ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​បារាំង​ជាង​ ៤០០ ​នៅ​កម្ពុជា​សាទរ​ចំពោះ​ការ​បើក​ប្រទេស​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​បារាំង​ជាង​ ៤០០ ​បាន​កំពុង​ធ្វើ​អាជីវកម្ម​ ។ ក្រុមហ៊ុន​ទាំងនោះ​បាន​សាទរ​ចំពោះ​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច សង្គម​ឡើង​វិញ​របស់​កម្ពុជា ​។ ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​បារាំង​ជាង​ ៤០០ ​បាន​កំពុង​ធ្វើ​អាជីវកម្ម​ ។ ក្រុមហ៊ុន​ទាំងនោះ​បាន​សាទរ​ចំពោះ​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច សង្គម​ឡើង​វិញ​របស់​កម្ពុជា ​។ ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី ​២៤​វិច្ឆិកា លោក ​ហ្សា​ក់ ប៉ី​ឡេ ឯកអគ្គរដ្ឋទូត​ថ្មី​ប្រទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បារាំង​ប្រមាណ ​៤០០ ​នោះ ពិតជា​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង ចំពោះ​ជោគជ័យ​នៃ​ការ​ចាក់​ស្រោច​វ៉ាក់សាំង ការ​បើក​ដំណើរការ​ប្រទេស​ឲ្យ​មាន​លំហូរ​ឡើង​វិញ ទាំង​ការ​ហោះហើរ ទាំង​សេដ្ឋកិច្ច ទាំង​ដំណើរការ​ពាណិជ្ជកម្ម ។

លោក​ទូត​ថ្មី​របស់​បារាំង​ថែម​ទាំង​ស​ន្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​ ថា​នឹង​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ផង រវាង​អាស៊ាន និង​អឺរ៉ុប​ផង ស្រប​ពេល​កម្ពុជា នឹង​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ធ្វើ​យ៉ាងណា​ឲ្យ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​តំបន់​ទាំង​ពីរ ជា​កិច្ច​សហប្រតិបត្តិការ​ដែល​គ្មាន​ការ​ប្រឈម ផ្ទុយ​ទៅ​វិញ គឺ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​បរិ​យា​បន្ន និង​ស្ថិរភាព​ ។

សម្តេច​តេ​ជោ បាន​យល់​ស្រប​ជាមួយ​លោក ហ្សា​ក់ ប៉ឺ​ឡេ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទាំង​ទ្វេភាគី ទាំង​ពហុភាគី​ ។ ក្នុង​នោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​និង​បារាំង គប្បី​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​លើ​គ្រប់​វិស័យ ដែល​អាច​ធ្វើ​ទៅ​បាន រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រោម​ឆ័​ត្រ​អន្តរជាតិ​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និង E.U សម្ដេច​តេ​ជោ បាន​យល់​ស្រប​នឹង​ឧត្ដម​ពេ​លេ គឺ​អាស៊ាន និង E.U គប្បី​ណា​សហការ​គ្នា ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ៗ​ឲ្យ​បាន​ប្រកបដោយ​បរិ​យ៉ា​ប័ន និង​ដោយ​ស្ថិរភាព ។

ជា​ការ​កត់សម្គាល់​ទោះ​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​-១៩ បារាំង​នៅ​តែ​បន្ត​ជាទី​ផ្សារ​នាំ​ចេញ​ទំនិញ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ដែល​ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង​នៅ​ឆ្នាំ​ ២០២០ សម្រេច​បាន​ចំនួន ៤៥៦ លាន​ដុល្លារ​អា​មេ​រិ​ក និង​គិត​ត្រឹម​ខែមេសា ឆ្នាំ ​២០២១ មាន​ចំនួន ១៥៧ លាន​ដុល្លារ​អា​មេ​រិ​ក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ