ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​វេទនា​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក ISIS

7 ឆ្នាំ មុន

ក្នុង​ទីក្រុង​ដ៏​គ្រោះថ្នាក់​ដូច Fallujah ឃ្លាត​ពី​រដ្ឋធានី​បា​ដា​ដ​របស់​អីុ​រ៉ា​ក់ ប្រមាណ​៦៥​គីឡូម៉ែត្រ សា​ឡែ​ម (Salem) អាយុ​៣៥​ឆ្នាំ ធ្វើការ​ចិញ្ចឹម​មនុស្ស​ក្នុង​គ្រួសារ​ទាំងមូល ។ ពេល​ពួក ISIS វាយ​កាន់កា.ប់​បាន​ក្រុង Fallujah

ក្នុង​ទីក្រុង​ដ៏​គ្រោះថ្នាក់​ដូច Fallujah ឃ្លាត​ពី​រដ្ឋធានី​បា​ដា​ដ​របស់​អីុ​រ៉ា​ក់ ប្រមាណ​៦៥​គីឡូម៉ែត្រ សា​ឡែ​ម (Salem) អាយុ​៣៥​ឆ្នាំ ធ្វើការ​ចិញ្ចឹម​មនុស្ស​ក្នុង​គ្រួសារ​ទាំងមូល ។ ពេល​ពួក ISIS វាយ​កាន់កាប់​បាន​ក្រុង Fallujah សា​ឡែ​ម ប្រកប​របរ​កាត់សក់ ហើយ​ព្រោះតែ​របរ​កាត់សក់​នេះ​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​ពួក ISIS ធ្វើ​ទារុណកម្ម​វាយ​៨០​រំពាត់​បែក​ឈាម​ពេញ​ខ្លួន ។ ពួក ISIS​ស្អប់​ណាស់ អ្នក​ប្រកប​របរ​កាត់សក់ ដោយ​ពួក ISIS​និយាយ​ថា គ្មាន​ប្រុស​ណា​មាន​សិទ្ធិ​កាត់សក់ និង​កោរ​ពុកមាត់​ដាច់ខាត ។

កាត់សក់ និង​កោរ​ពុកមាត់​ជា​របៀបរបប​របស់​ពួក​បស្ចិមប្រទេស មិនមែន​របៀបរបប​សម្រាប់​ជន​មូ​ស្ល៊ីម​ទេ ។ ពេល​ពួក ISIS កាន់កាប់​បាន​ក្រុង Fallujah ការងារ​ដំបូង​បំផុត​របស់​ពួក​គេ គឺ​បិទទ្វារ​ផ្ទះ​ណា​មាន​លើក​ស្លាក​កាត់សក់ និង​ចាប់​ជាងកាត់សក​ក់​វាយ​៨០​រំពាត់​គ្រប់​គ្នា លើកលែងតែ​កន្លែង​កាត់សក់​សា​ឡែ​ម​អត់​ត្រូវ​ពួក​គេ​បញ្ជា​ឱ្យ​បិទទ្វារ​ទេ ព្រោះ​អត់​មាន​លើក​ស្លាក​កាត់សក់​ដូច​គេ ។ ប៉ុន្ដែ​ទោះបី​កន្លែង​កាត់សក់​របស់​សា​ឡែ​ម​អត់​ត្រូវ​បិទទ្វារ​ក៏​ដោយ ក៏​របរ​កាត់សក់​លែង​កាក់កប​ទៀត​ហើយ ធ្វើ​ឱ្យ​សា​ឡែ​ន​ទៅ​លក់​បន្លែ​នៅ​ផ្សារ ដើម្បី​ចិញ្ចឹម​គ្រួសារ យូរ​ៗ​ទើប​ភ្ញៀវ​កាត់សក់​បាន​ម្ដង ចំពោះ​មិត្តភក្ដិ​ធ្លាប់​ស្គាល់គ្នា និង​ជុំវិញ​ខ្លួន​អត់​ឃើញ​ពួក ISIS នៅ​ក្បែរ ។

សា​ឡែ​ម​រស់​ដូច្នេះ​រហូត​ដល់​ថ្ងៃ​ក្មួយ​ប្រុស​រៀប​ការ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ទៀត ។ សា​ឡែ​ម​និយាយ​ទាំង​ដក​ដ​ង្ហើ​ប​វែង «​ក្មួយ​ប្រុស​ខ្ញុំ​ដល់​ថ្ងៃ​ការ​ប្រពន្ធ ក៏​មក​រក​ខ្ញុំ សុំ​ខ្ញុំ​កាត់​សក់​ឱ្យ​គេ ។ ក្មួយ​នេះ​មិន​ត្រឹមតែ​ចង់​កាត់សក់​ប៉ុណ្ណោះ​ទេ វាទ​ទូច​សុំ​ខ្ញុំ​ឱ្យ​កោរ​ពុកមាត់​ឱ្យ​ទៀត សុទ្ធតែ​រឿង​ត្រូវ​រំពាត់​បែក​សាច់​» ។

សា​ឡែ​ម​ពេល​នេះ​ភ័យ​ស្លុត​វិះ​ទន់ជង្គង់ ព្រោះ​ធ្លាប់​ស្គាល់​រសជាតិ​ត្រូវ​វាយ​៨០​រំពាត់​ម្ដង​ហើយ ។ ប៉ុន្ដែ​ក្មួយ​ប្រុស​របស់​នៅ​តែ​ទទូច​ហើយ​ទទូច​ទៀត ថែម​ទាំង​និយាយ​ថា ពេល​ល្ងាច​ដូច្នេះ​អត់​មាន​ពួក ISIS ធ្វើ​ដំណើរ​ទេ ។ ដោយសារ​អាណិត​ក្មួយ​ប្រុស​ពេក ទីបំផុត​សា​ឡែ​ម​បង្ខំចិត្ត​កាត់សក់ និង​កោរ​ពុកមាត់​ឱ្យ​ក្មួយ​ប្រុស ។ ដឹង​អី​សកម្មភាព​របស់​ពួក​គេ ត្រូវ​ពួក ISIS លបមើល​ឃើញ ព្រោះ​ពួក​នោះ​ចាត់​កម្លាំង​សម្ងាត់​ចាំ​ឃ្លាំមើល​សកម្មភាព​របស់​អ្នក​ដែល​ជា​អតីត​ជាងកាត់សក់​ទាំងអស់ ។ ហេតុនេះ​បន្ទាប់​ពី​ក្មួយ​ប្រុស​រៀប​ការ​រួច សា​ឡែ​ម​ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​វាយ​៨០​រំពាត់​តាម​ទី​សាធារណៈ​ទៀត ។ សា​ឡែ​ម​ទ្រាំ​នឹង​ការ​ឈឺចាប់​មិន​រួច ក៏​ដួល​សន្លប់​ក្រាប​លើ​ដី ពេល​ទើបតែ​ត្រូវ​វាយ​បាន​៥០​រំពាត់ ហើយ​កន្លែង​កាត់សក់​នោះ ក៏​ត្រូវ​គេ​ហាម​លែង​ឱ្យទៅ​ក្បែរ ។

នៅ​មាន​ទារុណកម្ម ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​សា​ឡែ​ម​មិន​ហ៊ាន​និយាយ​ចេញ ដូច​យ៉ាង​ធ្វើ​ដំណើរ​ចេញពីផ្ទះ ដោយ​គ្មាន​មនុស្ស​ប្រុស​ជា​សាច់ញាតិ​ដើរ​ជា​មួ​ួ​យ​នោះ ពួក ISIS ចាប់​ស្ដ្រី​នោះ​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ចាប់​ប្ដី​របស់​នាង​វាយ​៨០​រំពាត់​នៅ​ចំពោះ​នាង​ភ្លាម ។

ទោស​ផឹកស្រា ត្រូវ​វាយ​៨០​រំពាត់ ។ ចំណែក​ទោស​លួច​ត្រូវ​កាត់​ម្រាមដៃ​ចោរ ។ ទោស​ប្លន់​ត្រូវ​បោះដែកគោល​បាតដៃ បាតជើង​លើ​ឈើឆ្កាង រហូត​ដល់​ស្លាប់ ។ ទោស​ប្រមាថ​ព្យា​ការី​ម៉ូ​ហា​ម៉ាត់​ត្រូវ​ប្រហារ​ជី​វិត ។ បោះបង់​សាសនា​អ៊ិ​ស្លា​ម ត្រូវ​ប្រហារជីវិត ។ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ត្រូវ​ប្រហារជីវិត​ទាំង​ពីរ​នាក់ ។ ការ​ធ្វើ​ទារុណកម្ម​វាយ​៨០​រំពាត់​កើត​មាន​ស្ទើរ​រាល់ថ្ងៃ ។ ការ​ប្រហារជីវិត​ក៏​មាន​ញឹកញាប់ ។ ដូច​យ៉ាង​កាល​ពួក ISIS កាន់កាប់​បាន​ក្រុង​ម៉ូ​ស៊ូ​ល​របស់​អីុ​រ៉ា​ក កាលពី​ឆ្នាំ​២០១៤ នៅ​តាម​ទីលាន ឬ​ជួនកាល​កណ្ដាល​ផ្លូវថ្នល់​តែ​ម្ដង ត្រូវ​ពួក​គេ​ប្រើប្រាស់​ជា​កន្លែង​ប្រហារជីវិត​មនុស្ស ដើម្បី​ឱ្យ​មហាជន​បានឃើញ​ផ្ទាល់​ភ្នែក ៕