ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​អង្គរ​ជ័យ​កំពុង​កាក់កប​នឹង​របរ​លក់​ស្រូវ​ខ្ចី

7 ឆ្នាំ មុន

ខេត្តកំពត ៖ គេ​ឃើញ​រថយន្ត និង​គោ​យន្ត បាន​ដឹកស្រូវ​ខ្ចី​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​ស្រុក​កំពង់ត្រាច​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​គេ​ដឹង​ថា ការ​លក់​ស្រូវ​ខ្ចី​បែប​នេះ​គេ​ទទួល​បាន

ខេត្តកំពត ៖ គេ​ឃើញ​រថយន្ត និង​គោ​យន្ត បាន​ដឹកស្រូវ​ខ្ចី​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​ស្រុក​កំពង់ត្រាច​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​គេ​ដឹង​ថា ការ​លក់​ស្រូវ​ខ្ចី​បែប​នេះ​គេ​ទទួល​បាន​ផល​ចំណេញ​ជាង​លក់​គ្រាប់ស្រូវ​ទុំ ។

ជួប​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦ បុរស​ម្នាក់​ដែល​ជា​ម្ចាស់​រថយន្ត​ដឹកស្រូវ​ខ្ចី​មក​លក់​នៅ​ក្នុង​ផ្សារ​ស្រុក​កំពង់ត្រាច​បាន​ឲ្យ​ដឹង​ថា ការ​ដែល​កសិករ​មួយ​ចំនួន​សុខចិត្ត​ច្រូតស្រូវ​ខ្ចី​មក​លក់​ដើម្បី​ជា​ចំណី​គោ​-​ក្របី​នៅ​ទីផ្សារ​នេះ គឺ​មាន​ហេតុផល​៣​ចំណុច​ដែល​ប្រឈម​ទៅ​នឹង​បញ្ហា​ដោះស្រាយ​ជីវភាព និង​ការ​ចំណាយ​ធនធាន​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​របស់​ពួក​គាត់ ។ ការ​ប្រឈម​ទាំងនោះ​រួម​មាន ចំណុច​ទី​១ គឺ​ដោយសារ​តែ​ភាពរាំងស្ងួត​អូស​បន្លាយពេល​យូរ ហើយ​ស្រូវ​របស់​ពួក​គាត់​ត្រូវ​ខ្វះ​ទឹក​សម្រាប់​ឲ្យ​ស្រូវ​ដាក់​គ្រាប់​បាន​ល្អ​ដូច​មានទឹក​គ្រប់គ្រាន់​(​គ្រាប់​ស្រូវស្កក​ច្រើន​) ។ ចំណុច​ទី​២ ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត ស្មៅ​ក៏​អត់​ដុះ​សម្រាប់​ចិញ្ចឹម​គោ​-​ក្របី ។ ចំណុច​ទី​៣ ពួក​គាត់​ច្រូត​លក់​ស្រូវ​ខ្ចី​នេះ​ចំណេញ​ជាង​លក់​គ្រាប់ស្រូវ ពីព្រោះ​កាលណា​ខ្វះ​ទឹក​ដើម្បី​បំប៉ន​ឲ្យ​ស្រូវ​មាន​គ្រាប់ គឺ​ស្រូវ​ត្រូវ​ស្កក​ច្រើន​ជាង​ដាក់​គ្រាប់ ទើប​ពួក​គាត់​គិត​ថា បើ​ច្រូត​ដើម​ខ្ចី​មក​លក់​ហើយ​មាន​អ្នក​ត្រូវការ​សម្រាប់​ចំណី​គោ​-​ក្របី គឺ​ពួក​គាត់​អាច​ចំណេញ​ទាំង​ពេលវេលា​ថែទាំ​ស្រូវ ចំណេញ​ទាំង​ការ​បំប៉ន​ជី ។ ហើយ​បើ​ស្រូវ​មិន​ទទួលផល​ស្កក​ច្រើន​យ៉ាងនេះ​ពួក​គាត់​លក់​ស្រូវ​ខ្ចី​ចំណេញ​ច្រើន​ជាង​លក់​គ្រាប់ស្រូវ​ទុំ ។

បុរស​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា ការ​លក់​ស្រូវ​ខ្ចី​នេះ​គេ​ចង​ជា​កណ្តាប់​មាន​ទំហំ​ធំ​ជាង​កណ្តាប់​ដែល​ច្រូតស្រូវ​ទុំ​បន្តិច ហើយ​លក់​ក្នុង​មួយ​កណ្តាប់​តម្លៃ​១.០០០​ទៅ​១.៥០០​រៀល បើ​ប្រៀបធៀប​នឹង​គ្រាប់ស្រូវ​ទុំ​ក្នុង​មួយ​កណ្តាប់​គឺ​មិន​បាន​តម្លៃ​ដូច​លក់​ស្រូវ​ខ្ចី​នេះ​ទេ ៕