ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វី ចង់​លាក់បាំង​​ការពិត​?

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា តាំង​ពីវេលាម៉ោងជាង​០៨ព្រឹកថ្ងៃទី​២៩ មេសា ២០១៦ នេះ ​មាន​ករណី​អគ្គិ​ភ័យ​​​មួយ​ឆេះ​ឡសម្ងួត​ក្នុង​រោង​ម៉ាស៊ីន​កិនស្រូវ​ស្វ័យប្រវត្តិទំនើប​មួយកន្លែង​ យីហោ​ «ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល» ស្ថិតក្នុង​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា តាំង​ពីវេលាម៉ោងជាង​០៨ព្រឹកថ្ងៃទី​២៩ មេសា ២០១៦ នេះ ​មាន​ករណី​អគ្គិ​ភ័យ​​​មួយ​ឆេះ​ឡសម្ងួត​ក្នុង​រោង​ម៉ាស៊ីន​កិនស្រូវ​ស្វ័យប្រវត្តិទំនើប​មួយកន្លែង​ យីហោ​ «ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល» ស្ថិតក្នុង​ភូមិ​ពពាលខែ​ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយ​មិនដឹង​​មូលហេតុអ្វី​នោះ​ទេ ខណៈ​ត្រូវ​​​ភាគី​ខាង​ក្រុម​ហ៊ុននោះ មិន​ព្រម​សហការ និងអនុញ្ញាត​ឱ្យ​​អ្នក​​កាសែត​ចូល​ឡើយ ។

ប្រភពឱ្យដឹងថា ក្នុងហេតុការណ៍នោះ​ គេឃើញ​ខាង​ក្រុម​ហ៊ុនព្យាយាម​លាក់បាំង និងបាន​នាំគ្នាយក​បំពង់ពន្លត់​មក​បាញ់ តែមិន​អាច​​ទប់​ស្ថាន​ការណ៍បាន ក៏ហៅ​រថយន្តពន្លត់អគ្គិភ័យមកជួយ​ ។ ប្រភពបន្តទៀតថា លុះពេលរថយន្ត​​ពន្លត់​មកដល់ ខាង​ភាគី​ក្រុម​ហ៊ុន ​​ហាក់​មិនចង់ឱ្យចូលទៅអន្តរាគមន៍​ទៀត ដោយគេមិន​ដឹងពី​មូលហេតុនោះទេ ។ បច្ចុប្បន្ន ​ករណីនេះគេមិនដឹងថា ភ្លើង​ឆេះ​​មានទំហំ​ប៉ុណ្ណា ខណៈ​គេឃើញ​រថយន្ត​ពន្លត់​អាច​ចូលទៅអន្តរាគមន៍ហើយ ។​