រាជធានីភ្នំពេញ ៖ យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី៣០ មេសា ២០១៦ នេះឱ្យដឹងថា បន្ទាប់ពីបានតាមដាន និងព្យាករលើស្ថានភាពអាកាសធាតុ គិតចាប់ពីម៉ោង៩ព្រឹក មកដល់ម៉ោង១ និង៣០នាទី រសៀលថ្ងៃនេះឃើញថា ភ្លៀងបាន និងកំពុងធ្លាក់ក្នុងបរិមាណពីមធ្យម ទៅបង្គួរ លាយឡំជាមួយខ្យល់ នៅតាមតំបន់ជាច្រើនមាន ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង កំពង់ឆ្នាំង និងខេត្តកំពង់ចាម ។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋ បន្តបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសនៅពេលមេឃរកកល់ភ្លៀង ដែលភ្លៀងអាចបន្តធ្លាក់ នៅតាមបណ្តាខេត្តមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ