ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ខ្លាច​គុក​នយោបាយ

7 ឆ្នាំ មុន

ធ្វើ​នយោបាយ​ធំដុំ​…​អ្នកនយោបាយ​ត្រូវ​តែ​អង់អាច​ក្លាហាន​កុំ​ខ្លាច​គុក​…​កុំ​ខ្លាច​ច្រវាក់ ។ ព្រោះ​គុក​និង​ច្រវាក់​…​វា​ដាក់​សម្រាប់​តែ​អ្នក​ដែល​មិន​គោរព​ច្បាប់​រដ្ឋ​…​ប្រទេស​ប្រជាធិបតេយ្យគ្រប់​គ្នា​ត្រូវ​គោរព​ច្បាប់​…​សិទ្ធិ​

ធ្វើ​នយោបាយ​ធំដុំ​…​អ្នកនយោបាយ​ត្រូវ​តែ​អង់អាច​ក្លាហាន​កុំ​ខ្លាច​គុក​…​កុំ​ខ្លាច​ច្រវាក់ ។ ព្រោះ​គុក​និង​ច្រវាក់​…​វា​ដាក់​សម្រាប់​តែ​អ្នក​ដែល​មិន​គោរព​ច្បាប់​រដ្ឋ​…​ប្រទេស​ប្រជាធិបតេយ្យគ្រប់​គ្នា​ត្រូវ​គោរព​ច្បាប់​…​សិទ្ធិ​ធ្វើ​នយោបាយ​…​កាន់តែ​ត្រូវ​គោរព​ច្បាប់​រដ្ឋ ។

អ្នកកាសែត​ក៏​ដូច​គ្នា​ដែរ​…​មានច្បាប់​ឱ្យ​ដើរ​…​បើ​ដើរ​ផ្លូវខុស​…​ជាប់គុក ជាប់ច្រវាក់​ដូច​តែ​គ្នា​…

ធ្វើ​នយោបាយ​ឱ្យ​ល្បី​…​ឱ្យ​រាស្ត្រ បោះ​ឆ្នោត​ឱ្យ​…​ឱ្យ​រាស្ត្រ ឱ្យ​ប្រជាជន​ជឿជាក់​…​កុំ​ខ្លាច​គុក​…​បើ​ខ្លាច​ជាប់គុក ធ្វើ​នយោបាយ​រក​ខ្មោច​យក៍​អី !​?

តាម​ទស្សនៈ​នៃ​ការ​កត់សម្គាល់ មាន​អ្នកនយោបាយ​មួយ​ក្រុម​…​មើលទៅ​ក្លាហាន​ណាស់​…​ប៉ុន្តែ​ខ្លះ​រត់ចោលស្រុក​…​គេច​ពី​អ្វី​ដែល​ខ្លួន​ទទួល​…​គេច​ពី​ទ​ង្វើ​របស់​ខ្លួន​…​មិន​ហ៊ាន​ឈរ​នៅ​ចំពោះ​មុខ​ច្បាប់​សោះ​…

ធ្វើ​នយោបាយ​ចង់​ដឹកនាំ​ប្រទេស​របៀប​នេះ​…​មិន​ទទួល​បាន​ជោគជ័យ​ទេ​…​ធ្វើ​នយោបាយ​បែប​នេះ​គ្រោះថ្នាក់​អ្នកគាំទ្រ​ច្រើន​ណាស់​…​ឬ​ជាន​យោ​បោក​…

កុំ​ភ្លេច​ថា វា​មិន​ដែល​គេ​យក​អ្នកនយោបាយ​ទៅ​ដាក់គុក​មួយ​ជីវិត​ទេ​…​សម័យនេះ​មិន​ទាន់​មាន​អ្នកនយោបាយ​ណា​ងាប់​ក្នុង​គុក​ទេ​…​យ៉ាង​យូរ​១​ឆ្នាំ ២​ឆ្នាំ​បាន​រួចខ្លួន​វិញ​ហើយ​…​ទៅ​ខ្លាច​អី​គុក ?

អ្នក​ជាប់គុក​នយោបាយ​…​បន្ទប់​មួយ​ដេក​ម្នាក់ឯង មាន​សព្វ​មាន​គ្រប់​…​ឱ្យ​តែ​ត្រូវ​ជាមួយ​មេ​គុក ។ ជាប់គុក​កុំ​ថា​យ៉ាប់​…​បាយសី​ុ​ស្រាប់​…​ភ្លើង​ឆេះ​ឯង​…​បន្ទប់​មួយ​ដេក​ម្នាក់ឯង​…​ស្រួល​មិន​ស្រួល​មាន​ស្រី មាន​ស្រា​កំដរ​…​បើ​អត់​មិន​បាន​…​ឱ្យ​តែ​មាន​ប្រាក់​ទិញ​យក្ស​ប្រើ​បាន​គ្រប់ពេល​…​ហេ ! ហេ !

អ្នក​ធ្វើ​នយោបាយ​…​គួរ​មានចិត្ត​ក្លាហាន​ឡើង ! កុំ​ចុះ​ញ៉ម​នឹង​ច្បាប់​…​កុំ​ខ្លាច​គុក​នយោបាយ​…​ច្បាប់​របស់​សង្គម​សម្រាប់​តែ​អ្នក​កាន់​អំណាច​…​ដល់​ពេល​ដូរ​អ្នក​កាន់​អំណាច​…​ចាំ​កែប្រែ​តាម​ក្រោយ​ក៏​មិនយឺត​ដែរ​…​នៅ​ប្រទេស​ភូមា​ជា​សាក្សី ជា​បទ​ពិសោធ​មួយ​…
ដូច្នេះ​កុំ​ខ្លាច​គុក​នយោបាយ​…
                   អា​ឡេវ