ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Peng Shuai បញ្ជាក់​បច្ចុប្បន្នភាព​ខ្លួន ក្រោយ​បាត់​មុខ​យ៉ាង​អាថ៌​កំបាំង​ច្រើន​ស​ប្តា​ហ៍

2 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាការិនី​វាយ​កូន​បាល់​ចិន Peng Shuai បាន​ធ្វើការ​ជួប​ជជែក​គ្នា​តាម​រយៈ​វី​ដេ​អូ​ខ​ល​ជាមួយ​លោក Thomas Bach

អន្តរជាតិ ៖ កីឡាការិនី​វាយ​កូន​បាល់​ចិន Peng Shuai បាន​ធ្វើការ​ជួប​ជជែក​គ្នា​តាម​រយៈ​វី​ដេ​អូ​ខ​ល​ជាមួយ​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ដើម្បី​បញ្ជាក់​ថា បច្ចុប្បន្ន​រូប​នាង​កំពុង​មាន​សុវត្ថិ​ភាពល្អ​ណាស់​។ គួររំលឹកថា កីឡាការិនី​ចិន Peng Shuai ចោទប្រកាន់​អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​ពាក់ព័ន្ធ​បំពា​.​ន​ផ្លូវ​ភេ​.​ទ

ការ​អះអាង​ខាងលើ​កើតឡើង បន្ទាប់​ពី​កីឡាការិនី​វ័យ​៣៥​ឆ្នាំ​រូប​នេះ បាន​ចោទប្រកាន់​ជា​សាធារណៈ​លើ​អតីត​ឧបនាយករដ្ឋមន្ត្រី​ចិន​គឺ​លោក Zhang Gaoli ថា​បាន​បង្ខំ​នាង​ឱ្យ​មាន​ទំនាក់ទំនង​ផ្លូវ​ភេ​.​ទ​ជាមួយ​គាត់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។

Peng Shuai បាន​បាត់​មុខជា​សាធារណៈ​ជិត​៣​ស​ប្តា​ហ៍ ក្រោយ​ចោទប្រកាន់​អតីតមន្ត្រី​ជាន់ខ្ពស់​ចិន​ខាងលើ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​នាង​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ នាង​បាន​បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើល​បំផុត ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​ពានរង្វាន់​សប្បុរសធម៌​សម្រាប់​ជួយ​ដល់​កុមារ​។

នៅ​ក្នុង​កិច្ច​សន្ទនា​ដែល​មាន​រយៈពេល​៣០​នាទី កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា កន្លង​ទៅ កីឡាការិនី Peng Shuai បាន​ថ្លែងអំណរគុណ​ដល់ IOC សម្រាប់​ការ​ព្រួយបារម្ភ​អំពី​សុខុមាលភាព​របស់​នាង​។ នាង​បាន​ពន្យល់​ថា នាង​មាន​សុវត្ថិភាព និង​កំពុង​រស់នៅ​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​យ៉ាង​រីករាយ​។ ប៉ុន្តែ​អ្វី​ដែល​នាង​ចង់បាន​នោះ គឺ​ការ​គោរព​សិទ្ធិ​ឯកជន​របស់​នាង អំឡុង​ពេល​នេះ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​នាង​ចូល​ចិត្ត​ចំណាយពេល​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ជាង​ការ​បង្ហាញ​មុខជា​សាធារណៈ​។

នៅ​ចុងបញ្ចប់​នៃ​កិច្ច​សន្ទនា​នេះ លោក Thomas Bach ក៏​បាន​អញ្ជើញ Peng Shuai សម្រាប់​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​មួយ នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង​នៅ​ខែមករា ឆ្នាំ​ក្រោយ​ផង​ដែរ​។

ទោះ​យ៉ាងណា សមាគម​កីឡា​វាយ​កូន​បាល់​នារី (WTA) កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា បាន​និយាយ​ថា ការ​សន្ទនា​រវាង Peng Shuai និង​ប្រធាន IOC មិន​បាន​ដោះស្រាយ​កង្វល់​របស់​ខ្លួន ចំពោះ​សុខុមាលភាព​កីឡាការិនី​ចិន​រូប​នេះ​ទេ​។

WTA បាន​អះអាង​ថា វី​ដេ​អូ​នេះ មិន​បាន​ផ្លាស់​ប្តូរ​ការ​អំពាវនាវ​របស់​ខ្លួន​ឱ្យ​មានការ​ស៊ើបអង្កេត​យ៉ាង​ពេញលេញ ស្វែងរក​យុត្តិធម៌ និង​តម្លាភាព ដោយ​គ្មាន​ការ​ចាប់​ពិរុទ្ធ ចំពោះ​ការ​ចោទប្រកាន់​របស់​នាង​អំពី​ការ​បំពា​.​ន​ផ្លូ​.​វ​ភេ​.​ទ​កន្លង​មក​៕ (​ដកស្រង់​ចេញពី BBC)

លោក Thomas Bach
លោក Zhang Gaoli

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ