ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​បុរស​សង្ហា ហ្សូ​ណូ ម្តង ហ្សូ​រី​ដា មិន​ភ្លេច​ឈុត​បុរាណ​នៃ​ព្រលឹង​ជាតិ

2 ឆ្នាំ មុន

អ្នក​នាង ឌួ​ង ហ្សូ​រី​ដា បាន​សាង​នូវ​ការ​ចាប់អារម្មណ៍​ជា​ថ្មី​ម្តងទៀត​ហើយ ក្នុង​ការ​ទាញ​នូវ​ភាព​លេចធ្លោ​។ អ្នក​នាង​ស្រាប់តែ​ដឹក​ដៃ​តារាចម្រៀង ហ្សូ​ណូ ថត​បង្ហាញ​ឈុត​បុរាណ​រំលេច​ចេញ​នូវ​ឈុត

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ឌួ​ង ហ្សូ​រី​ដា បាន​សាង​នូវ​ការ​ចាប់អារម្មណ៍​ជា​ថ្មី​ម្តងទៀត​ហើយ ក្នុង​ការ​ទាញ​នូវ​ភាព​លេចធ្លោ​។ អ្នក​នាង​ស្រាប់តែ​ដឹក​ដៃ​តារាចម្រៀង ហ្សូ​ណូ ថត​បង្ហាញ​ឈុត​បុរាណ​រំលេច​ចេញ​នូវ​ឈុត​សម្លៀក​បំពាក់​បុរាណ​។ អ្នក​នាង និង​ហ្សូ​ណា មានការ​សរសើរ​ថា សម​គ្នា​ក្នុង​ការ​ចាប់​គូ ហើយ​រូបភាព​បង្ហាញ​ឡើង​រមែង​ឃើញ ដូច​ព្រះ​អង្គ​ម្ចាស់ និង​ព្រះ​នាង​នៅ​ក្នុង​រាជវាំង​។

ហើយ​មានការ​កត់សម្គាល់​ឃើញ​ថា ឌួ​ង ហ្សូ​រី​ដា រមែង​បង្ហាញ​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ មិន​ថា​ឈុត​សម្លៀក​ហូល ផាមួង គ្រឿង​ប្រើប្រាស់ និង​ទម្រង់​មួយ​ចំនួន​ទៀត​។ អ្វី​ដែល​គេ​មើលឃើញ​ពេល​នេះ ឃើញ​ថា ក្នុង​នាម​ជាតា​រា​ជួរ​មុខ និង​ជា​សិល្បករ​រៀមច្បង​ម្នាក់ ហ្សូ​រី​ដា និង​ហ្សូ​ណូ បាន​សហការ​គ្នា​បង្ហាញ​នូវ​ឈុត​ខ្មែរ​បុរាណ​ដើម្បី​អោយ​យុវវ័យ​សម័យ​ថ្មី បាន​ស្គាល់​ឈ្វេងយល់​ក្នុង​សម័យ​ដ៏​ជឿន​លឿន​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​នេះ​។

បើ​ទោះជា​រលក​ក្រោយ​ដើរ​លើ​ភាព​ជឿនលឿន តែ​មិន​ត្រូវ​ភ្លេច​នូវ​អ្វី​ដែល​ដូនតា​ផ្តល់​អោយ មិន​ថា​ភ្លេង បុរាណ ប្រាសាទ វប្បធម៌​អក្សរ​ជាតិ និង​សម្លៀក​បំពាក់​បុរាណ​ជាតិ​។ នេះ​ជា​ការ​ចូលរួម​លើក​តម្លៃ​បំផុសបំផុល​ក្នុង​ផ្លូវ​ល្អ​មួយ​។

ហើយ​ច្រើន​ខែ​ឆ្នាំ​មក​ហើយ ដែល កញ្ញា ឌួ​ង ហ្សូ​រី​ដា បាន​ពុះពារ​ព្យាបាល​ជំងឺ​តាម​ដំណាក់កាល ដោយ​ភាព​អត់ធ្មត់​បំផុត​។ មិន​មែន​ជា​រឿង​ងាយ​ៗ​នោះ​ទេ គ្រាន់តែ​ស្តាប់​ដឹង​ពី​ស្ថានភាព​ជំងឺ​ក៏​ដឹង​ថា ត្រូវការ​ពេលវេលា និង​ទឹកប្រាក់​ស​ន្ឋឹ​ក​ណាស់ ដើម្បី​ស្រោចស្រង់​អោយ​អ្នក​ម្តាយ​ហ្សូ​រី​ដា ងើបឈរ​មាន​កម្លាំង​ឡើង​វិញ​។

ម្ល៉ោះហើយ​ទើប ហ្សូ​រី​ដា និង​ប្អូន​ៗ បាន​ព្យាយាម​លះបង់​ណាស់ មើលថែ​ទាំង​អ្នក​មានគុណ ទោះ​ហត់​លំបាក​ក្នុង​ចិត្ត​។ នេះ​ជា​បុណ្យ​កុសល មួយ​ដែល​ហ្សូ​រី​ដា និង​បងប្អូន តែងតែ​សាង​កុសល តាម​រយៈ​ការ​ធ្វើ​មនុស្សធម៌​សង្គម និង​ចែក​រំ​លែ​ន​ទ្រព្យ​ដល់​អ្នក​អត់​ៗ កន្លង​មក ដែល​ស្តែង​មក​វិញ​ដូច​ពាក្យ «​ធ្វើ​ល្អ ព្រះ​ជួយ​»​។ ពិសេស​មិន​ដែល​ភ្លេចគុណ​ព្រះ​រស់ តែងតែ​ស្រឡាញ់​គោរព អាណិត ហើយ​ព្រួយបារម្ភ ចេះ​ចំណាយពេល​ជូន​ព្យាបាល ទើប​ហ្សូ​រី​ដា រកស៊ី​ចម្រុងចម្រើន ត្រដែតត្រដឹម​រីក​អាជីព​បន្ត​គ្នា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ