វៀតណាមបង្កើនការនាំចេញទៅទីផ្សារអឺរ៉ុប
រដ្ឋធានីហាណូយ៖ មន្ត្រីពាណិជ្ជកម្មវៀតណាមបាននិយាយប្រាប់ឯកអគ្គរដ្ឋទូតស៊ុយអែត ឲ្យដឹងថា វៀតណាមនឹងបង្កើនការនាំចេញទៅក្នុងទីផ្សារសហភាពអឺរ៉ុប (European Union) ។
រដ្ឋធានីហាណូយ៖ មន្ត្រីពាណិជ្ជកម្មវៀតណាមបាននិយាយប្រាប់ឯកអគ្គរដ្ឋទូតស៊ុយអែត ឲ្យដឹងថា វៀតណាមនឹងបង្កើនការនាំចេញទៅក្នុងទីផ្សារសហភាពអឺរ៉ុប (European Union) ។
រដ្ឋធានីហាណូយ ៖ មន្ត្រីពាណិជ្ជកម្មវៀតណាមបាននិយាយប្រាប់ឯកអគ្គរដ្ឋទូតស៊ុយអែត ឲ្យដឹងថា វៀតណាមនឹងបង្កើនការនាំចេញទៅក្នុងទីផ្សារសហភាពអឺរ៉ុប (European Union) ។
ចំណែកអ្នកស្រី ខាមីលឡា មេលលែនដឺ ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសវៀតណាមបានឱ្យដឹងថា ដោយយោងលើបទប្បញ្ញត្តិ និងស្តង់ដាទំនិញរបស់វៀតណាម នឹងជួយសហគ្រិនវៀតណាម មានប្រៀបជាងប្រទេសដទៃទៀតក្នុងការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប ។
លោក ត្រាន ងុកកួន, អនុប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុបនៃក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយថា សហភាពអឺរ៉ុបគឺជាដៃគូសំខាន់មួយរបស់វៀតណាមក្នុងយុទ្ធសាស្ត្រនៃការនាំចេញ នៅឆ្នាំ២០២០ ជាមួយនឹងទស្សនៈវិស័យឆ្នាំ២០៣០ ។
ដោយឡែកសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាមបានលើកឡើង ពីស្ថិតិរបស់អគ្គនាយកដ្ឋានគយដោយបង្ហាញថា ការនាំចេញបង្គាររបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប បានកើនដល់១៧.៣លានដុល្លារអាមេរិក នៅក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំ២០១៦ នេះ គឺកើនឡើង៣៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងអំឡុងពេល៣ខែដូចគ្នានេះ ចក្រភពអង់គ្លេសមានចំនួន៤.៦ ភាគរយនៃការនាំចេញបង្គារបស់ប្រទេសវៀតណាមសរុប ។ ទិន្នន័យភាគរយនេះ បានកើនលើសប្រទេសអាល្លឺម៉ង់ ធ្វើឲ្យអង់គ្លេសក្លាយជាប្រទេសនាំចូលបង្គាធំជាងគេពីវៀតណាម។
គួរឲ្យកត់សំគាល់ផងដែរថា ផលិតផលនាំចេញរបស់វៀតណាមចូលទីផ្សារស៊ុយអ៊ែតមាន ដូចជា អាហារសមុទ្រ, កៅស៊ូ, ប្លាស្ទិច, កាបូប, ឈើ, សំលៀកបំពាក់ និងស្បែកជើង ៕
ចែករំលែកព័តមាននេះ