ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា TikTok សុខា អត់​លុយ​ដើរ​លេង​អុំទូក​បែកគំនិត​មួយ ត្រូវ​សមត្ថ​កិច្ច​​​​​ចាប់ខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកលេង​បណ្តាញ​សង្គម TikTok ភាគច្រើន​ស្គាល់​ហើយ តារា​មួយ​ដួង​ដែល​មានឈ្មោះ ថា ថន សុខា ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ចាប់ខ្លួន

ខេត្ត​ត្បូងឃ្មុំ ៖ អ្នកលេង​បណ្តាញ​សង្គម TikTok ភាគច្រើន​ស្គាល់​ហើយ តារា​មួយ​ដួង​ដែល​មានឈ្មោះ ថា ថន សុខា ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ចាប់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​.​លួច (​លួច​ទូរស័ព្ទ​ដៃ​១​គ្រឿង​) ។

ហើយ​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ នៅ​ចំណុច​ភូមិ​ជ្រួយ សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ គឺ​មាន​ករណី​ចោរលួច​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថន សុខា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ជ្រួយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​លួច​នេះ​មានឈ្មោះ រ៉ុ​ម ស្រី​ពៅ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ លក់ដូរ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន និង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ភ្លាម នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វិហារ​លួង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​ធ្វើការ​សាកសួរ ។

ទីបំផុត តារា Tik Tok ថន សុខា បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​ទទួលស្គាល់​ការ​ពិត​ថា ដោយសារ​មូលហេតុ​អត់​លុយ​ដើរ​លេង​ពិធីបុណ្យ​អុំទូក ។

ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ស៊ីសង្វាក់​ពាក់ព័ន្ធ​នឹង​បទល្មើស សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី ។

កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ តារា Tik Tok កំពុង​ល្បី សុខា ក៏​បាន​ធ្វើ​កិច្ចសន្យា​គួរ​រម្លឹក​ផង​ដែរ​ថា តារា Tik Tok រូប​នេះ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​អប់រំ ហើយ​នាង​ក៏​បាន​សុំ​ទោស​ជា​សាធារណៈ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដែល​ថា «​ខ្លួន​ជា​កូន​ផ្កាយ​៣ មាន​កាំ​.​ភ្លើង និង ការ​ប្រើ​ពាក្យ​សម្ដី ព្រមទាំង​កាយវិការ​មិន​សមរម្យ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ Tik Tok ជាដើម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ និង​អ្នក​ដទៃ​ផង​ដែរ ។ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ