បវរកញ្ញាចក្រវាលថៃ ត្រូវគេប្តឹង ដោយសាររឿងបំពានរូបទង់ជាតិ
ថៃ ៖ បវរកញ្ញាចក្រវាលថៃ កំពុងរងបណ្តឹងដោយសារប្រើប្រាស់រូបទង់ជាតិមិនបានសមរម្យក្នុងការផ្សព្វផ្សាយ។ នៅលើគេហទំព័រ
ថៃ ៖ បវរកញ្ញាចក្រវាលថៃ កំពុងរងបណ្តឹងដោយសារប្រើប្រាស់រូបទង់ជាតិមិនបានសមរម្យក្នុងការផ្សព្វផ្សាយ។ នៅលើគេហទំព័រ
ថៃ ៖ បវរកញ្ញាចក្រវាលថៃ កំពុងរងបណ្តឹងដោយសារប្រើប្រាស់រូបទង់ជាតិមិនបានសមរម្យក្នុងការផ្សព្វផ្សាយ។ នៅលើគេហទំព័ររបស់អ្នករៀបចំកម្មវិធី រូបភាពផ្សព្វផ្សាយរបស់បវរកញ្ញា Anchilee Scott-Kemmis បានបង្ហាញថា នាងស្លៀកពាក់ក្រហម មានម្កុដ និងឈរកាន់ទង់ជាតិថៃ ព្រមទាំងឈរលើរូបទង់ជាតិ។
កញ្ញា Anchilee Scott-Kemmis ដែលមានវ័យ ២២ឆ្នាំ គ្រោងទៅចូលរួមប្រកួតបវរកញ្ញាចក្រវាលលើកទី ៧០ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ខាងមុខ ប៉ុន្តែបច្ចុប្បន្ន នាងត្រូវប្រឈមនឹងបណ្តឹងក្រោមច្បាប់ទង់ជាតិឆ្នាំ ១៩៧៩ និងការបំពា.នប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីដែលហាមប្រាមការប្រើប្រាស់ទង់ជាតិសម្រាប់គោលបំណងពាណិជ្ជកម្ម។
នាងត្រូវបានប្តឹងដោយលោក Sonthiya Sawasdee អតីតទីប្រឹក្សាគណៈកម្មាធិការសភាផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស។
បើតាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃទី ២៤ ខែវិច្ឆការ លោក Sonthiya Sawasdee បានស្នើឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតពីការប្រើប្រាស់ទង់ជាតិក្នុងរូបភាពរបស់កញ្ញា ដោយមានការព្រួយបារម្ភថា រាជនីសម្រស់រូបនេះដែលមានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម អាចធ្វើជាគំរូអាក្រក់ដល់យុវជនថៃ។ បើតាមការចុះផ្សាយ នាងមានអ្នកគាំទ្រជាង ៤១៦.០០០នាក់នៅលើ Instagram និងជាង ៤៦.០០០នាក់នៅលើ Facebook។
ប្រធានបណ្តាញមេធាវី Thanai Klai Took បានធ្វើការព្រមានថា បទល្មើសប្រឆាំងនឹងទង់ជាតិអាចប្រឈមនឹងការជាប់គុករយៈពេល ២ឆ្នាំ ប៉ុន្តែលោកបានថ្លែងថា លោកមិនជឿថា កញ្ញា Anchilee Scott-Kemmis នឹងប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋឡើយ ពីព្រោះនាងមិនទំនងជាមានបំណងឡើយ។
រូបភាពនោះក្រោយមកត្រូវបានលុបចេញវិញពីទំព័របណ្តាញសង្គមរបស់បវរកញ្ញាចក្រវាលថៃ៕ (យោងតាមប្រភព៖ Bangkok Post)
ចែករំលែកព័តមាននេះ