ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែល​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​កើត​មហារីក​ដោះ​គួរ​ចៀសវាង​ការ​ទទួលទាន​ស្រា

7 ឆ្នាំ មុន

បណ្តា​អ្នកជំនាញ​បាន​និយាយ​ថា ស្ត្រី​ដែល​គ្រួសារ​របស់​ខ្លួន​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺមហារីក​ដោះ​គួរតែ​ចៀសវាង​ការ​ទទួលទាន​ស្រា ។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​មាន​សាច់សន្តាន​ធ្លាប់​កើត​ជំងឺ​ខាង​ដើម​ហើយ​ចូល​ចិត្ត​ផឹកស្រា​នោះ

បណ្តា​អ្នកជំនាញ​បាន​និយាយ​ថា ស្ត្រី​ដែល​គ្រួសារ​របស់​ខ្លួន​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺមហារីក​ដោះ​គួរតែ​ចៀសវាង​ការ​ទទួលទាន​ស្រា ។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​មាន​សាច់សន្តាន​ធ្លាប់​កើត​ជំងឺ​ខាង​ដើម​ហើយ​ចូល​ចិត្ត​ផឹកស្រា​នោះ ប្រឈម​ទៅ​រក​ការ​កើត​ដុំ​សាច់ benign tumours ជាង​អ្នក​មិន​ផឹកស្រា​ដល់​ទៅ​ជាង​២​ដង ។

ការ​អះអាង​នេះ​បាន​កើត​ចេញ​បន្ទាប់​ពី​មានការ​សិក្សា​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Harvard​ដែល​បាន​ពិនិត្យ​តាមដាន​លើ​ក្មេង​ស្រី​ប្រមាណ​ជា​៧០០០​នាក់​អាយុ​ចាប់ពី​៩​ទៅ​១៥​ឆ្នាំ ដោយ​បាន​ប្រើ​អស់​រយៈពេល​៩​ឆ្នាំ ។ ក្នុង​ចំណោម​នេះ​មាន​១៧% មាន​ម្តាយ ម្តាយមីង ឬ​ក៏​ជីដូន​ធ្លាប់​កើត​ជំងឺមហារីក​ដោះ ។

សាស្ត្រាចារ្យ​ដឹកនាំ​ការ​ស្រាវជ្រាវ​ឈ្មោះ Catherine Berkey បាន​និយាយ​ថា ស្ត្រី​វ័យក្មេង និង​វ័យ​ជំទង់​មក​ពី​គ្រួសារ​ដែល​កើត​ជំងឺមហារីក​ដោះ​គួរតែ​យល់​ដឹង​ថា ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​អាច​ប្រឈម​នឹង​ការ​កើត​មានការ​កើត​ដុំ​សាច់ ឬ​ក៏​មហារីក​ដោះ​ក្នុង​ថ្ងៃ​ខាង​មុខ ។ លោក​បាន​បន្ថែម​ថា «​គ្រឿង​ស្រវឹង​គឺជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​កើត​ជំងឺមហារីក​ដោះ​» ។

ក្រុម​អ្នក​ស្រាវជ្រាវ​ក្នុង​ពេល​ឥឡូវនេះ​កំពុង​តែ​ស្នើ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​នាម​ជា​មធ្យោបាយ​លុប​បំបាត់​ការ​ប្រឈម​នឹង​ជំងឺមហារីក​ដោះ ។ ៩០​ភាគរយ​នៃ​ដំពក​នៅ​លើ​ដោះ​ស្ត្រី​មិនមែន​ជា​មហារីក​ទេ  ប៉ុន្តែ​វា​ត្រូវ​បាន​គេ​គិត​ថា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​នាំ​ឲ្យ​កើត​ជំងឺមហារីក​ដោះ ។

តាម​ការ​សិក្សា​មួយ​កាលពី​ឆ្នាំ​២០០៨​ដោយ Mayo Clinic បាន​បង្ហាញ​ថា ស្ត្រី​រង​ការ​ប៉ះពាល់​ដោយ​ការ​កើត​ដុំ​សាច់ benign tumours ដែល​គេ​ស្គាល់​ថា Atypical Hyperplasia ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក​ដល់​ទៅ​ជាង​៦​ដង ។

បើ​ទោះជា​មានការ​រក​ឃើញ​យ៉ាងនេះ​ក្តី ប៉ុន្តែ​អ្នកជំនាញ​ឯករាជ្យ​ម្នាក់​បាន​និយាយ​ថា ដំបូន្មាន​ឲ្យ​បោះបង់​ការ​ផឹកស្រា​មិន​ទំនងជា​ធ្វើ​ឲ្យ​មានការ​ថយ​ចុះ​អត្រា​ប្រឈម​នឹង​ជំងឺ​មហា​រីក​ដោះ​នោះ​ឡើយ ៕