ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​អចលនទ្រព្យ​សិង្ហ​បុរី​ធ្លាក់​ចុះ​74% ក្នុង​ត្រីមាស​ដំបូង

8 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ការ​លក់​អចលនទ្រព្យ​របស់​សិង្ហ​បុរី​បាន​ធ្លាក់​ចុះ​៧៤% ស្មើនឹង​១,៧៥​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ​នេះ បើ​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ស្មើនឹង​៦,៧​ប៊ី​លាន​ដុល្លារ ។

ប្រទេស​សិង្ហ​បុរី ៖ ការ​លក់​អចលនទ្រព្យ​របស់​សិង្ហ​បុរី​បាន​ធ្លាក់​ចុះ​៧៤% ស្មើនឹង​១,៧៥​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ​នេះ បើ​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ស្មើនឹង​៦,៧​ប៊ី​លាន​ដុល្លារ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ប្រឹក្សា​នៃ​ក្រុមហ៊ុន DTZ ។

ចំនួន​នៃ​កិច្ចព្រមព្រៀង​វិនិយោគ​ក្នុង​ឆ្នាំ​២០១៦​នេះ គឺ​មាន​កម្រិត​ទាប​បំផុត បើ​គិត​ចាប់ពី​ត្រីមាស​ទី​៣​ឆ្នាំ​២០០៩​មក ស្រប​ពេល​ដែល​ពិភពលោក​កំពុង​តែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​សកល ។ ការ​លក់​វិនិយោគ​មាន​ទឹកប្រាក់​ទាប​ស្មើនឹង​១៩២​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០០៩ ។ នេះ​បើ​តាម​របាយការណ៍​បង្ហាញ​ដោយ​ក្រុមហ៊ុន DTZ ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ។

ក្រុមហ៊ុន​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​វិនិយោគ​នា​ពេល​ថ្មី​ៗ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​រួមចំណែក​ក្នុង​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល ដែល​ជា​សញ្ញា​រួម​គ្នា​នៃ​កំណើនសេដ្ឋកិច្ច​ចិន ។ ការ​ចុះ​ផ្សាយ​ពី​ទិន្នន័យ​ធ្លាក់​ចុះ​ក្នុង​ប្រទេស​សិង្ហ​បុរី ចាប់ពី​ខែមករា ឆ្នាំ​២០១៦​មក ជា​ហេតុ​ធ្វើ​ឲ្យ​ការ​វិនិយោគ​ធ្លាក់​ចុះ និង​បណ្តាល​ឱ្យ​មាន​គម្លាត​តម្លៃ​រវាង​អ្នកបញ្ជា​ទិញ និង​អ្នកលក់​កាន់តែ​ធំ​ឡើង​ផង​ដែរ ។

ការ​លក់​ដីធ្លី​របស់​រដ្ឋាភិបាល (GLS) បាន​គ្របដណ្តប់​ទៅ​លើ​ការ​លក់​អចលនទ្រព្យ​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ដែល​មាន​អត្រា​ប្រមាណ​៧០%​នៃ​ការ​លក់​សរុប ឬ​ស្មើនឹង​១,២​ប៊ី​លាន​ដុល្លារ ។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា វិនិយោគិន​សិង្ហ​បុរី​បាន​ងាក​ទៅ​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ក្រៅប្រទេស ។ ក្នុង​នោះ​ការ​លក់​វិនិយោគ​លើ​ទីផ្សារ​ឯកជន​បាន​ធ្លាក់​ចុះ​ពី​៥,១​ប៊ី​លាន​ដុល្លារ ទៅ​៥២១,៩០​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ ខណៈ​ការ​វិនិយោគ​សរុប​នៅ​ក្រៅប្រទេស​មាន​ទឹកប្រាក់​យ៉ាង​ហោច​ណាស់ ក៏​២,០៥​ប៊ី​លាន​ដុល្លារ​ដែរ ។
លោកស្រី Swee Shou Fern អគ្គ​នាយិកា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​សេវាកម្ម​វិនិយោគ មាន​ប្រសាសន៍​ថា ៖ « ទោះបីជា​មាន​ប្រតិបត្តិការ​តិចតួច​នៅ​ក្នុង​ត្រីមាស​ដំបូង​ក្តី ក៏​វិនិយោគិន​បរទេស និង​ក្នុងស្រុក​នៅ​តែ​សម្លឹង​មើល​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​សិង្ហ​បុរី​ផង​ដែរ » ៕