ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ប្រយុទ្ធ​ទាំង​៣​របស់ PSG ជាប់​ក្នុង​បេក្ខភាព​១១​រូប​ប្រជែង​ពាន Best FIFA 2021

2 ឆ្នាំ មុន

ស្វី​ស ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​បេក្ខភាព​១១​រូប​ចុង​ក្រោយ​ប្រជែង​ពានរង្វាន់ The

ស្វី​ស ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​បេក្ខភាព​១១​រូប​ចុង​ក្រោយ​ប្រជែង​ពានរង្វាន់ The Best FIFA Men’s Player 2021 ខណៈ​កំពូល​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម PSG គឺ Lionel Messi, Neymar និង Kylian Mbappe សុទ្ធតែ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​មួយ​នេះ​។

ក្រៅពី​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ទាំង​៣​របស់ PSG សម្រាប់​បញ្ជី​ឈ្មោះ​បេក្ខភាព​១១​រូប​ចុង​ក្រោយ​នៅ​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា កីឡាករ​មក​ពី​លី​គ​កំពូល​អង់គ្លេស​មាន​វត្តមាន​ច្រើន​ជាងគេ ពោល​គឺ​ដល់​ទៅ​៥​រូប​មាន​ដូច​ជា ៖ Kevin De Bruyne , Cristiano Ronaldo, Jorginho, N’Golo Kante និង Mohamed Salah​។

កម្មវិធី FIFA Football Awards ធ្វើ​ឡើង​ដើម្បី​ផ្តល់​ពាន​ជូន​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​បាល់ទាត់​ទាំង​ផ្នែក​បុរស និង​ស្ត្រី ក្នុង​នោះ​មាន កីឡាករ​, គ្រូបង្វឹក រួម​នឹង​អ្នកចាំទី​។ ដោយ​មានការ​ជ្រើសរើស​ពី​អ្នកជំនាញ​បាល់ទាត់ និង​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សាធារណៈ ដែល​នឹង​បើក​រហូត​ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ ២០២១​។ មុន​ពេល​ការ​ប្រកាស​ម្ចាស់​ជ័យ​លា​ភី​ចុង​ក្រោយ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ ២០២២ តាម​ប្រព័ន្ធ​អន​ឡាញ​។

ខាងក្រោម​នេះ ជា​បេក្ខភាព​១១​នាក់​ចុង​ក្រោយ​ប្រជែង​ពានរង្វាន់ The Best FIFA Men’s Player 2021៖
-Karim Benzema (​បារាំង / Real Madrid)
-Kevin De Bruyne (​បែ​ល​ហ្ស៊ិ​ក / Manchester City)
-Cristiano Ronaldo (​ព័រ​ទុ​យ​ហ្គា​ល់ / Juventus / Manchester United)
-Robert Lewandowski (​ប៉ូ​ឡូញ / Bayern Munich)

-Lionel Messi (​អា​ហ្ស​ង់​ទី​ន / Barcelona / Paris Saint-Germain)
-Neymar (​ប្រេ​ស៊ី​ល / Paris Saint-Germain)
-Erling Haaland (​ន័​រ​វែ​ស / Borussia Dortmund)
-Jorginho (​អ៊ី​តា​លី / Chelsea)
-N’Golo Kante (​បារាំង / Chelsea)
-Kylian Mbappe (​បារាំង / Paris Saint-Germain)
-Mohamed Salah (​អេ​ហ្ស៊ី​ប / Liverpool)៕ (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ