ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឆ្លងជំងឺកូវីដបន្តថយមកត្រឹម៣២នាក់ និងជា៣០នាក់ និងស្លា.ប់៤នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បន្ត ថយ ចុះ​មក​ត្រឹម​៣២​នាក់ ខណៈ​អ្នក​ព្យាបាល​ជា​សះស្បើយ​៣០​នាក់ និង​ស្លាប់​ចំនួន​៤​នាក់ ។​ ក្រសួង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២១​ថា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី…

រាជធានី​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បន្ត ថយ ចុះ​មក​ត្រឹម​៣២​នាក់ ខណៈ​អ្នក​ព្យាបាល​ជា​សះស្បើយ​៣០​នាក់ និង​ស្លាប់​ចំនួន​៤​នាក់ ។

ក្រសួង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២១​ថា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី 32 (PCR) នាក់​ទៀត និង​បាន​ព្យាបាល​ជា​សះស្បើយ 30 នាក់ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​4 នាក់ (3 នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​)​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​នេះ​មាន ករណី​ឆ្លង​សហគមន៍ 25 នាក់ និង អ្នកដំណើរ​ពី​បរទេស 7 នាក់ ​។​ ក្រសួង​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹ ម​ព្រឹក ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​ចំនួន​120,009 នាក់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​116,387 នាក់ និង​អ្នក​ស្លាប់​ចំនួន 2,918 នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ