ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធនឹងកូវីដ កម្ពុជាចំណាយថវិកាប្រមាណ ២,៣០០ លានដុល្លារ ដែលអាចធ្វើស្ពានបាន ២០ ខ្សែ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​រាតត្បាត​ជំងឺ​កូ​វី​ដ ​១៩ ​នៅ​កម្ពុជា​ ត្រូវ​គេ​ដឹង​ថា ​មាន​ចាប់ពី​ចុងឆ្នាំ ​២០១៩ ។ កូ​វី​ដ​…

រាជធានីភ្នំពេញ ៖ ការ​រាតត្បាត​ជំងឺ​កូ​វី​ដ ​១៩ ​នៅ​កម្ពុជា​ ត្រូវ​គេ​ដឹង​ថា ​មាន​ចាប់ពី​ចុងឆ្នាំ ​២០១៩ ។ កូ​វី​ដ​ ១៩ បាន​បំផ្លាញ​សេដ្ឋកិច្ច​ពលរដ្ឋ​ និង​សេដ្ឋកិច្ចជាតិ​ ។ សម្រាប់​ការ​ខាតបង់​របស់​រដ្ឋ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​ ១៩ ធ្វើ​ឱ្យ​កម្ពុជា​ ខាតបង់​ថវិកា​ស្មើនឹង​ការ​សាងសង់​ស្ពាន​បាន ​២០ ​ខ្សែ គឺ​សរុប​ជា​ថវិកា ប្រមាណ ២,៣០០​ លាន​ដុល្លារ​ ។

ក្នុង​ពិធី​សម្ពោធ​ស្ពាន ឆ្លងទន្លេ​មគ​ង្គ នៅ​ខេត្តកំពង់ចាម ​និង​ខេត្ត​ត្បូងឃ្មុំ ​នា​ថ្ងៃ​ទី​ ២៣ ខែវិច្ឆិកា ឆ្នាំ ​២០២១ ​នេះ ដែល​មាន​តម្លៃ​សាងសង់​សង់​ជិត​ ៥៧​ លាន​ដុល្លារ​អា​មេ​រិ​ក​នោះ ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់​ថា កម្ពុជា​បាន​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វី​ដ​ ១៩ ​រយៈពេល ​២០​ខែ​មក​ហើយ ​។ ហើយ​ជា​លទ្ធផល​ដោយសារ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​មក​ដល់​ពេល​នេះ​កម្ពុជា​ឈាន​ដល់​ការ​បើក​សង្គម និង​សេដ្ឋកិច្ច​ឡើង​វិញ ​។

មក​ដល់​ថ្ងៃ​ទី​ ២៣ ខែ​វិ​ចិ្ឆ​កា​នេះ​កម្ពុជា​ មាន​ចំនួន​អ្នក​ឆ្លង​សរុប​ចំនួន ១១៩ ៩៤៣​ នាក់ អ្នក​ស្លាប់​ចំនួន ​២ ៩០៩​ នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ ១១៦ ៣២០ ​នាក់​ ។ មក​ដល់​ពេល​នេះ មាន ពលរដ្ឋ​ជាង ​១៤​ លាន​នាក់​បាន​ចាក់​វ៉ាក់​សាំង​ចាប់ពី​អាយុ​ ៥ ​ឆ្នាំ​ឡើង​ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​មិន​បាន​លម្អិត​ពី​ការ​ចំណាយ​នៅ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ ​១៩​ លើ​អ្វីខ្លះ​នោះ​ទេ តែ​គេ​ដឹង​ថា ​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ ​១៩ ការ​ចាក់​វ៉ាក់សាំង មិន​យក​ប្រាក់​ជា​បន្ទុក​របស់​រដ្ឋ រដ្ឋ​បាន​ចំណាយ​ថវិកា​លើ​ការងារ​សង្គម​ឧ​ត្ថ​ម្ភ​ពលរដ្ឋ​ក្រីក្រ​រង​គ្រោះ​ពី​កូ​វី​ដ ​១៩ ឧបត្ថម្ភ​កម្មករនិយោជិត​ដែល​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ ​១៩ ជន​រង​គ្រោះ​ស្លាប់​បាត់​ជីវិត​ជាដើម​ ។

ក្រៅពី​ការ​ចំណាយ​រដ្ឋ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​ ១៩ ពុំ​មាន​ស្ថាប័ន​ណា​បញ្ជាក់​ពី​ការ​ខាតបង់​សេដ្ឋកិច្ច​ពលរដ្ឋ​ដោយសារ​កូ​វី​ដ ​១៩ នៅឡើយ​ទេ ​។ គេ​បានដឹង​ថា ​កូ​វី​ដ​ ១៩ ​បាន​បង្ក​ផល​ប៉ះពាល់​លើ​ការ​រក​ចំណូល និង​អាជីវកម្ម​ជា​ច្រើន ​។ ពលរដ្ឋ​ខ្លះ​បាត់ បង់​ការងារ ខ្លះ​ធ្លាក់​ចុះ​នូវ​ចំណូល​ប្រចាំ​ថ្ងៃ ប្រចាំខែ អាជីវកម្ម​មិន​តិច​នោះ​ទេដែលមិន​អាច​ដំណើរ​តែ​ម្តង​ ។

លោក គី សិរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​រាជបណ្ឌិត្យសភាកម្ពុជា​ ធ្លាប់​អះអាងថា ​ការ​ផ្ទុះ​ឆ្លង​រាលដាល​កូ​វី​ដ ​១៩ ​ពី​ព្រឹត្តិការណ៍ ​២០ ​កុម្ភៈ​ បាន​បង្ក​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ​ច្រើន​ជាង​សេដ្ឋកិច្ច​របស់​រដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ