ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​អភិបាលរង​ក្រុង​ស្ទឹង​សែន និង​ប្រធាន អនុប្រធាន​ការិយាល័យ​ក្រុង

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បន្ទាប់​ពី​បាន​ស្តាប់​នូវ​របាយ​ការ​ណ៏​ស្វា​គម​ន៏​របស់​លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន រួច​មក ឯកឧត្តម អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំ

ខេត្តកំពង់ធំ ៖ បន្ទាប់​ពី​បាន​ស្តាប់​នូវ​របាយ​ការ​ណ៏​ស្វា​គម​ន៏​របស់​លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន រួច​មក ឯកឧត្តម អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំ មាន​ប្រសា​ស​ន៏​ថា ការ​ផ្លាស់​ប្តូរ​មុខ​តំណែង​ការងារ​វា​គឺជាការ​ធម្មតា​របស់​មន្ត្រី​រាជ​មុខងារសាធារណៈ ហើយ​ចំពោះ​លោក ពេញ កែម ដែល​មាន​ឋានន្តរស័ក្តិ​នាយ​ក្រមការ​ថ្នាក់​លេខ​៤ ពី​អភិបាលរង​ស្រុក​ប្រាសាទ​បល្ល័ង្ក ឲ្យ​ទៅ​កាន់​មុខ​តំណែង​ជា​អភិបាលរង​ក្រុង​ស្ទឹង​សែន​វិញ ។

ហើយនឹង​សេចក្តីសម្រេច​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​ចំនួន​០៣​រូប​នៃ​សាលាក្រុង​ស្ទឹង​សែន​រួម​មាន ទី​១. លោក សៀន សំអាង ឋានន្តរស័ក្តិ​លេខាធិការ​រដ្ឋបាល​ថ្នាក់​លេខ​០៩​ជា​ប្រធាន​ការិយាល័យ​ផែនការ និង​គាំទ្រ​សង្កាត់ ទី​២.​លោកស្រី យ៉​ន សុធី​ន ឋានន្តរស័ក្តិ​លេខាធិការ​រដ្ឋបាល​ថ្នាក់​លេខ​០៩ ជា​អនុប្រធាន ការិយាល័យ​ផែនការ​និង​គាំទ្រ​សង្កាត់ និង​ទី​៣. ភី​ម គឹ​ម​អឿ​ង ឋានន្តរស័ក្តិ​លេខាធិការ​រដ្ឋបាល​ថ្នាក់​លេខ​១០ ជា​អនុប្រធាន ការិយាល័យ​អភិវឌ្ឍ​ន៏​ក្រុង ។

បន្ទាប់​ពី​បាន​ស្តាប់​នូវ​ប្រកាស​ផ្ទេរ​ភារកិច្ច​នេះ​ហើយ សូម​ឲ្យ​មន្ត្រី​យើង​ធ្វើ​យ៉ាងណា​រក្សា​ឲ្យ​បាន​ល្អ​នូវ​ការ​សាមគ្គីភាព​ផ្ទៃក្នុង​រួម​សហការ​គ្នា​អភិវឌ្ឍ​ន៏​ក្រុង​ឲ្យ​មានការ​រីក​ចម្រើន និង​បម្រើ​ប្រជាពលរដ្ឋ​របស់​យើង ដើម្បី​ជា​អត្ថ​ប្រ​យោ​ជ​ន៏​ដល់​ជាតិ និង​រាជរដ្ឋាភិបាល ។ ចាប់ពី​ថ្ងៃនេះ​តទៅ​ត្រូវ​តែ​កែប្រែ​នូវ​ទម្លាប់​ចាស់​ៗ​ចោល​ឲ្យ​អស់​រួម​គ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង ។ ឯកឧត្តម​អភិបាលខេត្ត ថ្លែង​យ៉ាង​ដូច្នេះ​កាលពី​រសៀល ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្នុង​ពិធី ប្រកាស​មុខ​តំណែង​អភិបាលរង​ក្រុង ជំនួស​លោក ខែត្រ ផា អភិបាលរង​ក្រុង​ស្ទឹង​សែន ដែល​បាន​ទទួល
មរណៈភាព​កាលពី​ពេល​កន្លង​ទៅ​នេះ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​លោក ពេញ កែម ដែល​ជា​អភិបាលរង ក្រុង​ស្ទឹង​សែន​ថ្មី​បាន​ប្តេជ្ញា​ចិត្ត​ថា​១.​ខិតខំ​បំពេញការងារ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​យក​អស់ពី​កម្លាំង កាយ និង​កម្លាំងចិត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ២. បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ជាមួយ ការិយាល័យ អង្គភាព​នានា​ជុំវិញ​ក្រុង ៣.​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង ទី​៤.​ខិតខំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សតិ​អារ​ម្ម​ណ៏​របស់​ប្រជាពលរដ្ឋ ៕
    ​    ​