ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ផ្កាយព្រះគ្រោះ​ស្រ​ដៀង​ផែនដី​អំណោយផល​ដល់​វត្ថុ​មានជីវិត

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា ក្រុម​តារាសាស្ត្រ​ដឹកនាំ​ដោយ​លោក Michael Gillon ពី​មហាវិទ្យាល័យ Liege ប្រទេស​បែ​ល​ហ្សុ​ិ​ក កាលពី​ថ្ងៃ​ទី​១ ឧសភា ២០១៦ ចេញ​ផ្សាយ​លទ្ធផល​ស្រាវជ្រាវ ក្នុង​ឯកសារ​វិទ្យាសាស្ត្រ «Nature»

សារព័ត៌មាន​បរទេស​ផ្សាយ​ថា ក្រុម​តារាសាស្ត្រ​ដឹកនាំ​ដោយ​លោក Michael Gillon ពី​មហាវិទ្យាល័យ Liege ប្រទេស​បែ​ល​ហ្សុ​ិ​ក កាលពី​ថ្ងៃ​ទី​១ ឧសភា ២០១៦ ចេញ​ផ្សាយ​លទ្ធផល​ស្រាវជ្រាវ ក្នុង​ឯកសារ​វិទ្យាសាស្ត្រ «Nature» ថា​បាន​រក​ឃើញ​ផ្កាយព្រះគ្រោះ​ចំនួន​៣​ដួង ។

ផ្កាយព្រះគ្រោះ​ទាំង​៣​ដួង​នោះ គោចរ​នៅ​ជុំវិញ​ផ្កាយ​មេ (TRAPPIST-1) ជា​ផ្កាយ​ក្រិន​មាន​សីតុណ្ហភាព​ទាប (Ultra-Cool dwart) ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី​ត្រឹមតែ​៤០​ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ ។ ក្រុម​ផ្កាយ​នោះ គឺជា​កត្តា​តម្រូវ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​លើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​វត្ថុ​មានជីវិត​នៅ​ក្រៅ​ភព ។ ផ្កាយ​ដែល​ស្ថិត​នៅ​ក្បែរ​ផែនដី​នេះ​បាន​ទទួល​កំ​ដៅ​គ្រប់គ្រាន់ ធ្វើ​ឱ្យ​មានទឹក​សម្រាប់​ប្រើប្រាស់ ។

លទ្ធផល​បាន​ពី​ការ​សង្កេតការណ៍​របស់​មា​៉​ស៊ី​ន​ថត​ទូរទស្សន៍ នៃ​ប៉ម​សង្កេតការណ៍​ប៉ូ​ល​ខាងត្បូង​នៅ​តំបន់​អឺរ៉ុប (ESO) បង្ហាញ​ឱ្យ​ឃើញ​ពី​បម្រែបម្រួល​បរិមាណ​ពន្លឺ​របស់​ផ្កាយ​មេ ។

ជា​លើក​ដំបូង​ហើយ​ដែល​រក​ឃើញ​ផ្កាយព្រះគ្រោះ​គោចរ​នៅ​ជុំវិញ​ផ្កាយ​មេ ឬ​ផ្កាយ​ដែល​មាន​សីតុណ្ហភាព​ទាប ។ ផ្កាយ​មេ​មួយ​ដួង​នោះ មាន​ទំហំ​ប្រហែល ៨% នៃ​ព្រះអាទិត្យ និង​មាន​ពន្លឺ​ភ្លឺ​មិន​ដល់​ពាក់កណ្តាល​នៃ​ព្រះអាទិត្យ​ទេ ៕