ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​នយោបាយ​តានតឹង​ អាច​នឹង​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ដែរ​ឬទេ?

7 ឆ្នាំ មុន

ចាប់តាំងពី​ឆ្នាំ​២០១១​ មក​ដល់​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា​​បាន​ទទួល​កំណើនសេដ្ឋកិច្ច ប្រមាណ​ជា​៧​ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ​ ។ ប៉ុន្តែ​កំ​ដៅ​នយោបាយ ​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោតឆ្នាំ​២០១៧ ​និង​២០១៨ ​អាច​នឹង​ធ្វើឱ្យ​​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​នេះ​ដែរ​ឬទេ?

ចាប់តាំងពី​ឆ្នាំ​២០១១​ មក​ដល់​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា​​បាន​ទទួល​កំណើនសេដ្ឋកិច្ច ប្រមាណ​ជា​៧​ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ​ ។ ប៉ុន្តែ​កំ​ដៅ​នយោបាយ ​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោតឆ្នាំ​២០១៧ ​និង​២០១៨ ​អាច​នឹង​ធ្វើឱ្យ​​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​នេះ​ដែរ​ឬទេ?

ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា​ នៅ​ឆ្នាំ​២០១៦​ នេះ ប្រទេស​កម្ពុជា​ប្រហែលជា​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន​៦,៩ភាគរយ​។

ប៉ុន្តែ​ស្ថានភាព​អាកាសធាតុ​អាក្រក់​ខ្លាំង​ ត្រូវ​គេ​បារម្ភ​ថា​អាច​នឹង​ជះ​ឥទ្ធិ​​ពល​ដល់​កំណើនសេដ្ឋកិច្ច​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយសារ​តែ​វា​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​កំណើន​កសិកម្ម​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា ​។

ការ​ព្រួយបារម្ភ​ ដែល​វែង​ឆ្ងាយ​ជាង​នេះ វា​ប្រហែលជា​មិនមែន​ភាពរាំងស្ងួត​ និង​កំ​ដៅ​ខ្លាំង​ដែល​បណ្តាល​មក​ពី​អាកាសធាតុ​នោះ​ឡើយ​ ។ វា​គឺជា​កំ​ដៅ​នយោបាយ ​ដែល​បណ្តាល​មក​ពី​ភាព​តានតឹង​ដែល​កើត​មាន​រវាង​អ្នកនយោបាយ​ និង​អ្នកនយោបាយ​នៅ​ក្នុង​ដំណើរការ​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨ ​។

កម្ពុជា​អាច​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជ​៧​ភាគរយ​កន្លង​មក ​ក្នុង​រយ​:​ពេល​ប្រាំ​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១១​មក ដោយសារ​តែ​កម្ពុជា​មានសន្តិភាព និងស្ថិរភាព​នយោបាយ​ ដែល​អាច​ផ្តល់​ការ​ជឿ​ទុកចិត្ត​ដល់​អ្នក​វិនិយោគ​ ដើម្បី​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។

ដូច្នេះ​ ភាព​តានតឹង​​នយោបាយ​នឹង​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ឬ​យ៉ាងណា​នោះ វា​នឹង​ចំណុះ​ទៅ​លើ​ការ​ពិត​ដែល​ថា​ តើ​វា​នឹង​ប៉ះពាល់​កម្រិត​ណា​ដល់​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ ។

ដរាបណា ​អ្នកនយោបាយ​ប្រកួតប្រជែង​គ្នា​ដោយ​យុត្តិធម៌​ និង​ក្រោម​ដំបូល​នៃ​ច្បាប់​ដោយ​មិន​បង្ក​ជា​ជម្លោះ​ហិង្សា​ ដោយ​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ស្ថិរភាព​យោ​បាយ​នោះ ភាព​តានតឹង​នយោបាយ​នឹង​មិន​ធ្វើ​អោយ​ប៉ះពាល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ទេ ​។

ប៉ុន្តែ​ផ្ទុយ​មក​វិញ បើ​ពួក​គេ​គិត​ខ្លី​ ហើយ​ប្រែក្លាយ​ភាព​តានតឹង​ឱ្យ​ទៅ​ជា​ជម្លោះ​ហិង្សា​ និង​ប៉ះពាល់​ស្ថិរភាព​នយោបាយ​នោះ វា​អាច​នឹង​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ដោយសារ​តែ​អ្នក​វិនិយោគ​មិន​អាច​ទុកចិត្ត​អំពី​ស្ថិរភាព​នយោបាយ​កម្ពុជា​ហើយ​ពួក​គេ​ញញើត​នៅ​ក្នុង​ការ​បណ្តាក់ទុន​នៅ​កម្ពុជា​ ។

ដូច្នេះ ​វា​ចាំបាច់​ណាស់​ ដែល​អ្នកនយោបាយ​ប្រកួតប្រជែង​គ្នា​ តាម​របៀប​មួយ​ដែល​ធានា​ដល់​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន ​ដើម្បី​ផលប្រយោជន៍​ជាតិ​ជា​ធំ​ ។