ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ សេដ្ឋកិច្ច​ប្រទេស​ចិន​បង្ហាញ​នូវ​សញ្ញា​រើប​ឡើង​វិញ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ លោក David Mann អគ្គនាយក​ទូទៅ និង​ជា​ប្រធាន​ក្រុម​សេដ្ឋកិច្ច ប្រចាំ​តំបន់​អាស៊ី​នៃ​ធនាគារ Standard Chartered បានឱ្យ​ដឹង​ថា ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​រង​នូវ​ការ​បោកបក់​ដែល​ជា​ផ្នែក

ប្រទេស​ចិន ៖ លោក David Mann អគ្គនាយក​ទូទៅ និង​ជា​ប្រធាន​ក្រុម​សេដ្ឋកិច្ច ប្រចាំ​តំបន់​អាស៊ី​នៃ​ធនាគារ Standard Chartered បានឱ្យ​ដឹង​ថា ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​រង​នូវ​ការ​បោកបក់​ដែល​ជា​ផ្នែក​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ចិន​មាន​ចេតនា​ទម្លាក់​រូបិយប័ណ្ណ​របស់​ខ្លួន ។

លោក​បាន​ពន្យល់​ថា ៖ « ការ​ព្រួយបារម្ភ​នេះ គឺជា​ការ​យល់​ច្រ​លំ​នៃ​គោលនយោបាយ ហើយ​ទំនាក់ទំនង​ដែល​ល្អ​ប្រសើរ​ជាង​នេះ គឺ​ធនាគារកណ្តាល​របស់​ចិន គួរតែ​បន្ធូរ​-​បន្ថយ​ភាព​ភ័យ​ខ្លាច​នៃ​ការ​ទម្លាក់​រូបិយប័ណ្ណ​នោះ » ។

លោក​បន្ថែម​ថា ៖ « ធនាគារកណ្តាល​មាន​វិធីសាស្ត្រ​ផ្សេង​ទៀត​ក្នុង​ការ​លុប​បំបាត់​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​នេះ ដែល​វា​មិន​អាច​កើតឡើង​ឡើយ ខណៈ​វិធានការ​នឹង​ធ្វើ​ឲ្យ​មាន​អត្ថ​ប្រយោជន៍​ដ៏​មាន​សក្តានុពល ។ អ្នក​អង្កេត​បាន​សង្កត់ធ្ងន់​ទៅ​លើ​សេដ្ឋកិច្ច​ចាស់​របស់​ចិន ហើយ​មើល​រំលង​នូវ​ភាព​វិជ្ជមាន​ដូច​ជា ការ​កើនឡើង​ខ្លាំង​នៃ​ប្រជាជន​គ្រប់​អាយុ​ធ្វើ​ការ​ដែល​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា មាន​អត្រា​២៧% នៅ​ឆ្នាំ​២០៣០ ។ កំណើន​នេះ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​លើ​តម្លៃ​ទំនិញ​បន្ថែម » ។

ចំណែក​លោក Ming Ming ប្រធាន​អ្នកវិភាគ​នៃ​ប្រាក់​ចំណូល​ថេរ រូបិយប័ណ្ណ និង​ទំនិញប្រើប្រាស់​នៃ​ក្រុមហ៊ុន​មូល​ប​ត្រ Citic securities បាន​ថ្លែង​ថា ៖ « សេដ្ឋកិច្ច​ចិន​កំពុង​តែ​រើប​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី ដោយ​សំអាង​ទៅ​លើ​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​លំនៅ​ឋាន​នៅ​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន » ។
ដូច​គ្នា​នេះ​ដែរ លោក David Mann បាន​គូសបញ្ជាក់​ថា ៖ « អ្នក​បង្កើត​ច្បាប់​របស់​ចិន​បាន​ផ្តោត​ទៅ​លើ​កំណើនសេដ្ឋកិច្ច​ក្នុង​ចន្លោះ​ពី​៦,៥% ទៅ​៧%​នៅ​ឆ្នាំ​នេះ ដែល​តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​លើ​គោលនយោបាយ​រូបិយប័ណ្ណ » ។

ដោយឡែក លោក Gordon Chang អ្នកនិពន្ធ​នៃ​សៀវភៅ The Coming Collapse Of China មិន​បាន​យល់​ស្រប​នឹង​គំនិត​ខាងលើ​នេះ​ទេ ដោយ​លោក​លើក​ឡើង​ថា ៖ « កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ គឺ​បាន​មក​ពី​អ្នក​ផ្តល់​កម្ចី​ចិន និង​ការ​ចំណាយ​ដោយ​អាជ្ញាធរ ​ទៅ​វិញ​ទេ » ៕