ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​សម្រាប់​ខេត្ត​ចំនួន​១០​ពី​ខ្យល់​កន្ត្រាក់​ចន្លោះ​ថ្ងៃ​២៨​មេ​សា​ដល់​ថ្ងៃ​១​ឧសភា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ព្យាករណ៍​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២៥ មេ​សា ដល់​ថ្ងៃ​៣ ឧសភា ២០១៦ ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឱ្យ​ដឹង​ថា នៅ​ស​ប្តា​ហ៍​នេះ​រហូត​ដល់​ដើម​ស​ប្តា​ហ៍​ក្រោយ

រាជធានី​ភ្នំពេញ ៖ ការ​ព្យាករណ៍​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២៥ មេ​សា ដល់​ថ្ងៃ​៣ ឧសភា ២០១៦ ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឱ្យ​ដឹង​ថា នៅ​ស​ប្តា​ហ៍​នេះ​រហូត​ដល់​ដើម​ស​ប្តា​ហ៍​ក្រោយ តំបន់​ខ្ពង់រាប ស្ថានភាព​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៦​អង្សា​សេ​ដល់​៤០​អង្សា​សេ ចំណែក​តំបន់​ទំនាប​កណ្តាល​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៧​អង្សា​សេ​ដល់​៣៩​អង្សា​សេ ។

អ្វី​ដែល​ជា​ប្រការ​ត្រូវ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ភ្លៀង​លាយឡំ​ដោយ​ផ្គរ​រន្ទះ ជា​ពិសេស​គឺ​ខ្យល់​កន្ត្រាក់​អាច​នឹង​កើត​មាននៅ​ចន្លោះ​ថ្ងៃ​ទី​២៨ មេ​សា ដល់​ថ្ងៃ​១​ឧសភា នៅ​តាម​ខេត្ត​ចំនួន​១០ មាន ៖ នៅ​ខេត្តព្រះវិហារ កំពង់ធំ រតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង។

ខាងក្រោម​នេះ គឺជា​ការ​ព្យាករ​ដែល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ៖