ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ​គាំទ្រ​ការ​វិនិយោគ​របស់​ជប៉ុន​លើ​គម្រោង​ផ្លូវដែក

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ បាន​គាំទ្រ​ដល់​ការ​វិនិយោគ​របស់​ជប៉ុន លើ​ការ​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង ។ ការ​គាំទ្រ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន

ប្រទេស​ថៃ ៖ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ បាន​គាំទ្រ​ដល់​ការ​វិនិយោគ​របស់​ជប៉ុន លើ​ការ​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង ។ ការ​គាំទ្រ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក Fumio Kishida ។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ លោក Athisit Chainuwat បានឱ្យ​ដឹង​បន្ទាប់​ពី​កិច្ចប្រជុំ​ថា ៖ « រដ្ឋាភិបាល​ថៃ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ទៅ​លើ​គុណភាព និង​សុវត្ថិភាព​ស្តង់ដា​នៃ​បច្ចេកវិទ្យា​រថភ្លើង​របស់​ជប៉ុន » ។

ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​វិនិយោគ​រួម​គ្នា​ទៅ​លើ​គម្រោង​បង្កើត​ខ្សែបណ្តាញ​រថភ្លើង​ល្បឿន​លឿន​ពី​ក្រុង​បាងកក ទៅ​ឈៀង​ម៉ៃ និង​ចាប់ពី Kanchanaburi ទៅ Laem Chabang និង Aranyaprathet ។ ប៉ុន្តែ​គម្រោង​ទាំងនេះ​មានដំណើរ​ការ​យឺតយ៉ាវ​នៅឡើយ ។

ប្រទេស​ជប៉ុន​កំពុង​តែ​ប្រកួតប្រជែង​ជាមួយ​ចិន ក្នុង​ការ​វិនិយោគ​ផ្លូវ​រថភ្លើង​នៅ​ប្រទេស​ថៃ​។ គម្រោង​ផ្លូវ​រថភ្លើង​ទាំងអស់​របស់​ចិន​ត្រូវ​បាន​ពន្យារពេល បន្ទាប់​ពី​មានការ​ចរចា​៣-៤​លើក​រួច​មក ។

« លោក Gen Prayut និង​មន្ត្រី​ផ្សេង​ទៀត​បាន​សន្យា​ថា នឹង​បន្ត​គាំទ្រ​គម្រោង​ឧស្សាហកម្ម Dawei នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ខណៈ​វា​មាន​អត្ថប្រយោជន៍​ដល់​ប្រទេស​ថៃ ជប៉ុន និង​មី​យ៉ា​ន់​ម៉ា ព្រមទាំង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​អនុ​តំបន់​មេគង្គ » ។ នេះ​បើ​តាម​អ្នកនាំពាក្យ​បានឱ្យ​ដឹង ។

គួរ​បញ្ជាក់​ថា រដ្ឋមន្ត្រី​ជប៉ុន​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​បរទេស Don Pramudwinai កាលពី​ថ្ងៃអាទិត្យ​កន្លង​មក ព្រមទាំង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​ផង​ដែរ រួម​មាន មី​យ៉ា​ន់​ម៉ា ឡាវ និង​វៀតណាម ៕