ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​សង្គម ?

7 ឆ្នាំ មុន

អាកាសធាតុ​ក្តៅ​វា​ជា​រឿង​ធម្មតា​…​វា​ជា​បាតុភូត​ធម្មជាតិ ដែល​នៅ​ប្រទេស​នានា​លើ​ពិភពលោក​បាន​ជួប​ប្រទះ​ដូច​គ្នា​…​។ បន្ទាប់​ពី​ក្តៅ​អស់ចិត្ត​ទៅ​…​វា​ធ្លាក់​មក​ត្រជាក់ ធ្លាក់​មក​ធម្មតា​វិញ​ហើយ​…​កុំ​តែ​រញ្ជួយ​ផែនដី

អាកាសធាតុ​ក្តៅ​វា​ជា​រឿង​ធម្មតា​…​វា​ជា​បាតុភូត​ធម្មជាតិ ដែល​នៅ​ប្រទេស​នានា​លើ​ពិភពលោក​បាន​ជួប​ប្រទះ​ដូច​គ្នា​…​។ បន្ទាប់​ពី​ក្តៅ​អស់ចិត្ត​ទៅ​…​វា​ធ្លាក់​មក​ត្រជាក់ ធ្លាក់​មក​ធម្មតា​វិញ​ហើយ​…​កុំ​តែ​រញ្ជួយ​ផែនដី ដែល​ប្រទេស​យើង​មិន​ធ្លាប់​កើត​មាន ។

​រីឯ​នយោបាយ​ក្នុង​ប្រទេស​ក៏​ដូច្នោះ​ដែរ​…​វា​ជា​បាតុភូត​សង្គម ដែល​ប្រទេស​ណា​ក៏​មាន​ដែរ​លើស​សកលលោក​…​វា​មិនមែន​ជា​រឿង​ប្លែក​គួរ​ឱ្យ​ភ័យ​ខ្លាច​ទេ សម័យកាល​អភិវឌ្ឍ​…​សម័យកាល​បច្ចេកវិទ្យា​ជឿនលឿន​នេះ ។

កុំ​ប្រៀបធៀប​អាកាសធាតុ​ទៅ​ក្នុង​សម័យកាល​សង្គ្រាម​…​ព្រោះ​ជា​សម័យកាល​ហួស​ផុត​ទៅ​ហើយ​…​ព្រៃ​កាប់​ចោល​អស់ហើយ​មានអី​ជ្រក​…​សូ​ម្បី​ឈ្លូស​ក៏​រក​ព្រៃ​ជ្រក​លែង​បាន​ដែរ​…​កុំ​និយាយ​ដល់​មនុស្ស ។

សម័យ​បោះ​ឆ្នោត​លើក​ទី​១…​លើក​ទី​២…​លើក​ទី​៣ ទី​៤…​ជា​សម័យកាល​អាកាសធាតុ​នយោបាយ​ក្តៅ​…​ក្តៅ​ខ្លាច ក្តៅ​ភ័យ​…​វា​សម​នឹង​ភ័យ​មែន​…​ប៉ុន្តែ​រួច​ពី​ក្តៅ​មួយ​ដង្ហើមចង្រិត​ក៏​ធ្លាក់​មក​ត្រជាក់​វិញ​…​ធម្មតា​ៗ​ទៅ​ហោង​…​។

ពេលវេលា​នេះ​…​មាន​មជ្ឈដ្ឋាន​ខ្លះ​ប្រឹង​ពន្យុះ​ថា នយោបាយ​ចាប់ផ្តើម​ក្តៅ​ទៀត​ហើយ​…

ទស្សនៈ​ខ្លះ​ថា ទន្ទឹម​នឹង​អាកាសធាតុ​ក្តៅ​…​នយោបាយ​ក៏​ក្តៅ​ដែរ​…​ក្តៅ​ស្មើគ្នា​…​រហូត​នាំ​គ្នា​ភ័យ​ព្រួយ​…​ខ្លាចរ​កស៊ី​មិនកើត​…​ខ្លាច​ដាក់​ទុន​ទៅ​រលាយ​…​ឃើញ​ទីផ្សារ​អចលនទ្រព្យ​ស្ងប់ស្ងាត់​ទៀត​…​នាំ​គ្នា​ភ័យ​ព្រួយ​កាន់តែ​ច្រើន​ឡើង ។

ទស្សនៈ​មួយទៀត​អះអាង​ថា មិនមែន​នយោបាយ​ក្តៅ​ទេ​…​គឺ​ច្បាប់​ទេ​ដែល​ក្តៅ ! ច្បាប់​មាន​យូរហើយ​…​គ្រាន់តែ​អ្នក​កាន់​ច្បាប់​មិន​ប្រើ​…​យក​ច្បាប់​ទ្រាប់​អង្គុយ​…​អង្គុយ​លើ​ច្បាប់​យូរ​ទៅ​បែប​ក្តៅ​គូទ​…​ឆ្កឹះ​យក​មក​ប្រើ​…​ទើប​ធ្វើ​ឱ្យ​ប្លែក​…​ធ្វើ​ឱ្យ​អាកាសធាតុ​នយោបាយ​ប្រែប្រួល​…​វា​ជា​បាតុភូត​សង្គម ?
                   អា​ឡេវ