ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ថៃ​កើនឡើង​2​ខែ​ជាប់​ៗ​គ្នា​ក្នុង​ខែមីនា​នេះ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​របស់​ថៃ​បាន​កើន​ឡើងជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ខែមីនា បើ​ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ទិន្នន័យ​បង្ហាញ​ដោយ​រដ្ឋាភិបាល កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ដែល​វា​ផ្ទុយ​នឹង​ការ​រំពឹង​ទុក​របស់​ទីផ្សារ ។

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​របស់​ថៃ​បាន​កើន​ឡើងជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ខែមីនា បើ​ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ទិន្នន័យ​បង្ហាញ​ដោយ​រដ្ឋាភិបាល កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ដែល​វា​ផ្ទុយ​នឹង​ការ​រំពឹង​ទុក​របស់​ទីផ្សារ ។

ការ​នាំ​ចេញ​បាន​កើនឡើង​១,៣% រួម​មាន មាស រថយន្ត និង​គ្រឿង​ម៉ាស៊ីន ។ នេះ​បើ​តាម​ការ​ប្រៀបធៀប​នៃ​ការ​ស្ទង់​មតិ​របស់​ព័ត៌មាន Reuters ក្នុង​ការ​ព្យាករ​ដែល​នឹង​មានការ​ធ្លាក់​ចុះ​៤,៦% ។

ចំពោះ​ការ​នាំ​ចេញ​នៅ​ក្នុង​ខែមីនា មាន​តម្លៃ ១៩,១២៥​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​មាន​តម្លៃ​១៦,១៥៩​ប៊ី​លាន​ដុល្លារ និង​សម្រាប់​ផល​លើស​ពាណិជ្ជកម្ម​មាន​តម្លៃ​២,៩៦៦​ប៊ី​លាន​ដុល្លារ ។

ចំណែក​ការ​នាំ​ចេញ​សរុប​បាន​ធ្លាក់​ចុះ ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​ចិន ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​ក្នុង​អត្រា​១,៤% និង​៥,៤% ។ ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​កើនឡើង​៤,៥% និង​អូស្ត្រាលី​៣,៥% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។

ក្នុង​រយៈពេល​៣​ខែ ប្រទេស​ថៃ​បាន​នាំ​ចេញ​សរុប​ក្នុង​ចំនួន​ទឹកប្រាក់​៥៣,៨២៩​ប៊ី​លាន​ដុល្លារ ពោល​គឺ​មានការ​កើនឡើង​០,៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤។ ចំណែក​ការ​នាំ​ចូល​មាន​ទឹកប្រាក់​សរុប​៤៥,៦៤​ប៊ី​លាន​ដុល្លារ និង​ធ្លាក់​ចុះ​១១,៩៩% ក្នុង​នោះ​ថៃ​មាន​ផល​លើស​ពាណិជ្ជកម្ម​ចំនួន​៨,១៨៩​ប៊ី​លាន​ដុល្លារ ។

លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ថ្លែង​ថា ៖ « ការ​នាំ​ចេញ​នៅ​ក្នុង​ខែមីនា​មានការ​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ចំណែក​ការ​នាំ​ចេញ​នៅ​ក្នុង​ខែកុម្ភៈ​វិញ បាន​កើនឡើង​ក្នុង​អត្រា​១០,២៧% » ។

គួរ​បញ្ជាក់​ថា ការ​នាំ​ចេញ​របស់​ថៃ​មាន​តម្លៃ​ច្រើន​ជាង​៦០%​នៃ​ទិន្នផល​សេដ្ឋកិច្ច ដែល​បាន​ធ្លាក់​ចុះ​ខ្សោយ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ហើយ​ធនាគារកណ្តាល​បាន​ព្យាករ​ថា វា​នឹង​ធ្លាក់​ចុះ​២% នៅ​ឆ្នាំ​នេះ ៕