ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាន់​ដូច​រន្ទះ​! រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ពន្លះ​រថយន្ត​ដឹក​កម្មករ​ធ្វើ​ឱ្យ​មនុស្ស​១៩​នាក់​ជួប​គ្រោះ

2 ឆ្នាំ មុន
  • ស្វាយរៀង

យ៉ាង​ហោច​ណាស់​មាន​កម្មករ​-​កម្មការិនី​ចំនួន​១៩​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​ក្រឡុក​បេតុង ដែល​

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​កម្មករ​-​កម្មការិនី​ចំនួន​១៩​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​ក្រឡុក​បេតុង ដែល​ប្រើប្រាស់​ល្បឿន​លឿន ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ដឹក​កម្មករ ដែល​បើក​ស្រប​ទិស​គ្នា​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​-​ស្រាល​តែ​ម្តង និង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់ ថ្ងៃ​ទី​១២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ​១៥៣ និង​លេខ​១៥៤ ស្ថិត​ក្នុងភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត បានឱ្យ​ដឹង​ថា កម្មករ​ដែល​រង​របួសធ្ងន់ និង​ស្រាល​មាន​៖ ១-​ឈ្មោះ ឃួ​ន នាម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ល្បែង ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​, ២- ឈ្មោះ ឃុ​ត សា​វី​សា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ​ប្រហួ​ត ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង (​រងរ​បូស​ស្រាល ), ៣- ឈ្មោះ​រុន ឆេ​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ល្បែង ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង (​រង​របួសស្រាល​), ៤- ឈ្មោះ មាស ស៊ី​នឿ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថ្នា ឃុំ​ជាមួយ​គ្នា (​រង​របួសស្រាល​)​។

សមត្ថកិច្ច​បន្ត​ថា ៥- ឈ្មោះ​សុំ សេត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ហួត​ប្រហោង ឃុំ​ជាមួយ​គ្នា (​រង​របួសស្រាល​), ៦- ឈ្មោះ​ជ័យ ស៊ី​ណេ​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​រង​របួសស្រាល​), ៧- ឈ្មោះ​ឃុ​ត សា​វី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ​ប្រហួ​ត ឃុំ​ជាមួយ​គ្នា (​រង​របួសស្រាល​), ៨- ឈ្មោះ​មាស សំ​អឿ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​រង​របួសស្រាល​)​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ៩- ឈ្មោះ​រ៉ុ​ន ឆេ​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ល្បែង ឃុំ​ជាមួយ​គ្នា (​រង​របួសស្រាល​), ១០- ឈ្មោះ​យ៉​ន ចន្ទ​ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​សំឡី ឃុំ​សំឡី ស្រុក​កំពុង​រោទ៍ ខេត្តស្វាយរៀង​(​រង​របួសស្រាល​), ១១- ឈ្មោះ​ជា ស្នា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​អង្គ​ក្បាល ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង (​រង​របួសស្រាល​) និង​កម្មករ​ចំនួន​៨​នាក់​ទៀត ក៏​រង​របួសស្រាល​ដែរ ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ក្រុង​បា​វិត​ហើយ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ចំណែក​អ្នក​បើករថយន្ត​បង្កហេតុ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ខណៈ​ពេល​ឃើញ​សភាពការណ៍​មិន​ស្រួល​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​តែ​រថយន្ត​ម៉ាក​ហ៊ូ​យ៉ា​ន់​ដាយ ប្រភេទ​ក្រឡុក​បេតុង ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង ៥A-០០៣៥ នៅ​នឹង​កន្លែង​កើតហេតុ​។ រីឯ​អ្នក​បើករថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​២A-២៣៧០ ដែល​ជា​រថយន្ត​ដឹក​កម្មករ​នោះ ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​ភ្លាម​ៗ​ផង​ដែរ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​ដោយសារ​តែ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​ក្រឡុក​បេតុង បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បែប​នេះ​។ ហើយ​ចំពោះ​វត្ថុ​តាង​រថយន្ត​ទាំង​២​គ្រឿង ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​អូស​យក​ទៅ​រក្សា​ទុកជា​បណ្តោះ​អាស​ន្ត​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដើម្បី​ប​ញ្ជួ​ន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ