ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​២៩៤​ត្រូវ​បាន​ក្រសួងយុត្តិធម៌ ប្រជុំ​ពិភាក្សា​លើកលែង និង​បន្ថយទោស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា បាន​បើក​កិច្ចប្រជុំ​រួម​មួយ ពី​តំណាង​ពាក់ព័ន្ធ​ជា​ច្រើន​សម្រាប់​ស្នើ​សុំ​លើកលែង

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា បាន​បើក​កិច្ចប្រជុំ​រួម​មួយ ពី​តំណាង​ពាក់ព័ន្ធ​ជា​ច្រើន​សម្រាប់​ស្នើ​សុំ​លើកលែង​និង​បន្ថយទោស​នៅ​ក្នុង​ថ្ងៃ​វិសាខបូជា​ខាង​មុខ​។
នៅ​ក្នុង​កិច្ចប្រជុំ​នេះ​គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស ព្រម​ជាមួយ​តំណាង​មក​ពី​ក្រសួងមហាផ្ទៃ ព្រមទាំង​គណៈកម្មាធិការ​វាយតម្លៃ​ជា​ច្រើន​រូប​ទៀត​ចូលរួម​។

លោក អង្គ​វង្ស វ​ឌ្ឍា​នា បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ថា​កិច្ច ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​សម្រាប់​បើក​កិច្ចប្រជុំ​ស្នើ​សុំ​លើកលែងទោស បន្ធូ​បន្ថយទោស ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​មក និង​ថ្ងៃ​វិសាខបូជា​ខាង​មុខ ហើយ​ចំនួន​អ្នកទោស​ដែល​នឹង​នាំ​យក​មក​ពិចារណា អាច​មាន​ច្រើន​ជាង​នា​ពេល​កន្លង​មក​។ លោក​បញ្ជាក់​ថា ដោយសារ​កន្លង​មក​ក្រសួង​ជាប់រវល់ ហេតុនេះ​កិច្ចប្រជុំ​សម្រាប់​ស្នើ​សុំ​លើកលែងទោស​បន្ធូរ​បន្ថយទោស សម្រាប់​ចូល​ឆ្នាំ​ខ្មែរ​កន្លង​មក បាន​ពន្យា​ពេល​តែ​ពេល​នេះ​យើង​ធ្វើ​សរុប​ចូល​គ្នា​ជាមួយ​ថ្ងៃ​វិសាខបូជា​តែ​ម្តង​។ បើ​តាម​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា ក្នុង​ការ​បើក​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​២៧ ខែមេសា​ឆ្នាំ​២០១៦​។

ចំពោះ​អ្នកទោស​យក​មក​ពិចារណា​ស្នើ​សុំ​លើកលែងទោស​បន្ធូ​បន្ថយទោស​លើក​នេះ​ដែរ​មាន​ចំនួន​២៩៤​នាក់​មក​ពី​ខេត្ត​ចំនួន​១២​។ គួរ​បញ្ជាក់​ថា​ការ​លើកលែងទោស និង​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត​ទូ​ទាំង​ប្រទេស​កម្ពុជា​តែង​ត្រូវ​បាន​ធ្វើ​ឡើង​បី​លើក​ក្នុង​មួយ​ឆ្នាំ​ដែល​ក្នុង​នោះ​មាន​បុណ្យចូលឆ្នាំ​ថ្មី វិសាខបូជា និង​បុណ្យ​អំ​ទូក​។ សម្រាប់​ទណ្ឌិត​ទាំងនេះ​មាន​ទាំង​ប្រព្រឹត្តិ​បទល្មើស​ម​ជ្ឈឹ​ម​ដល់​ឧក្រិដ្ឋ ប៉ុន្តែ​យ៉ាងណា​អ្នកទោស​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​លើកយក​មក​វាយតម្លៃ​នេះ​ចាំបាច់​ត្រូវ​អនុវត្ត​ទោស​យ៉ោ​ង​ហោច​ណាស់​២​ភាគ​៣​ហើយ​ពិសេស​មានការ​អនុវត្ត​ខ្លួន​បាន​ល្អ​នៅ​ពេល​ជាប់​ពន្ធនាគារ​ថែម​ទៀត​។ ដោយឡែក​សម្រាប់​ការ​ពិចារណា ក្នុង​ការ​លើកលែងទោស និង​បន្ធូ​បន្ថយទោស​នេះ​ធ្វើ​ឡើង​ដោយ គណៈកម្មាធិការ​ថ្នាក់​ក្រោម​យ៉ាង​ល្អិតល្អន់ ដោយ​ក្នុង​នេះ​បាន​ត្រួតពិនិត្យ​ទៅ​លើ​ការ​អនុវត្ត​ខ្លួន​តាម​ទម្រង់​ច្បាប់​របស់​ទណ្ឌិត​ការ​អនុវត្ត​ទោស​បាន​២​ភាគ​៣​នោះ​នឹង​ត្រូវ​បាន​គេ​ពិចារណា​ក្នុង​ការ​លើកលែងទោស​។​នៅ​ពេល​គណៈកម្មាធិការ​ថ្នាក់​ក្រោម​វាយតម្លៃ​រួច​ហើយ​បញ្ជី​ឈ្មោះ​នេះ​នឹង​ត្រូវ​គេ​លើកយក​មក​ជូន​ដល់​គណៈកម្មាធិការ​ថ្នាក់​ជាតិ​វាយតម្លៃ និង​សម្រេច​ចុង​ក្រោយ​បន្ត​ទៀត​។

ក្នុង​នា​ពេ​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ដោយសារ​ចំនួន​អ្នកទោស​មានការ​កើនឡើង​បន្តបន្ទាប់​ធ្វើ​ឱ្យ​ពន្ធនាគារជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​ពោរពេញ​ទៅ​ភាព​ចង្អៀត​ណែន ហើយ​ក្នុង​នេះ​បើ​គេ​ធ្វើ​អត្រា​ប្រៀបធៀប​ហើយគឺ​ចំនួន​អ្នកទោស​បាន​លើស​ចំណុះ​ប្រមាណ​២៣,៧៣​ភាគរយ​។​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ក្រសួងយុត្តិធម៌​នា​កន្លង​មក​។​សូម​រម្លឹក​ថា ក្រសួងយុត្តិធម៌​បាន​សម្រេច​មិន​លើកលែងទោស​សម្រាប់​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​ពន្ធនាគារ​ចំនួន​១២​ខេត្ត​ក្រុង​នោះ​ទេ​។ ដោយ​អះអាង​ថា​លើក​មក​ពិភាក្សា នៅ​ថ្ងៃ បុណ្យពិសាខបូជា​ដែល​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ខាង​មុន​នេះ វិញ​៕