ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បង្ហាញ​ឈុត​ប៊ី​គី​នី ស្រី​ស្អាត ប៉ូ​គី​ម​ថេ​ង សុត​ធីតា ពេល​នេះ​កំពុង​ផ្ទុះ​ការ​នាំមុខ

2 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា​ប៉ូ​គី​ម​ថេ​ង សុត​ធីតា ពេល​នេះ​កំពុង​ផ្ទុះ​ការ​នាំមុខ​សំឡេង​បោះ​ឆ្នោតរ​កជើង​ខ្លាំង​ស្លៀក​ឈុត​ហែល​ទឹកបាន​ស្អាត និង​ដើរ​បាន​សម​ជាងគេ ក្រោយមក​ផ្តុំ​គ្នា​បង្ហាញ​សមត្ថភាព​។ ប៉ូ​គី​ម​ថេ​ង សុត​ធីតា បាន​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល​បំផុត ក្រោយ​ពេល​នាង​បង្ហាញ​សមត្ថភាព​លើ​ឆាក​ម្តង​ៗ​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ កញ្ញា​ប៉ូ​គី​ម​ថេ​ង សុត​ធីតា ពេល​នេះ​កំពុង​ផ្ទុះ​ការ​នាំមុខ​សំឡេង​បោះ​ឆ្នោតរ​កជើង​ខ្លាំង​ស្លៀក​ឈុត​ហែល​ទឹកបាន​ស្អាត និង​ដើរ​បាន​សម​ជាងគេ ក្រោយមក​ផ្តុំ​គ្នា​បង្ហាញ​សមត្ថភាព​។ ប៉ូ​គី​ម​ថេ​ង សុត​ធីតា បាន​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល​បំផុត ក្រោយ​ពេល​នាង​បង្ហាញ​សមត្ថភាព​លើ​ឆាក​ម្តង​ៗ​ឃើញ​ថា ប្រកបដោយ​ជំនឿ​ជឿជាក់​គ្រប់​កាយវិការ​ចេញ​មក គឺ​នាង​គ្រប់គ្រង​ស្ថាន​ការ​បាន​យ៉ាង​ល្អ មិន​អាច​មើល​ស្រាល​នាង​បាន​។

បើ​តាម​រយៈ​ការ​បោះ​ឆ្នោត​លើ​ផេ​ក Miss Grand បាន​បង្ហាញ​ឈ្មោះ​ថា ឈុត​ប៊ី​គី​នី​នារី​ស្រស់​ស្អាត​ជាងគេ​ដែល​តំណាង​ប្រទេស​មួយ​ៗ​គ្រង​ឡើង​កំពុង​ប្រដេញ​សំឡេង​គ្នា ក្នុង​នោះ​ប្រទេស​កំពូល​ពី​លេខ​១ មាន (​វៀតណាម បន្ទាប់​មក​កម្ពុជា ឥណ្ឌូ​នេ​ស៊ី ហ្គា​តេ​ម៉ា​ឡា និង​មី​យ៉ា​ន់​ម៉ា​) ការ​បង្ហាញ​នេះ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល ហើយ​រំពឹង​ថា កម្ពុជា យើង​អាច​រក្សា​លំដាប់​ទី​២ ហើយ​ឆ្ពោះ​យក​ទី​១ កំពូល​គេ​បាន​នា​ពេល​ប្រកាស​លទ្ធផល​។

បេក្ខភាព​កម្ពុជា ប៉ូ​គី​ម​ថេ​ង សុត​ធីតា កំពុង​ជាប់​បំពេញបេសកកម្ម​ប្រកួត Miss Grand International 2021 នៅ​សមុទ្រ​ភូ​កេ​ត ប្រទេស​ថៃ ដោយ​ភាព​យកចិត្តទុកដាក់​។ បើ​ទោះបីជា​គេ​មិនដឹង​ថា វាសនា របស់​នាង​ឆក់យ​កបាន​កម្រិត​ណា តែ​យើង​ឃើញ​ថា សុត​ធីតា ប្រឹងប្រែង​ណាស់​ដើម្បី​ជាតិ​កម្ពុជា​យើង​។ នាង​ស្យ​ង់​អារម្មណ៍​មិន​តិច​ទេ រាល់​ការ​ដាក់​ភារៈកិច្ច​អោយធ្វើ​តាម​រយៈ​ប្រធាន​គ្រប់គ្រង​បវរកញ្ញា​។

ជាក់ស្តែង កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ ប៉ូ​គី​ម​ថេ​ង សុត​ធីតា បាន​ឡើង​ឆាក​ប្រកួត​ជា​ថ្មី​ទៀត ក្នុង​ឈុត​ហែល​ទឹក​រំលេច​ដងខ្លួន គល់ភ្លៅ និង​រាង​ដ៏​ស្រស់​ស្អាត​។ នាង​បាន​ដើរ​ក្នុង​ដំណើរ​មួយ​ល្អ​ប្រកួត​ដោយ​ទឹកមុខ​ជឿជាក់ ហើយ​លេង​ជាមួយ​ឆាក​លម្អ​ដោយ​ទេសភាព​នៅ​លើ​សមុទ្រ​ភូ​កេ​ត នាង​រឹតតែ​ចាយ​សម្រស់​មិនធម្មតា​ឡើយ​។

ម្ល៉ោះហើយ​ទើប សុត​ធីតា ក្លាយជា​បេក្ខភាព​លេចធ្លោ​ប្រចាំ​ប្រទេស​អាស៊ាន ខណៈ​បេក្ខភាព​មក​ពី​ប្រទេស​ក្នុង​តំបន់​សុទ្ធតែ​មើលទៅ​ប្រជែង​គ្នា ទាំង​ថៃ ឡាវ វៀតណាម ឥណ្ឌូ​នេ​ស៊ី និង​មី​យ៉ា​ន់​ម៉ា​។ សុត​ធីតា មិន​ដែល​តាំងខ្លួន​ថា ជា​អ្នក​ខ្លាំង​នោះ​ទេ រាល់ពេល​ជិត​ឡើង​ឆាក នាង​រមែង​និយាយ​ថា ភ័យ​បុក​ពោះ​ជា​និច្ច​។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​និយាយ​នេះ ឃើញ​ថាស​ភាព​ពិត​នាង​ក្លាហាន​មិន​អន់​ជាងគេ ការ​បំពេញ​តួនាទី គឺ​ចេញ​មក​មិន​មាន​ឧបសគ្គ​អ្វី​ឡើយ​។

វិញ្ញាសា​បន្ត​ទៀត ប៉ូ​គី​ម​ថេ​ង សុត​ធីតា និង​បេ​ក្ខ​នារី​មក​ពី​ប្រទេស​ផ្សេង​ទៀត នៅ​ជួប​គណៈ​ក​ម្មា​ការ​ជា​ច្រើន​រូប ដើម្បី​ធ្វើ​បទ​សម្ភាសន៍​រៀង​ៗ​ខ្លួន​នូវ​ចំណេះដឹង​ទូទៅ និង​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​។ លើស​ពី​នេះ កម្ពុជា ទទួល​បានការ​ភ្ញាក់ផ្អើល​ជា​ថ្មី ព្រោះ​ស្មាន​មិន​ដល់​ដោយ​ប្រទេស​ទាំង​៥ គឺជា​ម្ចាស់​ក្ស​ត្រី ទទួល​បានការ​បោះ​ឆ្នោត​ច្រើន​ជាងគេ​សម្រាប់​ការ​ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​លោក​អគ្គ​នាក Nawat និង​អនុប្រធាន គឺ​លោកស្រី Teresa Chaivisut និង ម្ចាស់​មកុដ MGI 2020 Abena។

ហើយ Top 5 រួម​មាន ៖ វៀតណាម​, កម្ពុជា​, ឥណ្ឌូ​នេ​ស៊ី​, ហ្វី​លី​ពី​ន និង​ហ្គា​តេ​ម៉ា​ឡា ។ នា​ពេល​ជួបជុំ​អាហារ​ល្ងាច​នោះ ក៏​ខាង​អ្នក​រៀបចំ​បាន Live video នៅ​លើ​ផេ​ក​បវរកញ្ញា​ធំ​នៃ Miss Grand ធ្វើ​អោយ​ហ្វេ​ន​ៗ​នៅ​កម្ពុជា និង​ប្រជាជន​ថៃ មានការ​ភ្ញាក់ផ្អើល និង​ចូលរួម​អបអរ កញ្ញា​ប៉ូ​គី​ម​ថេ​ង សុត​ធីតា ដែល​មាន​យីអ៊ុន​ខ្ពស់ ទាំង​មិន​ទាន់​ឈាន​ឡើង​លើ​ឆាក​ធំ​ប្រជែង​គេឯង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ