ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ជំរុញ​ឱ្យ​ហុង​ឌូ​រ៉ា​ស​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់

2 ឆ្នាំ មុន

អាមេរិក ៖ គណៈប្រតិភូ​អា​មេ​រិ​ក​ដែល​កំពុង​បំពេញ​ទស្សនៈកិច្ច​នៅ​ក្នុង​ប្រទេស​ហុង​ឌូ​រ៉ា​ស បាន​បញ្ជាក់​ប្រាប់​បេក្ខជន​ប្រធានា​ធិប​

អាមេរិក ៖ គណៈប្រតិភូ​អា​មេ​រិ​ក​ដែល​កំពុង​បំពេញ​ទស្សនៈកិច្ច​នៅ​ក្នុង​ប្រទេស​ហុង​ឌូ​រ៉ា​ស បាន​បញ្ជាក់​ប្រាប់​បេក្ខជន​ប្រធានា​ធិប​តី​​ហុង​​ឌូ​រ៉ា​ស​ចំនួន២​រូប​ដែល​ឈានមុខ​គេ​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​ចង់​ឲ្យ​ហុង​ឌូ​រ៉ា​ស​រក្សា​ទំនាក់ទំនង​ការទូត​ដ៏​យូរអង្វែង​របស់​ខ្លួន​ជាមួយ​កោះ​តៃវ៉ាន់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិ​កាលពី​ថ្ងៃ​ពុធ​។

មន្ត្រី​ដដែល​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ទៀត​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ព្រមាន​ហុង​ឌូ​រ៉ា​ស​ពី​ហានិភ័យ​មួយ​ចំនួន​ទាក់ទង​នឹង​វិធីសាស្ត្រ​របស់​ចិន​ទៅ​កាន់​តំបន់​អា​មេ​រិ​ក​កណ្តាល​។

ការ​ព្រមាន​របស់​អា​មេ​រិ​កកើត​ឡើង ខណៈ​ដែល​លោកស្រី Xiomara Castro បេក្ខជន​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ហុង​ឌូ​រ៉ា​ស និង​កំពុង​ឈានមុខ​គេ​ក្នុង​ការ​ស្ទង់​មតិ​ចុង​ក្រោយ ធ្លាប់​បាន​និយាយ​ថា ប្រ​សិន​ទទួល​បាន​ជ័យ​ជម្នះ​​ក្នុង​ការ​បោះ​ឆ្នោត លោកស្រី​នឹង​ប្តូរ​ទំនាក់ទំនង​ការទូត​មក​ខាង​ចិន​វិញ​។ ទោះ​យ៉ាងណា ជំនួយការ​លោកស្រី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា មិន​ទាន់​មានការ​សម្រេចចិត្ត​ចុង​ក្រោយ​ឡើយ​។ ហុង​ឌូ​រ៉ា​សនឹង​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ២៨ ខែ​វិ​ច្ឆិកា ខាង​មុខ​នេះ​។

ហុង​ឌូ​រ៉ា​ស​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន១៥​ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់​។ កិច្ច​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​គៀងគរ​សម្ព័ន្ធមិត្ត​សេសសល់​របស់​តៃវ៉ាន់ ធ្វើ​ឲ្យ​អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​របស់​ក្រុង​ប៉េ​កាំ​ង​ដែល​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​នៅ​អឌ្ឍគោល​ខាងលិច និង​តំបន់​ផ្សេង​ៗ​ទៀត​។

មន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ថ្លែងប្រាប់​អ្នក​សារ​ព៍​ត៌​មាន​តាម​ទូរស័ព្ទ​ដូច្នេះ​ថា «​យើង​យល់​ច្បា​​ស់​ពី​តួអង្គ​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​ហុង​ឌូ​រ៉ា​ស ដែល​យើង​គិត​ថា​ ទំនាក់ទំនង​រវាង​ហុង​ឌូ​រ៉ា​ស និង​តៃវ៉ាន់​គឺ​មាន​សារសំខាន់​។ យើង​ចង់​ឃើញ​ទំនាក់ទំនង​នោះ​នៅ​បន្ត​ទៀត​។ យើង​បាន​និយាយ​ដោយ​ផ្ទាល់​ជាមួយ​បេក្ខជន​ឈានមុខ​គេ​នៅ​ហុង​ឌូ​រ៉ា​ស​» ។

សូម​បញ្ជាក់​ថា ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន​ដែល​គ្មាន​សិទ្ធិ​លើ​កិច្ចការរដ្ឋ​ឡើយ ប៉ុន្តែ​ថៃ​វ៉ា​ន់​ឆ្លើយ​តប​វិញ​ថា ខ្លួន​ជា​ប្រទេស​ឯករាជ្យ​មានឈ្មោះ​ជា​ផ្លូវការ​ថា សាធារណៈរដ្ឋ​ចិន ហើយ​ទីក្រុង​ប៉េ​កាំ​ង​មិន​មាន​សិទ្ធិ​និយាយ​ឲ្យ​តៃវ៉ាន់​ឡើយ​។

តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់​ពី​មាន​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ