ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ប្តូ​ប្រធាន CNRP ខេត្តរតនគិរី​ព្រឹក​មិ​ញ ផ្ទុះ​អំពើ​ហិ.ង្សា

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ គណបក្ស​ស​ង្ក្រោះ​ជាតិ​បើក​កិច្ចប្រជុំ​ប្រកាស​សុពលភាព និង​ផ្ទេរ​មុខ​តំណែង​ប្រធាន​ប្រតិបត្តិ​ខេត្ត មាន​អ្នក​ជំទាស់​ធ្វើ​អោយ​ផ្ទុះ​អំពើ​ហិ.ង្សា​វាយតប់​គ្នា​ផ្អើល​ពេញ​ក្នុង​កម្មវិធី

ខេត្តរតនគិរី ៖ គណបក្ស​ស​ង្ក្រោះ​ជាតិ​បើក​កិច្ចប្រជុំ​ប្រកាស​សុពលភាព និង​ផ្ទេរ​មុខ​តំណែង​ប្រធាន​ប្រតិបត្តិ​ខេត្ត មាន​អ្នក​ជំទាស់​ធ្វើ​អោយ​ផ្ទុះ​អំពើ​ហិង្សា​វាយតប់​គ្នា​ផ្អើល​ពេញ​ក្នុង​កម្មវិធី និង​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​លោក ស៊ិ​ន បូ​ណា ស្ថិត​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ។

ក្នុង​អង្គពិធី​ប្រកាស​សុពលភាព និង​ផ្ទេរតំណែង​នោះ​មានការ​ចូលរួម​ពី ១-​លោក យឹ​ម សុវណ្ណ តំណាងរាស្ត្រ​ក្រុងភ្នំពេញ​, ២-​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​កំពង់ចាម​, ៣.​លោកស្រី ថា​ក់ ថា​នី សមាជិក​ព្រឹទ្ធសភា ។

បើ​តាម​លោកស្រី ទួន សុ​ខាន់ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ស្រុក​អណ្តូង​មាស បានអោយ​ដឹង​ថា នៅ​ក្នុង​កម្មវិធី​នោះ​លោកស្រី​មិន​បាន​ពេញចិត្ត​ដែល​គណៈអធិបតី​ធ្វើ​វិធី​ដូរ​តំណែង​ឈ្មោះ អំ ស៊ុន​យី​ន មុខងារ​ប្រធាន​ប្រតិបត្តិ​ខេត្ត​ចេញ ដោយ​ដាក់​ឈ្មោះ​លោក រ៉ា​ន់ សាយ​លឿន ជំនួស​វិញ ។ លោកស្រី​បាន​បន្ត​ទៀត​ថា ដោយ​ពួក​គាត់​ចំនួន​៦​នាក់​មិន​ពេញចិត្ត ក្នុង​នោះ​ដែរ​គាត់​បាន​លើក​បដា​តវ៉ា​មាន​ន័យ​ថា សុំ​ផ្លាស់​ប្តូរ​ប្រធាន និង​អនុប្រធាន​ការងារ​ហើយ​មិន​ទទួលស្គាល់​ការ​តែងតាំង​គណៈកម្មាធិកា​ប្រតិបត្តិ​ខេត្ត​ថ្មី​ទេ ។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ខណៈ​គាត់​កំពុង​តែ​លើក​បដា​តវ៉ា​នោះ ស្រាប់តែ​ប្រពន្ធ​របស់​លោក ស៊ិ​ន បូ​ណា ជា​ម្ចាស់ផ្ទះ​បាន​លោត​មក​ចាប់​បោក​គាត់​៣-៤​ដង​ផ្ទប់​នៅ​នឹង​ដី បណ្តាល​អោយរ​បួស​ក្បាល ដងខ្លួន និង​កែងដៃ​ស្តាំ ។ ទ​ង្វើ​ដ៏​ថោកទាប​នេះ​គាត់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ។

ទាក់ទិន​ទៅ​នឹង​រឿង​ខាងលើ​នេះ សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ពេល​នេះ​ពួក​គាត់​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ និង​ធ្វើការ​ស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ​អស់ហើយ និង​កោះហៅ​ប្រពន្ធ​លោក ស៊ិ​ន បូ​ណា មក​សាកសួរ ៕