ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​ថោ​ង ខុន​ ៖ ការ​ដើរ​កម្សាន្ត​ ៤ ​ថ្ងៃ​មកនេះ​ជា​ចរន្ត​សេដ្ឋកិច្ច​ដ៏​សំខាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក ​ថោ​ង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រយៈពេល ​៤ ​ថ្ងៃ (១៨-២១ វិច្ឆិកា…

រាជធានី​ភ្នំពេញ ​៖ លោក ​ថោ​ង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រយៈពេល ​៤ ​ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​៣ ​ថ្ងៃ​បូក​នឹង​ថ្ងៃអាទិត្យ​នេះ ​១ ​ថ្ងៃ​ទៀត នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ ១,១៤៧,៣៥៩ ​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន ​១,១៣២,៩០៣ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន ​១៤,៤៥៦​ នាក់ ​។

គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ភ្នំពេញ​បាន​ទទួល​អ្នកទេសចរ​ច្រើន​ជាងគេ​រហូត​ដល់​ជាង ២០​ ម៉ឺន​នាក់ បន្ទាប់​មក​ គឺ​សៀមរាប​ និង​ព្រះ​សីហ​នុ​ដែល​ទទួល​បាន​អ្នកទេសចរ​ជាង​ ១៤ ​ម៉ឺន​នាក់​ប្រហាក់ប្រហែល​គ្នា ចំណែក​ខេត្ត​កែប ទទួល​បាន​អ្នក​ទេចរ​ជាង ​៩២​ម៉ឺន​នាក់ ខេត្តពោធិ៍សាត់ ៧៥,៥៧៨​ នាក់ ខេត្តបាត់ដំបង ៥៦,៦៧៩​ នាក់ ខេត្តកំពង់ស្ពឺ ៥០,៩៦០ ​នាក់ ខេត្តមណ្ឌលគិរី ៤០,៩១៧​នាក់ ខេត្តកណ្តាល ៤០,២០៦​ នាក់ ខេត្តកោះកុង ៣៨,៦៥០​ នាក់ និង​ខេត្តរតនគិរី ៣១,៤៥៧​ នាក់ ​។

ចំនួន​ភ្ញៀវ​ទេសចរ​ជាង ​១​ លាន​នាក់ ក្នុង​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​នេះ ជា​ចំនួន​ដ៏​ច្រើន​គិត​ចាប់ពី​មាន​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ​។ ជាក់ស្តែង ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ ២៥.៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ដើមខែ​តុលា ឆ្នាំ​២០២១ កន្លង​មក ដែល​មាន​ភ្ញៀវ​ទេសចរ​តែ ​៩១១,១៤៧ ​នាក់​ ។

លោក ​ថោ​ង ខុន បាន​គូសបញ្ជាក់​ថា លំហូរ​ភ្ញៀវ​ទេសចរ​ជិត​មួ​យស​ប្តា​ហ៍​នេះ បង្កើត​បាន​នូវ​ចរន្ត​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​សេដ្ឋ កិច្ចជាតិ និង​សេដ្ឋកិច្ច​មូលដ្ឋាន ពិសេស​សម្រាប់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ ខណៈ​ដែល​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា​បាន​ប្រមើល​មើល​ពី​កាលានុវត្តភាព​នៃ​ការ​ងើបឡើង​ដ៏​រហ័ស​នៃ​វិស័យ​ទេសចរណ៍​ ។

លោក​បន្ត​ថា ទន្ទឹម​នឹង​នេះ ចរន្ត​ភ្ញៀវ​ទេសចរ​ដ៏​ផុស​ផល​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មូលដ្ឋាន​អាជីវកម្ម ផ្នែក​ឯកជន និង​អ្នក រក​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ចូលរួម​ស្តារ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​រៀបចំ និង​កែ​លម្អ​ទម្រង់​ធុរកិច្ច និង​អាជីវកម្ម​របស់​ខ្លួន​ក្នុង​គន្លង​ប្រក្រតី​ភាព ក៏​ដូច​ជា​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ