ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​យន់​ចិន​បាន​កើនឡើង​ខ្ពស់​បំផុត​ចាប់ពី​ឆ្នាំ​2005 មក

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​បាន​ដំឡើង​អត្រា​ប្តូរ​ប្រាក់​យន់​របស់​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​អត្រា​០,៥៦% ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​មក ដែល​នេះ​ជា​ការ​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​១១​ឆ្នាំ​កន្លង​ទៅ ។

ប្រទេស​ចិន ៖ ចិន​បាន​ដំឡើង​អត្រា​ប្តូរ​ប្រាក់​យន់​របស់​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​អត្រា​០,៥៦% ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​មក ដែល​នេះ​ជា​ការ​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​១១​ឆ្នាំ​កន្លង​ទៅ ។

ធនាគារ The People’s Bank of China បាន​កំណត់​ប្រាក់​៦,៤៧​យន់​ក្នុង​១​ដុល្លារ​។ នេះ​បើ​តាម​ប្រព័ន្ធ​ពាណិជ្ជកម្ម​ប្តូរ​ប្រាក់​បរទេស ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស ។ អត្រា​ប្តូរ​ប្រាក់​បាន​កើនឡើង​ខ្លាំង​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០០៥​មក ។ នេះ​បើ​តាម​របាយការណ៍​របស់ Bloomberg News ។

ចិន​បាន​អនុញ្ញាត​ឲ្យ​ប្រាក់​យន់​ឡើងថ្លៃ ឬ​ធ្លាក់​ថ្លៃ​នៅ​ត្រឹម​អត្រា​២% នៃ​ការ​កំណត់​ប្រចាំ​ថ្ងៃ ដើម្បី​ការពារ និង​ថែរក្សា​រូបិយប័ណ្ណ ។

លោក Ken Cheung អ្នក​រៀបចំ​យុទ្ធសាស្ត្រ​រូបិយប័ណ្ណ​ក្រុង​ហុងកុង បាន​ឲ្យ​ដឹង​ថា ៖ « នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ​ខ្សោយ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ»។

ក្នុង​នោះ​ដែរ ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ប្រាក់​យេ​ន​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ខណៈ​ប្រទេស​ជប៉ុន​បាន​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន ហើយ​ធនាគារ​ជប៉ុន​បាន​ធ្វើ​ឲ្យ​ទីផ្សារ​រំជើបរំជួល ។

លោក Patrick Bennett អ្នក​យុទ្ធសាស្ត្រ នៃ​ធនាគារ Canadian Imperial Bank of Commerce ប្រចាំ​ក្រុង​ហុងកុង បាន​ថ្លែង​ថា ៖ « ការ​រំពឹង​ទុក​សម្រាប់​ការ​កំណត់​អត្រា​ប្រាក់​យន់​ឡើង​ខ្លាំង​នេះ គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​ប្រាក់​យេ​ន បន្ទាប់​ពី​ការ​ប្រកាស​របស់​ធនាគារ​ជប៉ុន » ៕