ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​ភក្តីភាព​នៅ​ចាំផ្ទះ​រយៈពេល​5​ឆ្នាំ​មិនដឹង​ថា​ម្ចាស់​ស្លា.ប់

7 ឆ្នាំ មុន

សត្វ​ឆ្កែ​មួយ​ក្បាល​ធ្វើ​ឱ្យ​គេ​ស្រឡាញ់ និង​អាណិត​ព្រោះ​រយៈពេល​៥​ឆ្នាំ​មក​ហើយ​វា​អង្គុយ​ចាំ​នៅ​ខាង​មុខ​ផ្ទះ ដោយ​មិនដឹង​ថា​ម្ចាស់​ស្លា.ប់​បាត់បង់​ជីវិត​ទៅ​ហើយ​ទេ ។
ក្រោយ​ពី​ការ​ស្លា.ប់​របស់​ម្ចាស់​រយៈ​៥​ឆ្នាំ

សត្វ​ឆ្កែ​មួយ​ក្បាល​ធ្វើ​ឱ្យ​គេ​ស្រឡាញ់ និង​អាណិត​ព្រោះ​រយៈពេល​៥​ឆ្នាំ​មក​ហើយ​វា​អង្គុយ​ចាំ​នៅ​ខាង​មុខ​ផ្ទះ ដោយ​មិនដឹង​ថា​ម្ចាស់​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ទេ ។

ក្រោយ​ពី​ការ​ស្លាប់​របស់​ម្ចាស់​រយៈ​៥​ឆ្នាំ ឆ្កែ​មួយ​ក្បាល​នោះ​នៅ​ចាំ​ខាង​មុខ​ផ្ទះ​ក្នុងភូមិ Malu  Mare ក្នុង​ប្រទេស​រ៉ូ​ម៉ា​នី ហើយ​អ្នក​ភូមិ​សរសើរ​ចំពោះ​ភក្តីភាព​របស់​វា​ចំពោះ​ម្ចាស់។ ទោះបីជា​អ្នកស្រុក​មួយ​ចំនួន​ព្យាយាម​យក​វា​ទៅ​ចិញ្ចឹម និង​រក​ទីជម្រក​ថ្មី​ឱ្យ​ក៏​ដោយ ប៉ុន្តែ​ឆ្កែ​នោះ​នៅ​តែរ​ត់ទៅ​នៅផ្ទះ​របស់​វា​វិញ ។ ឆ្កែ​កម្សត់​អាច​រស់នៅ​បាន​តាម​រយៈ​ការ​អាណិតអាសូរ​ពី​អ្នក​ដែល​ដើរ​ឆ្លងកាត់​ដែល​រមែង​យក​ចំណី​ទៅ​ឱ្យ​វា​ស៊ី តែ​វា​មិន​ព្រមឱ្យ​នរណា​ម្នាក់​ចូល​ក្នុង​របង​ផ្ទះ​ទេ ។

អ្នកស្រុក​និយាយ​ដូច​គ្នា​ថា ប្រទះ​ឃើញ​ឆ្កែ​នោះ​នៅ​មុខ​ផ្ទះ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ទោះបីជា​មាន​ភ្លៀង ឬ​អាកាសធាតុ​ក្តៅ​ក៏​ដោយ​។

អ្នកស្រុក​ម្នាក់​និយាយ​ថា ឆ្កែ​មួយ​ក្បាល​នោះ​មិន​ធ្លាប់​ចាក​ចេញពីផ្ទះ​របស់​វា​ទៅ​ទីណា​ឆ្ងាយ​ទេ​។ លោក Alexandru Dicu  ចៅហ្វាយ​ក្រុង  Malu Mare និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ឆ្កែ​មួយ​ក្បាល​នោះ​ស្លូត ប៉ុន្តែ​វា​មិន​ព្រមឱ្យ​នរណា​ម្នាក់​ចូល​ទៅ​ក្នុង​របង​ផ្ទះ​ទេ ។ វា​រង់ចាំ​ម្ចាស់ វា​មាន​ភាព​ស្រងេះស្រងោច ។ វា​បង្ហាញ​ពី​ភក្តីភាព​ចំពោះ​ម្ចាស់​គួរ​ឱ្យ​អាណិត និង​ស្រឡាញ់​» ៕