ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​ប​ត្តិករ​ទេសចរណ៍​ សូម​ឱ្យរដ្ឋាភិបាល​បន្ត​អនុគ្រោះ​ពន្ធ​ពេញ​មួយ​ឆ្នាំ ​២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កំលុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​ ១៩ ជិត​ ២​ ឆ្នាំ​កន្លង​មកនេះ រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ទៅ​ដល់​បណ្តា​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​តួយ៉ាង​វិស័យ​ទេសចរណ៍ ​។ ការ​លើកទឹកចិត្ត​នេះ​ត្រូវ​បាន​បន្ត​រយៈពេល​…

រាជធានី​ភ្នំពេញ​ ៖ កំលុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​ ១៩ ជិត​ ២​ ឆ្នាំ​កន្លង​មកនេះ រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ទៅ​ដល់​បណ្តា​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​តួយ៉ាង​វិស័យ​ទេសចរណ៍ ​។ ការ​លើកទឹកចិត្ត​នេះ​ត្រូវ​បាន​បន្ត​រយៈពេល​ ៦ ​ខែ ថែម​ទៀត​ចាប់ពី​ដើមឆ្នាំ​ ២០២២ ប៉ុន្តែ​អ្នករក​ទទួលទាន​ក្នុង​វិស័យ​នេះ ទ​ទួ​ច​សូម​ឲ្យ​រដ្ឋាភិបាល​បន្ត​ជួយ​ពេញ​មួយ​ឆ្នាំ​ ២០២២​ តែ​ម្តង​ ។

ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា លើក​ឡើង​ថា ការ​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ដល់​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​ ១៩ បាន​ធ្វើ​ឱ្យ​ពួក​គាត់​កាត់​បន្ថយ​បានការ​ចំណាយ​បាន​មួយ​ចំនួន និង​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​អាច​ស្តារ​មុខរបរ​របស់​ខ្លួន​ឡើង​វិញ​បាន​បន្តិច​ម្តង​ៗ​ ។​ តែបើ​សិន​អត់​មានការ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​នោះ​ទេ នឹង​ធ្វើ​ឱ្យ​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​មាន​បន្ទុក​ចំណាយ​កាន់តែ​ធំ​ ។

លោកស្រី ឆាយ ​ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បន្ថែម​ថា បើសិន​មានការ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល បាន​ពេញ​មួយ​ឆ្នាំ​ដល់​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពិតជា​ល្អ​ដែល​នឹង​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ បើក​អាជីវកម្ម​ឡើង​វិញ​ ។​ ប៉ុន្តែ​បើសិន​រាជរដ្ឋាភិបាល​បញ្ចប់​ការ​ជួយ​លើកទឹកចិត្ត​ត្រឹម​រយៈពេល ​៦ ​ខែ​ក្នុង​ឆ្នាំ ​២០២២ ​នោះ ម្ចាស់​អាជីវកម្ម​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​ការ​ចំណាយ​ច្រើន​ ។​ លោកស្រី​បញ្ជាក់​ថា ជូន​កាល​ការ​បញ្ចប់​ជំនួយ​ពី​រដ្ឋ​អាច​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​មានការ​បាក់ទឹកចិត្ត ព្រោះ​វិបត្តិ​កូ​វី​ដ ដែល​បាន​រង​ផល​ប៉ះពាល់​កន្លង​មកនេះ​មាន​រយៈពេល​ជិត ​២ ​ឆ្នាំ​មក​ហើយ ​។

លោក ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បានឱ្យ​ដឹង​ថា ​រាជរដ្ឋាភិបាល​បន្ត​លើកទឹកចិត្ត​ដល់​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ ​១៩ នេះ​ជា​រឿង​មួយ​ដ៏​ល្អ​ព្រោះ​ខាង​អ្នក​រកស៊ី​នៅ​ក្នុង​រយៈពេល ​២ ​ឆ្នាំ​មកនេះ​ខាតបង់​ប្រាក់​គ្រប់​គ្នា ។
«​បច្ចុប្បន្ន​នេះ សម្រាប់​សណ្ឋាគារ ជា​ម្ចាស់​អគារ​ផ្ទាល់ខ្លួន គាត់​ត្រៀម​បើក​អាជីវកម្ម​ឡើង​វិញ ។ ​តែបើ​គាត់ជួល​អគារ​គេ​រកស៊ី បើ​បិទ​ គឺ​បិទ​ហើយ​ព្រោះ​អត់​លុយ​បង់​ទៅ​ឱ្យ​ម្ចាស់​អគារ ដូចនេះ​ត្រូវ​បង្ខំចិត្ត​បិទ ​។​ ចំណែក​សណ្ឋាគារ​ធំ​ៗ​ដូច​នៅ​ខាង​សៀមរាប ​មិន​ចេះ​តែ​ប្រកាស​បើក ​ឬ​បិទ​បាន​ដូច​សណ្ឋាគារ​ខ្នាត​តូច​បាន​ទេ បើ​គាត់​ប្រកាស​ថា ​បើក​ឡើង​វិញ​ទាល់តែ​មានការ​សិក្សា​ច្បាស់លាស់​ថា​ មាន​ភ្ញៀវ​ចូល​មក​ទើប​បើក​» ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក ឌិន សុមេធា​រិ​ទ្ធ​ ។

ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​លើក​ឡើង​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​បើក​ប្រទេស​ឡើង​វិញ​បាន​មួយ​រយៈពេល​ខ្លី​ក​ន្ល​មកនេះ សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​នេះ​មិន​ទាន់​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ឡើយ​នោះ​ទេ ដោយសារ​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​កាន់​កម្ពុជា​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ និង​ម្យ៉ាងទៀត​ម្ចាស់​អាជីវកម្ម​ត្រូវកា​ពេលវេលា​វែង​នៅ​ក្នុង​ការ​ស្តារ​មុខរបរ​ឡើង​វិញ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ