ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​បង្ហាញ​ផូស៊ីល «​ធ្មេញ​បា​ឡែ​ន​» អាយុ​5​លាន​ឆ្នាំ​មុន

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សារមន្ទីរ​ក្នុង​រដ្ឋ​វិច​តូ​រី​យា​៉ ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ផូស៊ីល​ធ្មេញ​ប្រវែង​៣០​សង្ទីម៉ែត្រ ជា​ធ្មេញ​របស់ «​បា​ឡែ​ន​ពេជ្ឈឃាត​» ដែល​ផុត​ពូជ​ទៅ​ហើយ ។

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សារមន្ទីរ​ក្នុង​រដ្ឋ​វិច​តូ​រី​យា​៉ ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ផូស៊ីល​ធ្មេញ​ប្រវែង​៣០​សង្ទីម៉ែត្រ ជា​ធ្មេញ​របស់ «​បា​ឡែ​ន​ពេជ្ឈឃាត​» ដែល​ផុត​ពូជ​ទៅ​ហើយ ។ តាម​ការ​សន្និដ្ឋាន​ដងខ្លួន​របស់​វា​មាន​ប្រវែង​១៨​ម៉ែត្រ និង​មាន​ទម្ងន់​៤០​តោន ។

ផូស៊ីល​នោះ​អ្នក​ស្វែងរក​ផូស៊ីល​បាន​ប្រទះ​ឃើញ​នៅ​បរិវេណ​ឆ្នេរសមុទ្រ «Beaumaris» ក្រុង​មេ​ល​ប៊​ន ភាគ​ខាងត្បូង​រដ្ឋ​វិច​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី កាលពី​ខែកុម្ភៈ ២០១៦។ ចំណុច​នោះ​គឺជា​ផ្នែក​មួយ​ក្នុង​តំបន់​សំបូរ​ដោយ​គ្រោង​ផូស៊ីល អាច​ជួយ​បង្ហាញ​ពី​អាថ៌​កំបាំង​អតីតកាល​ទាក់ទង​នឹង​វត្ថុ​មានជីវិត​ក្នុង​មហាសមុទ្រ ។

លោក Eric Fitzgerald អ្នក​បុរេប្រវត្តិ​នៅ​សារមន្ទីរ​ឱ្យ​ដឹង​ថា គឺជា​លើក​ដំបូង​ហើយ​ដែល​រក​ឃើញ​ផូស៊ីល​បា​ឡែ​ន​ពេជ្ឈឃាត នៅ​ក្រៅ​ទ្វីបអាមេរិក បន្ទាប់​ពី​បាន​រក​ឃើញ​គ្រោង​ផូស៊ីល​នៃ​វត្ថុ​មានជីវិត​ប្រភេទ​នេះ នៅ​តំបន់ឆ្នេរ​ខាងលិច​ទ្វីបអាមេរិក​ខាងជើង និង​ខាងត្បូង ។

បណ្តា​អ្នកជំនាញ​ប៉ាន់​ប្រមាណ​ថា ផូស៊ីល​ធ្មេញ​នោះ​ស្ថិត​ក្នុង​យុគសម័យ «Pliosen» ឬ ប្រហែល​៥​លាន​ឆ្នាំ​មុន ខណៈ​ពេល​បា​ឡែ​ន​ពេជ្ឈឃាត​បច្ចុប្បន្ន​ស៊ី​ត្រី និង​មឹក​ជា​ចំណី។ អ្នកឯកទេស​បាន​សន្និដ្ឋាន​ថា បុព្វបុរស​របស់​វា​ប្រើ​ធ្មេញ​សម្រាប់​ទំពា​អាហារ​ដែល​មាន​ទំហំ​ធំ​ជា​បា​ឡែ​ន​ដូច​គ្នា ។ បា​ឡែ​ន​ពេជ្ឈឃាត​ក្នុង​យុគសម័យ​ពី​២០​លាន​ឆ្នាំ​មុន ស៊ី​បា​ឡែ​ន​ជា​ចំណី​៕