ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​យក្ស​ចិន​បន្ត​បញ្ជូន​យន្តហោះ​ឈ្លានពាន​ដែនអាកាស​របស់​តៃវ៉ាន់

2 ឆ្នាំ មុន

ចិន ៖ យន្តហោះ​យោធា​ចិន​ចំនួន​៥​គ្រឿង​បាន​ហោះ​ចូល​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ ទី​24 វិច្ឆិកា ម្សិលមិញ​

ចិន ៖ យន្តហោះ​យោធា​ចិន​ចំនួន​៥​គ្រឿង​បាន​ហោះ​ចូល​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ ទី​24 វិច្ឆិកា ម្សិលមិញ​នេះ ដែល​វា​គឺជា​ការ​ឈ្លានពាន​លើក​ទី២៣ ​ពី​សំណាក់​មហា​យក្ស​ចិន​ក្នុង​ខែ​នេះ​។

បើ​តាម​ក្រសួងការពារជាតិ​តៃវ៉ាន់ យន្តហោះ​ចម្បាំង​ប្រភេទ Shenyang J-16 ចំនួន ៤​គ្រឿង និង​យន្តហោះ​ដឹក​ជញ្ជូន​ប្រភេទ Shaanxi Y-8 មួយ​គ្រឿង​ហាន​ហោះ​ចូល​ភាគ​និរតី​នៃ​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​។

តៃវ៉ាន់​បាន​ឆ្លើយ​តប​ដោយ​ការ​បញ្ជូន​យន្តហោះ​របស់​ខ្លួន និង​ធ្វើការ​ព្រមាន​តាម​វិទ្យុ និង​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដើម្បី​តាមដាន​យន្តហោះ​របស់​ចិន​។

សូម​បញ្ជាក់​ថា យន្តហោះ​យោធា​ចិន​បាន​ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ខែ​នេះ លើកលែងតែ​ថ្ងៃ​ទី ៣​ខែ​វិ​ច្ឆ​ការ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ក្រសួងការពារជាតិ​តៃ​វ៉ា​ន់​និយាយ​ថា យន្តហោះ​ចិន​សរុប​ចំនួន ១១៨​គ្រឿង​បាន​ហោះ​ចូល​ដែនអាកាស​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​ក្នុង​ខែ​វិ​ច្ឆិកា។

ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​មុន​មក ចិន​បាន​បង្កើត​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​តំបន់​ប្រផេះ​ដោយ​ធ្វើការ​បញ្ជូន​យន្តហោះ​ចូល​ក្នុង​ដែនអាកាស​របស់​តៃវ៉ាន់​ជា​ប្រចាំ ដែល​ការ​ឈ្លានពាន​នោះ​ភាគច្រើន​កើតឡើង​នៅ​ភាគ​និរតី​នៃ​តំបន់​អាកាស​របស់​ខ្លួន​។

ចិន​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ពេល​អនាគត ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់ បាន​ប្រកាស​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​របស់​ខ្លួន​។

តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់​ពី​មាន​សង្គ្រាមស៊ីវិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ