ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែកជើង​កែង​ចោត​ ថ្លៃ​បំផុត​ក្នុង​លោក​​ឆ្នាំ ​២០២០

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ តើ​អ្នក​អាច​ចំណាយ​លុយ​ទិញ​ស្បែកជើង​មួយគូ ស្មើ​តម្លៃ​ឡាន​ទំនើប​ជាង ១០ គ្រឿង​ដែរ​ ឬទេ ? ប្រសិនជា​អ្នក​បានឃើញ​តម្លៃ​ស្បែក​មួយគូ ថ្លៃ​ជាង​ផ្ទះ​វីឡា​ដ៏​ប្រណីត…

រាជធានី​ភ្នំពេញ ​៖ តើ​អ្នក​អាច​ចំណាយ​លុយ​ទិញ​ស្បែកជើង​មួយគូ ស្មើ​តម្លៃ​ឡាន​ទំនើប​ជាង ១០ គ្រឿង​ដែរ​ ឬទេ ? ប្រសិនជា​អ្នក​បានឃើញ​តម្លៃ​ស្បែក​មួយគូ ថ្លៃ​ជាង​ផ្ទះ​វីឡា​ដ៏​ប្រណីត ​និង​ឡាន​ទំនើប​ៗ​ជា​ច្រើន​នោះ តើ​អ្នកមាន​អារម្មណ៍​បែប​ណា​ដែរ ?

ស្បែកជើង​កែង​ចោត​នារី​មួយគូ​មាន​តម្លៃ​ស្មើ​ឡាន​ទំនើប​ៗ​ជា​ច្រើន វា​មិនមែន​ជា​ការ​ស្រមើរ​ស្រមៃ​នោះ​ទេ តែ​វា​ជា​ការ​ពិត ត្រឹម​ស្បែកជើង​កែង​ចោត​នារី​មួយគូ​សោះ​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ ១៧ លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ជា​ស្បែកជើង​កែង​ដែល​ជាប់​លំដាប់ថ្នាក់​ទី​ ១ ​ជា​ស្បែកជើង​កែង​ថ្លៃ​បំផុត​ក្នុង​លោក ​។ តោះ ​! មក​មើលរូបរាងក៏​ដូច​ជា​ការ​តុបតែង​របស់​វា​ ។

Jada Dubai x Passion Diamond ជា​ស្បែកជើង​កែងមួយគូ ដែល​ដាំ​ពេជ្រ​មាន​តម្លៃ ១៧ លាន​ដុល្លារ​អា​មេ​រិ​ក ​។ ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០ ស្បែកជើង​នេះ​ត្រូវ​បាន​ជាប់​ជា​ស្បែកជើង​ថ្លៃ​បំផុត​ក្នុង​លោក ​។ ហេតុ​អ្វី​វា​ថ្លៃ​យ៉ាងនេះ ? ក៏​ព្រោះថា ​វា​បាន​ដាំ​ពេជ្រ ២៤០ គ្រាប់​នៅ​ជុំវិញ​ស្បែកជើង​មួយគូ និង​មាន​ដាំ​គ្រាប់ពេជ្រ​ធំ​ពីរ​គ្រាប់ នៅខាង​មុខ​ស្បែកជើង​កែង​ទាំង​សងខាង​ដែល​មាន​ទំហំ ១៥ កា​រ៉ាត់​ឯនោះ ហើយ​វា​គ្រាប់ពេជ្រ D grade ។ ស្បែកជើង​មួយគូ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Jada Dubai និង Passion Diamond ដែល​បាន​ចំណាយពេល ៩ ខែ​សម្រាប់​ធ្វើ​វា វា​ក៏​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ដាក់​ខ្ពស់ ព្រោះថា ​នៅ​កែង​ស្បែកជើង​ត្រូវ​ស្រោប​មានសរឹង​ដូចនេះ ការ​ផលិត​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​៕ ប្រភព ​៖ audacy

អត្ថបទសរសេរ ដោយ