ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់យំ​ ក៏យំ​មិន​ចេញ! បន្ទាប់​ពី​ការកូន​ស្រី​ហើយ​ផ្អើល

7 ឆ្នាំ មុន

ខេត្តកែប ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​​ ​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​០១ ​ទៅ​ម៉ោង​០៣​នាទី​​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​២៨ មេសា ២០១៦ ​នេះ ដោយ​នៅផ្ទះទើប​តែ​ការ​កូនស្រី​​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​​ដំណាក់​ចំបក់ សង្កាត់​អូ​ក្រសារ ក្រុងកែប​ ត្រូវចោរ​លួច​ទ្រព្យ​សម្បត្តិ ​រួមមានលុយ

ខេត្តកែប ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​​ ​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​០១ ​ទៅ​ម៉ោង​០៣​នាទី​​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​២៨ មេសា ២០១៦ ​នេះ ដោយ​នៅផ្ទះទើប​តែ​ការ​កូនស្រី​​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​​ដំណាក់​ចំបក់ សង្កាត់​អូ​ក្រសារ ក្រុងកែប​ ត្រូវចោរ​លួច​ទ្រព្យ​សម្បត្តិ ​រួមមានលុយ​ខ្មែរ​​ចំនួន​៧​លាន​រៀល, ប្រាក់​ដុល្លា​រចំនួន​​៨៥០​​ដុល្លារ, ខ្សែ.​ក​មាស​ទម្ងន់​៥​ជី, ខ្សែ​.ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ ​ទម្ងន់​៣​ជី​កន្លះ, ទូរ​សព្ទ័​ដៃ​ម៉ាក​​​អាយ​ហ្វូ​ន​មួយ​គ្រឿង​ ។

យោង​​តាម​ប្រភព​​ពី​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ផ្ទះ​គ្រួសារ​​ជន​រង​គ្រោះ​ខាងលើ​ ក្នុង​យប់​ថ្ងៃ​ទី​២៧​ មេសា ​២០១៦​បាន​​​រៀប​ពិធី​​អាពាហ៍ពិពាហ៍​កូនស្រី​ ។ ក្រោយ​ពី​ភ្ញៀវ​ពិសារ​ភោ​ជ​នា​អាហារ និង​រាំរែក​ចប់​នៅត្រឹម​​ម៉ោង​១២អធ្រាត្រ​ ភ្ញៀវ​បាន​ត្រឡប់​​​ទៅ​​ផ្ទះ​​អស់​ ។ រីឯ​ម្ចាស់ផ្ទះ​ បាន​ចូល​ដេក​ហើយ​​​ទុក​ប្រាក់​ចំណងដៃ ​ក្នុង​កាបូប​​ស្ពាយ​ដាក់​លើ​គ្រែ​ក្បែរ​ខ្លួន​ដេក ​។

លុះ​នៅ​ម៉ោង​ប្រហែល​១​​យប់ ​ម្ចាស់​ប្រែខ្លួន​ឃើញ​កា​តាប​​នៅ​ក្បែរ​ខ្លួន​ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​ថា​ មិនដឹង​​ជន​​មិន​ស្គាល់​មុខ ​​បើក​ខ្សែ​រូត​យក​សម្ភារ​លុយកាក់​មាសប្រាក់​តាំងពី​ពេល​​ណា​នោះ​ទេ ។ លុះដល់​ម៉ោង​៣​​ទៀប​ភ្លឺ​ ទើប​ម្ចាស់​ភ្ញា​​ក់​ពី​ដេក​មើលទៅ​កា​តាប​ក្បែរ​ខ្លួន​ ឃើញខ្សែរូត​ចំហ​ពិនិត្យ​ទៅ​បាត់​អស់របស់អស់​​ទៅ​ហើយ ​ទើប​ផ្អើល​ឆោ​​​ឡោ​ឡើង ហើយ​នៅ​ព្រឹក​ឡើង​ ទើប​ម្ចាស់ផ្ទះ​ទៅ​ប្តឹង​​កងរាជអាវុធហត្ថ​ក្រុងកែបឱ្យ​ចុះ​ពិនិត្យ​​។

ប្រភព​​បន្ត​​ទៀតថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ ឈ្មោះ​នូ ខាន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​ជា​កសិករ ​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​ ​។ បច្ចុប្បន្ន សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុងកែប​ កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​​ហើយ ។