ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ សម្តេច​តេ​ជោនឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ចិន​ចំនួន​២​លាន​ដូ​សបន្ថែមទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ចំនួន​២​លាន​ដូ​ស​បន្ថែម​ទៀត នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ចំនួន​២​លាន​ដូ​ស​បន្ថែម​ទៀត នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ។

ប្រទេស​ចិន​បាន​ក្លាយទៅជា​ប្រទេស​ឈានមុខ​គេ ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ មក​ដល់​ប្រទេស​កម្ពុជា ។ ចិន​ក៏​ជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​មុនគេ​មក​កាន់​កម្ពុជា​ផង​ដែរ គឺ​ផ្តល់​មក​ដល់​ដំបូង នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ ។

គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា អាយុ​ចាប់ពី​៥​ឆ្នាំ​ឡើង បាន​ចំនួន​សរុប​ជាង ១៤​លាន​នាក់​ស្មើនឹង​ជិត ៨៨​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​១៦​លាន​នាក់ ។

វត្តមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ បាន​ក្លាយទៅជា​ធាតុ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​លឿន​ជាង​ផែនការ ។


ការ​សម្រេច​បាន​នូវ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដ៏​លឿន​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​អាច​យកឈ្នះ​លើ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ និង​ឈាន​ដល់​ការ​បើក​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើង​វិញ​ដូច​ពេល​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ