ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ខ្មែរ​សិក្សា​នៅ​រុ​ស្សី​ ជួយ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​កម្ពុជា​ឈាន​ទៅ​​បើក​ទទួល​អ្នកទេសចរ​បរទេស​ដែល​ចាក់​វ៉ាកសាំង​ឡើង​វិញ​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ បាន​ជំរុញឱ្យ​និស្សិត​ដែល​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទាក់ទាញ​ជនបរទេស​ឲ្យ​មក​កម្សាន្ត​ ។ មន្ត្រី​បញ្ជាក់​ថា វិស័យ​អាទិភាព​មួយ​ក្នុង​ការ​ជំរុញ​នូវ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ចជាតិ ព្រមទាំង​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​កិត្យានុភាព​ជាតិ…

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​កម្ពុជា​ឈាន​ទៅ​​បើក​ទទួល​អ្នកទេសចរ​បរទេស​ដែល​ចាក់​វ៉ាកសាំង​ឡើង​វិញ​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ បាន​ជំរុញឱ្យ​និស្សិត​ដែល​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទាក់ទាញ​ជនបរទេស​ឲ្យ​មក​កម្សាន្ត​ ។ មន្ត្រី​បញ្ជាក់​ថា វិស័យ​អាទិភាព​មួយ​ក្នុង​ការ​ជំរុញ​នូវ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ចជាតិ ព្រមទាំង​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​កិត្យានុភាព​ជាតិ ពិសេស​គឺ​បាន​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​បាន​មួយ​កម្រិត​ផង​ដែរ​ ។

លោក ទិ​ត ច​ន្ថា រដ្ឋមន្ត្រី​ស្តីទី ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ដូច្នេះ​នៅ​ពេល​លោក​ជួប​និស្សិត​ខ្មែរ​ដែល​ត្រូវ​ចេញ​ទៅ​រៀន​នៅ​ប្រទេស​រុ​ស្សី​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។ លោក​បញ្ជាក់​ថា វិស័យ​ទេសចរណ៍​បាន​កំពុង​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ស្ដារ និង​លើក​ស្ទួយ​ឡើង​វិញ ហើយ​ចរន្ត​ភ្ញៀវ​ទេសចរ​ក៏​ចាប់ផ្ដើម​មាន​សន្ទុះ​ឡើង​វិញ ជាក់ស្ដែង​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​និង​ថ្ងៃ​ឈប់​សម្រាក ​៤ ​ថ្ងៃនេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ប្រមាណ​ជាង ​១​ លាន​នាក់ កើនឡើង​ខ្ពស់​ជាង​ឱកាស​ផ្សេង​ៗ​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​១៩ ​នេះ ​។

កម្ពុជា​នឹង​បើក​ទទួល​អ្នកទេសចរ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ឲ្យ​​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​កោះកុង​ នៅ​ចុងខែ​វិច្ឆិកា​នេះ ហើយ​នៅ​ខេត្តសៀមរាប​ ទឹកដី​វប្បធម៌​អាច​នឹង​នៅ​ដើមឆ្នាំ​ ២០២០​ ។ កម្ពុជា​បាន​លប់​ចោល​លក្ខ​ណ្ឌ​ធ្វើ​ច​ក្តា​ឡី​ស័ក​ដល់​ជនបទ​បរទេស​ដែល​ចូល​មក​កម្ពុជា​នៅ​ពេក​ធ្វើតេស្ត​អវិជ្ជា​មាន​កូ​វី​ដ​ ១៩ ​ហើយ​នោះ​ ។ ការ​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ក្តា​ឡី​ស័ក បាន​ទទួល​ការ​ស្វាគមន៍​ និង​ថា​នោះ​ជា​យន្តការ​សំខាន់​នៅ​ក្នុង​ការ​ទាក់ទាញ​អ្នក​ទេចរ​ និង​វិនិយោគិន​បរទេស​ ។

ក្នុង​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ ៤,៩១៩ លាន​ដុល្លារ​កើនឡើង ១២,៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​មាន​ចំនួន ៤,៣៧ លាន​ដុល្លារ​ ។ សម្រាប់​ឆ្នាំ ២០២១ នេះ​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា ឥទ្ធិពល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ ​១៩ នឹង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ត​នូវ​អត្រាកំណើន​អវិជ្ជមាន​ប្រមាណ​ចន្លោះ​ពី -៦០ ទៅ -៧០ ភាគរយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ