វ៉ែនតាការពារកំដៅថ្ងៃដាំពេជ្រស្រោបមាស ថ្លៃបំផុតក្នុងឆ្នាំ ២០២១ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រាន់តែចេញតម្លៃមក គ្រប់គ្នាប្រាកដជាដឹងហើយថា វាមិនមែនជារបស់ធម្មតានោះទេ ។ Chopard De Rigo Vision…
រាជធានីភ្នំពេញ ៖ គ្រាន់តែចេញតម្លៃមក គ្រប់គ្នាប្រាកដជាដឹងហើយថា វាមិនមែនជារបស់ធម្មតានោះទេ ។ Chopard De Rigo Vision…
រាជធានីភ្នំពេញ ៖ គ្រាន់តែចេញតម្លៃមក គ្រប់គ្នាប្រាកដជាដឹងហើយថា វាមិនមែនជារបស់ធម្មតានោះទេ ។ Chopard De Rigo Vision ជាវ៉ែនតាការពារកំដៅថ្ងៃជាប់លំដាប់ថ្នាក់ទី ១ ថ្លៃបំផុតក្នុងលោក ក្នុងឆ្នាំ ២០២១ នេះ ដែលជាកំណត់ត្រាថ្មីនៃបញ្ជីវ៉ែនតាថ្លៃបំផុតក្នុងលោក ។ វាមានតម្លៃ 408,000 ដុល្លារអាមេរិក មិនទាន់ឈានដល់តម្លៃលានដុល្លារក៏ពិតមែន តែសម្រាប់វ៉ែនតាការពារកំដៅថ្ងៃតម្លៃនេះ មិនធម្មតាឡើយ ៕
វ៉ែនតាការពារកំដៅថ្ងៃ Chopard ត្រូវបានរចនា និងបង្កើតឡើងដោយក្រុមហ៊ុន De Rigo ដែលជាក្រុមហ៊ុនផលិតវ៉ែនតាការពារកំដៅថ្ងៃ ដ៏ល្បីល្បាញមួយក្នុងប្រទេសអ៊ីតាលី ។ វាត្រូវបានគេស្រោបដោយមាសទម្ងន់ ៦០ ក្រាម នៃទំហំមាស ២៤ ការ៉ាត់ ហើយនៅជុំវិញឡូហ្គូ Chopard មានស្រោបពេជ្រទន្លេ ( River diamonds ) ៥១ គ្រាប់ផងដែរ ។ អ្វីដែលធ្វើឱ្យវាមានភាពទាក់ទាញខ្លាំងនោះក៏ព្រោះថា ការដាំពេជ្រទាំងនេះ គឺមានតិចនិកយ៉ាងល្អបំផុត ដែលមានតែមួយ (unique) ក្នុងការដាំពេជ្រអោយនៅជាប់គ្នាខ្លាំងមើលទៅមិនងាយស្រួលក្នុងការដាំវានោះទេ ៕ ប្រភព ៖ thetealmango
ចែករំលែកព័តមាននេះ