សឹងតែគ្រប់គ្រួសារ ឪពុកម្តាយបានអោយកូនប្រឹងរៀនសូត្រ ដោយក្តីសង្ឃឹមមួយចង់អោយកូនមានការងារធ្វើ បន្ទាប់ពីបានរៀនចប់ថ្នាក់មហាវិទ្យាល័យ ។
ឪពុកម្តាយភាគច្រើនណាស់ អប់រំកូនតម្រង់ទិសកូនអោយមានការងារធ្វើ បន្ទាប់ពីការរៀនថ្នាក់មហាវិទ្យាល័យ ។ មានឪពុកម្តាយមួយចំនួនតូចប៉ុណ្ណោះ ដែលអប់រំកូនអោយប្រឹងរៀនហើយចេញប្រកបមុខរបរចិញ្ចឹមជីវិត ដោយមិនបាច់ធ្វើការអោយអ្នកដទៃ។
មានហេតុផលមួយចំនួនចំពោះផ្នត់គំនិតនេះ ។ នៅក្នុងសង្គមខ្មែរពីមុន អ្នកធ្វើការអាចមានប្រាក់កម្រៃច្រើនសម្រាប់ចិញ្ចឹមគ្រួសារហើយទទួលបានការគោរពីមនុស្សទូទៅ ។ ចំណែកហេតុផលមួយទៀតនោះ ការធ្វើការងារអោយគេមានលក្ខណ:ងាយស្រួលដោយដាច់ខែទទួលបានប្រាក់ខែទៀងទាត់ ។ ចំណែកហេតុផលមួយទៀតនោះ គឺវាមិនទាមទារទុនសម្រាប់ចាប់ផ្តើមុខរបរឡើយ។
បើសិនជាការធ្វើការងារឱ្យគេអាចមានប្រាក់ខែខ្ពស់សមរម្យ និងមានការធានាសម្រាប់អនាគតកាលត្រឹមត្រូវនោះ ការធ្វើការងារអោយស្ថាប័នរដ្ឋ ក្រុមហ៊ុន ឬអង្គការអាចជាជម្រើសដ៏ល្អមួយ សម្រាប់ការរស់នៅដ៏សាមញ្ញ និងមិនលោភលន់ ។
ប៉ុន្តែការធ្វើការងារតាមស្ថាប័នរដ្ឋ ក្រុមហ៊ុន និងអង្គការ គឺមិនអាចផ្តល់អ្វីសេសសល់ សម្រាប់កូនចៅបានឡើយ នៅពេលដែលមនុស្សចាស់ទៅធ្វើការលែងកើត ។ ដូច្នេះ ក៏គ្មានសល់អ្វី សម្រាប់កូនចៅជំនាន់ក្រោយដែរ ។ វារឹតតែពិបាកទៀតសម្រាប់ស្ថានភាពកម្ពុជា ដែលបុគ្គលិករដ្ឋមានប្រាក់ខែទាប និងក្រុមហ៊ុនភាគច្រើន មិនយកចិត្តទុកដាក់ដល់បុគ្គលិកដែលចាស់ជរា។ រីឯការធ្វើការងារតាមអង្គការវិញ ក៏មិនសូវមានស្ថិរភាពសម្រាប់អនាគត។
ការមានមុខរបរផ្ទាល់ខ្លួនអាចត្រូវការកិច្ចប្រឹងប្រែងខ្លាំង ត្រូវការទុន និងត្រូវការភាពប្រថុយប្រថាន ។ ប៉ុន្តែ បើសិនជាមនុស្សមានមុខរបររកស៊ីខ្លួនឯងនោះ គេអាចមានប្រភពចំណូលជាប់រហូតដល់ពេលចាស់ ហើយអាចបន្សល់ទុកមុខរបរនោះដល់កូនជំនាន់ក្រោយទៀតផង ។
តាមពិតទៅ ការបង្កើតមុខរបរមួយចំនួន គឺមិនត្រូវការការសិក្សាថ្នាក់ខ្ពង់ខ្ពស់ពេក និងពេលវេលារៀនច្រើនពេកដែរ ។ វាតម្រូវអោយមានការយល់ច្បាស់ អំពីខ្សែសង្វាក់នៃមុខរបរមួយ ដោយមានផលិតផល ឬសេវាកម្មប្រកបដោយគុណភាពគួបផ្សំនឹងយុទ្ធសាស្ត្រទីផ្សារ ។
នៅពេលដែលទីផ្សារការងារ មានភាពចង្អៀតនោះ ការបើកគំនិតថ្មីបង្រៀនកូនអោយគិតគូរពីការបង្កើតមុខរបរផ្ទាល់ខ្លួន អាចជាជម្រើសដ៏ល្អមួយ សម្រាប់អនាគតកូន និងក្រុមគ្រួសារ ៕
សហរដ្ឋអាមេរិក-ចិន ៖ កាលពីថ្ងៃទី៤ធ្នូប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំថ្លែងថា ការចរចាពាណិជ្ជកម្មជាមួយចិនប្រព្រឹត្តទៅយ៉ាងល្អបំផុត។ លោកត្រាំហាក់ប្រកាន់...
ពេលខ្លះអ្នកប្រហែលជាច្រណែននឹងមនុស្សមួយចំនួនដែលឆ្លងកាត់រដូវរងារដោយមិនជួយប្រទះបញ្ហាសុខភាពអ្វីបន្តិចសោះសូម្បីតែផ្ដាសាយ។ នោះក៏ព្រោះតែពួកគេមានប្រព័ន្ធ...
ហាង Stefano Ricci ជាហាងលក់សម្លៀកបំពាក់បុរសមួយដែលមានទីតាំងនៅ Beverly Hills នៃរដ្ឋ California ក្នុងសហរដ្ឋអាមេរិក និងជាហាងសម្រាប់បុរសៗដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើលោក ។...
ទោះជាប្រព័ន្ធសង្គមបានជួយផ្តល់ភាពងាយស្រួលដល់មនុស្សម្នាក់ៗក្នុងការប្រាស្រ័យទាក់ទងគ្នាពិតមែនក្តី ភាពឯកកោនៅតែជាបញ្ហាមួយដែលមនុស្សពេញវ័យភាគច្រើនតែងជួប...
យោងតាមដំបូន្មានរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះបន្ទូលអំពីទម្លាប់ដែលគួរធ្វើ និងមិនគួរធ្វើ ឬហៅថាទម្លាប់ប្រក្រតីប្រចាំថ្ងៃ ដែលជាទម្លាប់ពិបាកនឹងកែ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩៖ ថ្មីៗនេះ បន្ទាប់ពីស្រាបៀរកម្ពុជា បង្ហាញរូបរាងថ្មីដ៏ឡូយជាផ្លូវការ យើងសង្កេតឃើញថា រូបភាពស្រាបៀរកម្ពុជា ថ្មីនេះត្រូវ...
រាជធានីភ្នំពេញ ៖ ពាក្យចាស់ពោលថា «ការសិក្សាគ្មានដែនកំណត់ គ្មានទីបញ្ចប់ គឺជាការសិក្សាមួយជីវិត» ដូច្នេះអាយុគ្រាន់តែជាតួលេខដែលមិនអាចបញ្ឈប់ដូនជីមួយរូបវ័យដល់...
ខេត្តបាត់ដំបង ៖ ក្រុមអ្នកលេងតុងទីនប្រមាណជាង១០០នាក់ ដែលអះអាងថា បានចាញ់បោកមេតុងទីនរបស់ខ្លួនក្នុងម្នាក់ៗអស់ប្រាក់រាប់សិបលានរៀល បានលើកគ្នាមកដល់ខាងមុខ...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរស៣នាក់ត្រូវជនមិនស្គាល់មុខមួយក្រុមប្រដាប់ដោយកាំបិតបានសម្រុកទៅកាប់ បណ្ដាលឲ្យរងរបួសធ្ងន់ពេលកំពុងនាំគ្នា...
រាជធានីភ្នំពេញ ៖ សមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំងហៅកាត់ AIMF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យហើយ ដោយបានប្រកាសគាំទ្រដល់សមាជិក...
មុននេះកំពូលគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃសុក្រ ទី៦ ធ្នូនេះ លោកអ្នក ដែលកើតឆ្នាំទាំង៥ ខាល រោង មមី វក ច មានសំណាងធំ មានលាភ មានលុយ មាសប្រាក់ ទ្រព្យសម្បត្តិ ឡើងឋានៈ...
ខេត្តកំពង់ចាម ៖នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុបានចុះត្រជាក់រហូតដល់អ្នកខ្លះត្រូវក្រោកពីងងឹត ដើម្បីអាំងភ្នក់ភ្លើងឱ្យមានភាពកក់ក្តៅ ។ ជាមួយគ្នានោះដែរ...
ខេត្តមណ្ឌលគិរី ៖ ម៉ូតូកែច្នៃចំនួន១០គ្រឿងដែលក្រុមជួញដូរឈើខុសច្បាប់ប្រើសម្រាប់ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប...
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បន្ទាយមានជ័យ បានឃាត់រថយន្ត១...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Luka Modric ដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០១៨ នៅពេលដែលទាំងកីឡាករ Cristiano Ronaldo និង Lionel Messi មិនបានចូលរួមកម្មវិធីបានធ្វើឱ្យពួកគេចុកឈាម តែ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង២និង២៧នាទីរសៀលថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែងជាន់ទី១...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣ ដែលឯកសារទាំងពីរនេះបានជំរុញឱ្យ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Jurgen Klopp នៅតែមិនជឿថា ជើងខ្លាំង Lionel Messi ជាម្ចាស់ពាន Ballon d’Or ឆ្នាំនេះ បើទោះបីជាលទ្ធផលចេញមកហើយក៏ដោយ...
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលក្រុងស្ទឹងត្រែងចាប់ខ្លួនដោយដាក់ខ្នោះដៃក្រោយរងបណ្តឹងក្នុងករណី «សេពសន្ថវៈលើក្មេងអនីតិជន» យ៉ាងរ៉ាំរ៉ៃ...
ខេត្តព្រៃវែង ៖ បច្ចុប្បន្ននេះ តម្លៃខ្សាច់ទន្លេ បានឡើងរហូតដល់៤ដុល្លារហើយ គឺស្មើនឹង១ម៉ឺន៦ពាន់រៀល ក្នុង១ម៉ែត្រគូប បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ គឺខុសគ្នាគុណនឹង២...