ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ស្បែកជើង​ប៉ាត់​តា​ស្រោប​ពី​មាស ថ្លៃ​បំផុត​ក្នុង​លោក​ឆ្នាំ​ ២០២១ ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មនុស្ស​ជា​ច្រើន​​ចូល​ចិត្ត​ពាក់​ស្បែកជើង​ប៉ាត់​តា ក៏​ព្រោះថា​នៅ​ពេល​យើង​ពាក់​វា​ហើយ​គឹ​ងាយស្រួល​ដើរ និង​មិន​ធ្វើ​អោយ​បាតជើង​របស់​យើង​ឆាប់​ចុក​រោយ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​ពាក់​ស្បែកជើង​ប៉ាត់​តា​ដើម្បី​បង្ហាញ​ភាព​ទាន់សម័យ​របស់​ពួក​គេ​ផង​ដែរ​ ។ ជា​ការ​ពិត​បច្ចុប្បន្ន​យុវវ័យ​ជា​ច្រើន​បាន​បង្ហាញ​ស្ទា​យ​របស់​ខ្លួន​តាម​ការ​ស្លៀកពាក់​ និង​ស្បែកជើង​ផង​ដែរ រហូត​អ្នកខ្លះ​ស្រឡាញ់​ស្បែកជើង​ពេក​ហ៊ាន​ចំណាយ​ដល់​ខ្ទង់ពាន់…

រាជធានី​ភ្នំពេញ ​៖ មនុស្ស​ជា​ច្រើន​​ចូល​ចិត្ត​ពាក់​ស្បែកជើង​ប៉ាត់​តា ក៏​ព្រោះថា​នៅ​ពេល​យើង​ពាក់​វា​ហើយ​គឹ​ងាយស្រួល​ដើរ និង​មិន​ធ្វើ​អោយ​បាតជើង​របស់​យើង​ឆាប់​ចុក​រោយ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​ពាក់​ស្បែកជើង​ប៉ាត់​តា​ដើម្បី​បង្ហាញ​ភាព​ទាន់សម័យ​របស់​ពួក​គេ​ផង​ដែរ​ ។ ជា​ការ​ពិត​បច្ចុប្បន្ន​យុវវ័យ​ជា​ច្រើន​បាន​បង្ហាញ​ស្ទា​យ​របស់​ខ្លួន​តាម​ការ​ស្លៀកពាក់​ និង​ស្បែកជើង​ផង​ដែរ រហូត​អ្នកខ្លះ​ស្រឡាញ់​ស្បែកជើង​ពេក​ហ៊ាន​ចំណាយ​ដល់​ខ្ទង់ពាន់ ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​ស្បែកជើង​មួយគូ​ក៏​មាន ​។​

ប្រសិនជា​យើង​លឺ​ថា ស្បែកជើង​ប៉ាត់​តា​មួយគូ​មាន​តម្លៃ​រាប់​ពាន់​ និង​ម៉ឺន​ដុល្លារ​នោះ អ្នកខ្លះ​ប្រាកដជា​គិត​ថា តើ​ត្រូវ​ចំណាយ​អី​ក៏​ច្រើន​សន្ធឹកសន្ធាប់​យ៉ាងនេះ ? សម្រាប់​មនុស្ស​ភាគច្រើន​គិត​ថា ​វា​ពិតជា​ខ្ជះខ្ជាយ​លុយ ហើយ​ថ្លៃ​ណាស់ មិន​មាន​លុយ​ទិញ តែ​សម្រាប់​អ្នក​ងប់​ង​ល់​នឹង​ស្បែកជើង​ប៉ាត់​តា​វិញ នៅ​ពេល​គេ​មាន​លទ្ធិ​ភាព​គេ​នឹង​ទិញ ​។ ប៉ុន្តែ​ថ្ងៃនេះ យើង​មិន​បាន​និយាយ​អំពី​ស្បែកជើង​ប៉ាត់​តា​ដែល​មាន​តម្លៃ​ត្រឹម​ម៉ឺនដុល្លារ​នោះ​ទេ គឺ​យើង​និយាយ​ពី​ស្បែកជើង​ប៉ាត់​តា​មួយគូ​ដែល​មាន​តម្លៃ​រាប់​លាន​ឯណោះ​ ។

Solid Gold OVO x Air Jordan មាន​តម្លៃ 2,000,000 ដុល្លារ​អា​មេ​រិ​ក ជា​ចំណាត់ថ្នាក់​លេខ​ ១ នៃ​ស្បែកជើង​ប៉ាត់​តា​ដែល​ថ្លៃ​បំផុត​ក្នុង​លោក ក្នុង​ឆ្នាំ ​២០២១ នេះ ។ វា​ត្រូវ​បាន​ស្រោបមាស​រឹង​ចំនួន ២៤ កា​រ៉ាត់ ដែល​វា​បាន​ផលិត​ឡើង​ដោយ Jordan and OVO វា​ត្រូវ​បាន​ដាក់​លក់​កាលពី​ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​មិន​ត្រូវ​បាន​បង្ហាញ​តម្លៃ​ជាក់លាក់​នោះ​ទេ ហើយ​ចាប់តាំងពី​ឆ្នាំ​នេះ​មក តម្លៃ​របស់​វា​កើនឡើង​រហូត ហើយនឹង​ចុង​ក្រោយ​នេះ​ក្នុង​ឆ្នាំ ២០២១ តម្លៃ​របស់​វា​កើន​ដល់​ទៅ ២ ​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ជាប់​លំដាប់​ពិភពលោក​ផង​ដែរ ​។ ម្ចាស់​របស់​វា​គឺ​តារាចម្រៀង​រ៉េ​ប​ជនជាតិ​កា​ណា​ដា​ដ៏​ល្បី គឺ​លោក Drake Graham ៕ ប្រភព​៖ footshop

លោក Drake Graham

អត្ថបទសរសេរ ដោយ