ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ប្រាក់​ទិញ​យក្ស​ប្រើ ?

7 ឆ្នាំ មុន

ចាប់​បាន​មេ​ជួញដូរ​ថ្នាំ​ញៀន​ច្រើន​នាក់​ហើយ​…​ធ្លាយ​រឿង​ពាក់ព័ន្ធ​ជាមួយ​មេខ្លោង​ថ្នាំ​ញៀន​ដែល​កំពុង​ដេក​ក្នុង​ពន្ធនាគារ ។ មែនទែន​ទៅ​…​ថ្នាំ​ញៀន​ធំ​ៗ​ដែល​កំពុង​ចរាចរ​…​

ចាប់​បាន​មេ​ជួញដូរ​ថ្នាំ​ញៀន​ច្រើន​នាក់​ហើយ​…​ធ្លាយ​រឿង​ពាក់ព័ន្ធ​ជាមួយ​មេខ្លោង​ថ្នាំ​ញៀន​ដែល​កំពុង​ដេក​ក្នុង​ពន្ធនាគារ ។

មែនទែន​ទៅ​…​ថ្នាំ​ញៀន​ធំ​ៗ​ដែល​កំពុង​ចរាចរ​…​មាន​មេ​ដែល​នៅ​ក្នុង​គុក​ចេញ​បញ្ជា ។ បញ្ជា​ឱ្យ​ក្រុម​គេ​យកទៅ​ឱ្យ​អ្នក​នេះ​…​យក​ទៅ​ឱ្យ​អ្នក​នោះ​…​គឺ​ប្រាប់​ទីតាំង​ដែល​ត្រូវ​ចែកចាយ​…​ជា​មេបញ្ជាការ​ធំ​…

ន៎ែ ! ដល់​ប៉ុណ្ណឹង​មិនធម្មតា​ទេ​…​ជាប់គុក​ដោយសារ​មុខរបរ​ចែកចាយ​ថ្នាំ​ញៀន​ហើយ​…​នៅ​មាន​សិទ្ធិ​មាន​អំណាច​ធ្វើ​មេ​…​បោះ​មេ​ចែកចាយ​បាន​ទៀត​…​។

មេខ្លោង​បញ្ជា​ចេញពី​គុក​…​មាន​ទាំង​ខ្មែរ​…​មាន​ទាំង​ជន​ស្បែក​ខ្មៅ​…​ខ្មែរ​បញ្ជា​មក​ខ្មែរ​…​ពួក​ស្បែក​ខ្មៅ​បញ្ជា​ទៅ​តាម​ខ្សែរយៈ​ស្បែក​ខ្មៅ​ដូច​គ្នា​…​។

ស្តាប់​ទៅ​វា​ដូច​ជា​ហួសហេតុ​ពេក​ក្រៃ​…​មេខ្លោង​ជួញ​ថ្នាំ​ញៀន​ដេក​គុក​ហើយ​…​នៅ​មាន​សក្តានុពល​…​នៅ​មាន​សកម្មភាព​ជួញដូរ​បាន​ដដែល​…​វា​គួរ​ឱ្យ​ហួសចិត្ត​ដែរ​ឬ​អត់ ?

មាន​ដំណឹង​ថា មេ​គុក​ទាំងឡាយ​…​នឹង​ត្រូវ​ដក​ចេញ​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ​…​ចាំ​យូរ​ដក​កាន់តែ​ឡូយ​…

បើ​មិន​ដក​ចេញ​ទេ​…​ទុក​តទៅ​ទៀត​ទៅ​…​ដើម្បី​ឱ្យ​មហាជន​បាន​យល់​ច្រឡំ​បន្តិច​ទៅ​ចុះ​ថា មាន​ប្រាក់​ទិញ​យក្ស​ប្រើ​…​មាន​ប្រាក់​ទិញ​យក្ស​ជិះ​…​មាន​ប្រាក់​ហៅ​យក្ស​ធាក់​លេង​…​ហេ ! ហេ !
                   អា​ឡេវ