ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាករ​អាកាសធាតុ ភ្លៀង​កក់ខែ​មាន​បណ្តើរ​ៗ សីតុណ្ហភាព​ថយ​ចុះ​មួយ​កម្រិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថ្ងៃ​ទី​២៨ មេ​សា ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​តាមដាន និង​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​រួច​មក ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថ្ងៃ​ទី​២៨ មេ​សា ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​តាមដាន និង​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​រួច​មក ឃើញ​ថា ៖

១-​ភ្លៀង​កក់ខែ​ចាប់ផ្តើម​មាន​ជា បណ្តើរ​ៗ​ហើយ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា ពិសេស​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះ​វិហារ សៀមរាប កោះកុង ព្រៃវែង និង​ខេត្តស្វាយរៀង ។
២-​ចាប់ពី​ថ្ងៃ​ទី​២៨ មេ​សា ដល់​៤ ឧសភា សីតុណ្ហភាព​អតិបរមា​នឹង​ថយ​ចុះ​មួយ​កម្រិត មក​នៅ​ក្នុង​រង្វង់ ៖

  • -​តំបន់​វាលទំនាប​ពី 36oC-38oC
  • -​តំបន់​ខ្ពង់រាប​ពី 34oC-39oC
  • -​តំបន់​មាត់សមុទ្រ​ពី 34oC-36oC

៣-​បាតុភូត​ផ្គរ រន្ទះ ពិសេស​ខ្យល់​កន្ត្រាក់ អាច​នឹង​នៅ​តែ​កើត​មាន​ច្រើន និង​ញឹកញាប់​នៅ​ចុងរដូវ​ប្រាំង និង​ដើមរដូវ​វស្សា​នេះ (​ឧសភា​-​មិថុនា​) ។
៤-​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង ផ្គរ រន្ទះ ពិសេស​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន​ចាប់ពី​ថ្ងៃ​ទី​២៨ មេ​សា ដល់​១​ឧសភា ២០១៦ ដូច​បាន​ជូនដំណឹង​នា​ពេល​កន្លង​មក ។

តាម​ការ​ប្រកាស​ចុង​ក្រោយ​នា​ថ្ងៃ​ដដែល​ឱ្យ​ដឹង​ថា ដូច​អ្វី​ដែល​ក្រសួង​បាន​ព្យាករ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពី​តិច​ទៅ​មធ្យម នៅ​តំបន់​មួយ​ចំនួន​នៃ​ខេត្តមណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ស្វាយ​រៀង ព្រៃវែង តាកែវ កំពត ព្រះ​សីហ​នុ កោះកុង ព្រះ​វិហារ ឧត្តរមានជ័យ និង​ខេត្តកំពង់ធំ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​នៅ​ពេល​មេឃ​រកកល់ភ្លៀង ៕