ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ ២១​បេ រៀបចំ​ជួសជុល​ស្តា​ឡើង​វិញ ប្រវែង​ប្រមាណ ៣​គីឡូម៉ែត្រ

2 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កំណាត់​ផ្លូវជាតិ​លេខ​២១​បេ មាន​ប្រវែង​ប្រមាណ ៣​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​២ ដល់​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកណ្តាល ត្រូវ​បាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន…

ខេត្តកណ្តាល ៖ កំណាត់​ផ្លូវជាតិ​លេខ​២១​បេ មាន​ប្រវែង​ប្រមាណ ៣​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​២ ដល់​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកណ្តាល ត្រូវ​បាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​មើល​ស្ថានភាព ដើម្បី​រៀបចំ​ជួសជុល ស្តា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ ។

កាលពី​ថ្ងៃ​ពុធ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​មើល​កំណាត់​ផ្លូវជាតិ​លេខ ២១​បេ ប្រវែង​ប្រមាណ ៣​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​២ ដល់​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកណ្តាល ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​មើល​លទ្ធភាព នៃ​ការ​ជួសជុល​ស្តា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវ​នេះ ដោយ​ប្រើ​គ្រឿងចក្រ Stabilizer ដែល​ជា​បច្ចេកវិទ្យា​ទំនើប អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ចរាចរណ៍ ផល​ប៉ះពាល់​បរិស្ថាន និង​អាច​ជួយ​ឱ្យ​ផ្លូវ​កាន់តែ​មាន​ភាពរឹងមាំ និង​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង និង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​រហ័ស​ទាន់​ពេលវេលា ។

ក្នុង​ពេល​ចុះ​ពិនិត្យ​ផ្លូវ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមការងារ​បច្ចេកទេស ក្រោម​ឱវាទ អនុវត្ត​ការងារ​ជួសជុល​ផ្លូវ​នេះ ឲ្យ​បាន​រួចរាល់​លឿន​បំផុត និង​មានគុណ​ភាពរឹងមាំ កុំ​ឲ្យ​គេ​ថា ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ធ្វើ​យ៉ាងណា​បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍ ក្នុងអំឡុងពេល​សាងសង់ មិន​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវ​អនុវត្ត​ការ​សាងសង់ នៅ​ចន្លោះ​ម៉ោង​ណា ដែល​មាន​ចរាចរណ៍​តិច ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​យកចិត្តទុកដាក់​ព​ន្លឿ​ន​ការងារ​សាងសង់​ឲ្យ​បាន​ឆាប់រហ័ស​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវជាតិ​លេខ ២១​បេ​នេះ មាន​ប្រវែង​សរុប ១២,៣៣​គីឡូម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​២ រហូត​ដល់​ចំណុច​ចុងបញ្ចប់ នៅ​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​១ ដោយ​ឆ្លងកាត់​ស្ពាន​ព្រែក​សំរោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ