​ថា រយៈ​ពេល​ប្រមាណ​២​ ទៅ​៣​ឆ្នាំ​មក​ហើយ ដែល​រថយន្តជា​ច្រើន​គ្រឿងរបស់​ឈ្មោះ​វែង បាន​ដឹក​ដី​ស្អុយ​មក​ចាក់​ហាល​នៅ​ក្នុង​ដី​វាល​មួយ​កន្លែង​នៅ​តំបន់​នោះ ហើយពេល​ស្ងួត​ក៏បាន​ដឹក​ដី​នោះយក​ចេញ​ទៅ​លក់​ចាក់​ក្នុង​ដី​ឡូ​ត៍​នានា ​។​ លុះ​ក្រោយមក ​រថយន្ត​នោះ​ក៏បាន​ប្តូរ​ទីតាំង​ដឹក​ដី​ស្អុយ​មក​ចាក់​នៅ​ជាប់​របង​វត្ត​ទួល​អស់លោក​វិញ និង​ចាក់​លើ​ដី​ផ្លូវ​ជាប់មាត់​ប្រឡាយ​អូរ​វែង ។​នៅ​ក្នុង​ការ​ដឹក​ដី​ស្អុយ​បណ្តាល​អោយ​ដី​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ បង្ក​ជា​ភក់​នៅ​រដូវ​ភ្លៀងហើយ​ពេល​រាំង​ដី​ហុយ​សំពោង ដោយ​មិន​បាន​បំពេញ​កាតព្វកិច្ច​គ្រប​លាង​ផ្លូវ​នោះ​ទេ​ បង្ក​អោយ​ប៉ះពាល់​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ជុំវិញក៏ដូច​ជា​អ្នកដំណើរ​ឆ្លងកាត់​យ៉ាង​ខ្លាំង​។

​ប្រជាពលរដ្ឋក៏បាន​អោយ​ដឹង​ទៀត​ថា កន្លង​មក ពួក​​បាន​​សំ​ណូ​ពរ​ទៅ​អាជ្ញាធរ រដ្ឋបាល​រាជធានី​ភ្នំពេញ ខណ្ឌ សង្កាត់ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ដើម្បី លើកកម្ពស់​បរិស្ថាន​ក៍​ដូច​ជា​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ប្រសើរ​តែ​អាជ្ញាធរ​ហាក់​ដូចជា​មើល​មិនឃើញ ចេះ​តែ​បណ្តែតបណ្តោយ​អោយ​រថយន្ត​ដឹក​ដី​ទាំង​ធ្វើ​អាជីវកម្ម បំផ្លាញ​បរិស្ថាន​ទៅ​វិញ​។ ​ប្រជាពលរដ្ឋ ​បាន​សំណូមពរជា​ថ្មី​ម្តងទៀត សូម​អោយ​លោក​ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ដែល​ទើប​ទៅ​កាន់​ថ្មី មេត្តា​ជួយ​មាន​វិធានការ​ទប់ស្កាត់ រថយន្ត​ដឹក​ដី​ទាំងនោះ​និង​មាន​វិធានការ​យ៉ាង​តឹង​រឹង ចំពោះ​ម្ចាស់ រថយន្ត ដឹក​ដី​ណា​មិន​ស្តាប់​តាម​ការ​ណែនាំ មិន​គ្រប ធ្វើ​អោយ​ដី​ជ្រុះ​ហើយ​មិន​លាង​ផ្លូវ​នោះ​ ៕

អត្ថបទសរសេរ ដោយ