ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កាន់​តំណែង​ជា​អ្នក​នាំ​អង្ករ​ឈាន​ចេញ​មុខ​គេ​លើ​ពិភពលោក​នៅ​ត្រីមាស​ទី​1

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថៃ​បាន​ក្លាយជា​អ្នក​នាំ​ចេញ​អង្ករ​នាំមុខ​គេ​នៅ​លើ​ពិភពលោក​នា​ត្រីមាស​ទី​១​កន្លង​មកនេះ ដែល​បាន​នាំ​ចេញ​អង្ករ​ចំនួន​២,៨៥​លាន​តោន ពោល​គឺ​កើនឡើង​៣៤% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ប្រទេស​ថៃ ៖ ថៃ​បាន​ក្លាយជា​អ្នក​នាំ​ចេញ​អង្ករ​នាំមុខ​គេ​នៅ​លើ​ពិភពលោក​នា​ត្រីមាស​ទី​១​កន្លង​មកនេះ ដែល​បាន​នាំ​ចេញ​អង្ករ​ចំនួន​២,៨៥​លាន​តោន ពោល​គឺ​កើនឡើង​៣៤% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

យោង​តាម​សមាគម​នាំ​ចេញ​អង្ករ​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ថា ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​មាន​ទឹកប្រាក់​ចំនួន​៤៤​ប៊ី​លាន​បាត កើនឡើង​២៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ។

បើ​ធៀប​ជាមួយ​ប្រទេស​ឥណ្ឌា​វិញ ការ​នាំ​ចេញ​អង្ករ​របស់​ឥណ្ឌា​បាន​កើនឡើង​២,៣​លាន​តោន ចាប់ពី​ខែមករា ដល់​ខែមីនា ខណៈ​ការ​នាំ​ចេញ​របស់​វៀតណាម​បាន​កើនឡើង​១,៤​លាន​តោន​, ប៉ា​គី​ស្ថាន​១,៣​លាន​តោន និង​សហរដ្ឋអាមេរិក​៨២០.០០០​តោន ។

ទោះជា​យ៉ាងណា យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គយ​វៀតណាម កាលពី​ថ្ងៃ​ពុធ​កន្លង​មក​បាន​បង្ហាញ​ថា វៀតណាម​ជា​អ្នក​នាំ​ចេញ​អង្ករ​លេខ​៣ នៅ​លើ​ពិភពលោក ដែល​មាន​ចំនួន​១,៥៥​លាន​តោន ចំណែក​ការ​នាំ​ចេញ​សម្រាប់​ត្រីមាស​ទី​២ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ចំនួន​១,៦​លាន​តោន ។

កម្រិត​នៃ​ការ​នាំ​ចេញ​របស់​ឥណ្ឌា ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​២%​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នេះ ខណៈ​ប្រទេស​វៀតណាម​បាន​កើនឡើង ៥៨%, សហរដ្ឋអាមេរិក​កើនឡើង​៤% និង​ប៉ា​គី​ស្ថាន​កើនឡើង​៩% ។

នៅ​ក្នុង​ត្រីមាស​ទី​១​នេះ អ្នកបញ្ជា​ទិញ​ធំ​ជាងគេ​ចំនួន​៥​របស់​ថៃ រួម​មាន ប្រទេស​ឥណ្ឌូ​ណេ​ស៊ី (៣១៧.១០០​តោន​), កូត​ឌី​វ័​រ (២៧២.៣៥៤​តោន​), បេ​ណាំង (២៦៦.២៤៦​តោន​), ចិន (២៥៧.៧០៨​តោន​) និង​កា​មេ​រូ​ន (១៩១.៨៤៦​តោន​) ។

ចំណែក​ការ​នាំ​ចេញ​របស់​ថៃ​ក្នុង​ខែមីនា​វិញ មាន​ចំនួន​៩៩០.៨៦៤​តោន ស្មើនឹង​ទឹកប្រាក់​ប្រមាណ​១៥,២​ប៊ី​លាន​បាត កើនឡើង​២៦% ចំណែក​តម្លៃ​វិញ​កើនឡើង​១៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ សម្រាប់​ខែ​នេះ អ្នក​នាំ​ចេញ​បាន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន និង​បណ្តា​ប្រទេស​នៅ​ក្នុង​ទ្វីបអាហ្វ្រិក ។

សមាគម​នាំ​ចេញ​អង្ករ​របស់​ថៃ​បាន​ព្យាករ​ថា ការ​នាំ​ចេញ​អង្ករ​នឹង​កើនឡើង​ពី​៧០០.០០០ តោន ទៅ​៧៥០.០០០​តោន​នៅ​ក្នុង​ខែមេសា ក្នុងអំឡុងពេល​មាន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​របស់​ថៃ ៕